លោក Biden និង Trump ប៉ះសម្ដីគ្នាខ្លាំងលើបញ្ហាចំនួន ២ មុនការបោះឆ្នោត

លោក Biden និង Trump ប៉ះសម្ដីគ្នាខ្លាំងលើបញ្ហាចំនួន ២ មុនការបោះឆ្នោត

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងអតីតប្រធានាធិបតី Donald Trump បានប៉ះសម្ដីគ្នាយ៉ាងចាស់ដៃនៅក្នុងការជជែកដេញដោលតាមកញ្ចក់ទូរទស្សន៍ជាលើកដំបូង មុនការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកាខាងមុខ ។

ប្រធានបទដំបូងក្នុងការជជែកដេញដោលរយៈពេល ៩០ នាទីដែលត្រូវបានធ្វើឡើងនៅទីក្រុង Atlanta រដ្ឋ Georgia កាលពីថ្ងៃព្រហស្បតិ៍គឺនិយាយអំពីអតិផរណា ។ លោក Biden បាននិយាយថា លោក Trump ទាញឱ្យអាមេរិកបាត់បង់សេដ្ឋកិច្ច ពេលចូលកាន់តំណែងនៅឆ្នាំ ២០២១ ។ នៅពេលនោះ អត្រាគ្មានការងារធ្វើបានកើនឡើងដល់ ១៥ ភាគរយ ។

ចំណែកលោក Trump បាននិយាយវាយបកវិញថា ការងារតែមួយគត់ដែលលោក Biden បង្កើតឡើង បន្ទាប់ពីកូវីដគឺ ជនអន្តោប្រវេសន៍ខុសច្បាប់ និងការងារគ្មានតម្លៃ ខណៈបញ្ហាអតិផរណានៅក្រោមការដឹកនាំរបស់លោក Biden គឺសម្លាប់ប្រជាជនយ៉ាងពិតប្រាកដ ។

តាមដានជាមួយយើង៖ Million Times

ទន្ទឹមនោះ លោក Trump បានលើកឡើងទៀតថា ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននឹងមិនកើតឡើងនោះទេ ប្រសិនបើលោកជាប្រធានាធិបតី ។ លោកបាននិយាយថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នឹងមិនបំផ្ទុះភ្លើងសង្គ្រាមលើអ៊ុយក្រែននោះទេ ប្រសិនបើអាមេរិកមានប្រធានាធិបតីពិតប្រាកដច្បាស់លាស់ និងជាប្រធានាធិបតីដែលគេស្គាល់ថា មានការគោរពគ្នាទៅវិញទៅមកជាមួយលោក Putin” ។

ផ្ទុយពីលោក Trump, លោក Biden បានអះអាងថា លោកបានទទួលការគាំទ្រពីប្រទេសចំនួន ៥០ ផ្សេងទៀត រួមទាំងប្រទេសជប៉ុនផងដែរក្នុងការគាំទ្រដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ី ។

សូមជម្រាបថា នេះជាលើកដំបូងហើយសម្រាប់លោក Biden និងលោក Trump ក្នុងការជជែកដេញដោលគ្នា ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីលើកចុងក្រោយកាលពីឆ្នាំ ២០២០ ខណៈលោក Biden ត្រូវបានគេមើលឃើញថា មានស្មារតីមិនល្អនោះឡើយ ហើយថែមទាំងស្អកសំឡេង និងជំពប់ជើងប៊ិះនឹងដួលផងដែរ ៕

Democrat candidate, U.S. President Joe Biden, and Republican candidate, former U.S. President Donald Trump, attend a presidential debate in Atlanta, Georgia, U.S., June 27, 2024. REUTERS/Brian Snyder

បកប្រែ ៖ ទីន