ធនាគារសិង្ហបុរីបិទគណនីគួរឱ្យសង្ស័យជាង ១១០ មានទឹកប្រាក់ជាង ៤០ ម៉ឺនដុល្លារ

ធនាគារសិង្ហបុរី United Overseas Bank (UOB) បានបិទគណនីគួរឱ្យសង្ស័យជាង ១១០ គណនីដែលមានទឹកប្រាក់រហូតដល់ទៅជាង ៤០ ម៉ឺនដុល្លារអាមេរិក ។

ប៉ូលិសបានប្រកាសថា មន្ត្រីមជ្ឈមណ្ឌលប្រឆាំងការឆបោក (ASC) បានធ្វើប្រតិបត្តិការរួមគ្នាជាមួយធនាគារដើម្បីកំណត់អត្តសញ្ញាណម្ចាស់គណនីដែលសង្ស័យថាត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពលាងលុយខ្មៅ ។

ទន្ទឹមនោះ ប៉ូលិសក៏បានធ្វើការវាយឆ្មក់ទីតាំងពាក់ព័ន្ធនៅទូទាំងប្រទេស ក៏ដូចជាស៊ើបអង្កេតជនសង្ស័យចំនួន ១០ នាក់ផងដែរ ដែលមានអាយុចន្លោះពី ២៤ ទៅ ៦៥ ឆ្នាំ ក្រោមបទសង្ស័យប្រហែលជាឱ្យគណនីធនាគាររបស់ពួកគេទៅកាន់ជនឆបោក ។

សូមជម្រាបថា នៅក្រោមច្បាប់របស់ប្រទេសសិង្ហបុរី បទល្មើសនៃការជួយអ្នកដទៃដើម្បីរក្សាផលប្រយោជន៍ក្រោមរូបភាពប្រព្រឹត្តបទឧក្រិដ្ឋក អាចជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ ពិន័យជាប្រាក់រហូតដល់ ៥០,០០០ ដុល្លារអាមេរិក ឬអាចចឈានដល់ទាំងការជាប់ពន្ធនាគារ និងពិន័យជាប្រាក់ចូលគ្នាតែម្ដង ៕

តាមដានជាមួយយើង៖ Million Times

បកប្រែ ៖ ទីន