សម្ដេច ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនរថយន្ដអគ្គិសនី BYD នឹងមកបណ្ដាក់ទុនបើករោងចក្រនៅកម្ពុជា

ប្រមុខរាជរដ្ឋាភិបាលបានបង្ហើបឲ្យដឹងថា ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិស​នី​ដ៏ធំ​ប្រចាំប្រទេស​ចិន នឹងមកបណ្ដាក់ទុនបើករោងចក្រនៅកម្ពុជា នាពេលខាងមុខ។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងពេលជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែមិថុនានេះ បានលើកឡើងថា សម្ដេចបានជជែកជាមួយឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ពាក់ព័ន្ធនឹងគម្រោងគ្រោងបណ្ដាក់ទុនរបស់ក្រុមហ៊ុន BYD នៅកម្ពុជាតែម្ដង។ សម្ដេចថ្លែងថា៖ «ក្រុមហ៊ុនរថយន្ដអគ្គិសនី BYD នឹងមកបណ្ដាក់ទុនបើករោងចក្រនៅកម្ពុជា»។

តាមដានជាមួយយើង៖ Million Times

កាលពីពេលកន្លងទៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន លោក​ស៊ុន ចាន់ថុល​ ក៏​ជម្រុញលើកទឹ​ក​​ចិត្ត​ឱ្យ​ក្រុ​មហ៊ុន BYD ​បង្កើតរោងចក្រ​នៅកម្ពុជាផលិត​គ្រឿង​បង្គុំ​រថយន្ត​ ស្រ​បនឹង​កម្ពុជា​មាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់ក្នុងកា​រផ្ដ​​ល់​ជូន​ក្រុម​ហ៊ុន។

ជាមួយគ្នានោះដែរ ក្រុមហ៊ុន BYD ក៏បានប្រាប់ពីគម្រោងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ ក្នុងឆ្នាំ២០២៣កន្លងទៅ ក្រុម​ហ៊ុន​កំពុង​​ស្ថាបនាមណ្ឌលផ្ដល់សេវារបស់ខ្លួនចំនួន២ និងបន្ទប់តាំងបង្ហាញរថយន្តចំនួន២ ព្រមទាំង​ត្រៀ​មបើ​ក​ឱ្យ​ប្រើ​ប្រា​ស់​បន្ទប់តាំងបង្ហាញរថយន្តថ្មីមួយកន្លែងទៀតនៅខេត្តសៀមរាបក្នុងឆ្នាំ២០២៤ ហើ​យ​ក្រោ​យ​ពីកា​រ​​ពង្រី​ក​អា​ជីវ​កម្ម​​នេះក៏នឹងផ្តល់ឱកាសការងារចំនួន ៣០០កន្លែងបន្ថែមជូនដល់កម្ពុជា។

លើសពីនេះទៅ​ទៀត​ ​រថយន្ត​ប្រ​ភេទ​ថ្មីផ្សេងៗទៀតក៏នឹងត្រូវបានក្រុមហ៊ុននាំយកចូលមកកាន់ទីផ្សាររបស់កម្ពុជាផងដែរ ដោយ​ហេតុ​ថា​ក្រុម​ហ៊ុន​បាន​មើល​ឃើញអំពីស្ថិរភាពនយោបាយ សក្តានុពលសេដ្ឋកិច្ច ការរីកចម្រើ​ន​នៃហេ​ដ្ឋា​​រ​ច​នាសម្ព័ន្ធសង្គម គោលន​យោ​បាយ​ឌីជីថលកម្ពុជា និងពិសេស​ការ​កើ​ន​ឡើ​ង​យ៉ា​ង​ឆា​ប់​រ​ហ័ស​នៃ​ចរា​ច​រ​ណ៍​​យានយន្តអគ្គីសនីក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី