ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ដល់អតីតកូនកសិករស្រុកក្រូចឆ្មារ ឧកញ៉ា សំ សុខនឿន

ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ដល់អតីតកូនកសិករស្រុកក្រូចឆ្មារ ឧកញ៉ា សំ សុខនឿន

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជទ័យត្រាស់បង្គាប់ផ្តល់គោមងារ «អ្នកឧកញ៉ា» ដល់ឧកញ៉ា សំ សុខនឿន តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៦២៤/៧២៤ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ 

ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារអ្នកឧកញ៉ាជូនឧកញ៉ា​ សំ សុខនឿន ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

តាមដានជាមួយយើង៖ Million Times

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ជាអតីតនិស្សិតបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មនៅប្រទេសសិង្ហបុរី និងពីប្រទេសអង់គ្លេសលើជំនាញពាណិជ្ជកម្ម បច្ចុប្បន្នជាអ្នកវិនិយោគអចលនទ្រព្យ និងជាអ្នកជំនាញអចលនទ្រព្យដែលជានិច្ចកាលតាមបណ្តាអង្គភាពសារព័ត៌មានធំៗក្នុងស្រុកនិងអន្តរជាតិតែងតែផ្តល់បទសម្ភាសពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ។

អ្នកឧកញ៉ា សំ សុខនឿន ជាប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group ដែលវិនិយោគក្នុងពហុវិស័យដូចជា អចលនទ្រព្យ សុខាភិបាល  អប់រំ ប្រព័ន្ធផ្សព្វផ្សាយ កសិកម្ម និងឧស្សាហកម្មជាដេីម។ 

លើសពីនេះ អ្នកឧកញ៉ាក៏ជាសមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា ដែលមានលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជារបស់អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន។ អ្នកឧកញ៉ាសំ សុខនឿន តែងតែងបានអមដំណើរប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិទី៦ រហូតមកដល់អាណត្តិទី៧ ដែលដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី អញ្ជើញទៅទស្សនកិច្ចការទូតពាណិជ្ជកម្ម វិនិយោគនៅបណ្តាប្រទេសធំៗមួយចំនួនក្នុងការគៀងគរទាក់ទាញការវិនិយោគមកបណ្តាក់ទុននៅកម្ពុជា។

សូមជម្រាបជូនថា អ្នកឧកញ៉ាវ័យក្មេងដែលមានដើមកំណើតជាកូនអ្នកស្រុកក្រូចឆ្នារ ក្រៅតែពីជាអ្នករកស៊ីហើយនោះ អ្នកឧកញ៉ាជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាទៀតផង៕