មុនលាទៅកាន់ដំណែងថ្មី លោក សរ សុពុត្រាធ្វើរឿងមួយពោរពេញដោយអនុស្សាវរីយ៍

មុនលាដំណែងពីអភិបាលរងខេត្តកំពង់ស្ពឺទៅកាន់ដំណែងជាអភិបាលខេត្តស្ទឹងត្រែង ថ្ងៃនេះ លោក សរ សុពុត្រាបានចូលទៅគោរពជម្រាបលាប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺនិងមន្រ្តីរាជការខេត្តកំពង់ស្ពឺជាច្រើននាក់ទៀត ជាមួយការចងចាំនិងក្តីនឹករលឹក។

រូបភាពច្រើនសន្លឹករបស់លោកបានបង្ហោះក្នុងបណ្តាញសង្គម ភ្ជាប់ដោយសំណេរថា៖ “ស្នាមញញឹម លាយឡំជាមួយតំណក់ទឹកភ្នែក។ ខ្ញុំសូមគោរពថ្លែងអំណរគុណជាអនេក ជូនចំពោះឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ដែលបានអនុញ្ញាតឱ្យខ្ញុំ បានចូលគោរពជម្រាបលា ដើម្បីចេញដំណើរទៅបន្តបេសកកម្មក្នុងបុព្វហេតុបម្រើប្រជាជននៅលើទឹកដីថ្មី នៃខេត្តស្ទឹងត្រែង។ ខ្ញុំក៏បានបន្តចូលទៅជម្រាបលាមន្ត្រីរាជការសាលាខេត្តកំពង់ស្ពឺ នៅតាមទីចាត់ការ និងមន្ត្រីនគរបាល ដែលប្រចាំការនៅច្រកទ្វារសាលាខេត្ត ផងដែរ”។

ទន្ទឹមនឹងនោះ លោក សរ សុពុត្រាក៏បានចូលថ្វាយបង្គំលាព្រះមេគណៈខេត្តកំពង់ស្ពឺទាំងពីរគណៈ(គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ) ព្រមទាំងព្រះចៅអធិការវត្តព្រះពោធិសត្វគីរីរម្យ និងថេរានុត្ថេរៈគ្រប់ព្រះអង្គដើម្បីសុំសេចក្តីសុខនិងលាទៅបំពេញបេសកម្មនៅខេត្តស្ទឹងត្រែង។

តាមដានជាមួយយើង៖ Million Times

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្លាស់ប្តូរ និងតែងតាំងអភិបាលខេត្តចំនួន១០រូប ដើម្បីចូលកាន់មុខដំណែងក្នុងការបម្រើប្រជាជនទៅតាមតួនាទីរបស់ខ្លួន៕



អត្ថបទ៖ នារតី