ថៃលក់ខុនដូដាច់ខ្លាំងសម្រាប់អតិថិជនមកពី ៣ ប្រទេសនេះ

ចិន រុស្ស៊ី និងមីយ៉ាន់ម៉ា គឺជាអតិថិជនបរទេសលំដាប់កំពូលទាំងបីដែលហោះមកទិញខុនដូនៅប្រទេសថៃច្រើនជាងគេកាលពីឆ្នាំមុនក្នុងចំនួន ១៤,៥០០ យូនីត ស្មើនឹង ៧៣ ពាន់លានបាត ។ នេះបើយោងតាមរដ្ឋមន្ត្រីមហាផ្ទៃលោក Anutin Charnvirakul ។

នៅឆ្នាំ ២០១៩ ពោលមុនរោគរាតត្បាតកូវីដ ១៩ ពលរដ្ឋទាំង ៣ ប្រទេសនេះបានសម្រុកទិញខុនដូសរុបចំនួន ១៣,០០០ យូនីតក្នុងតម្លៃប្រហែល ៥៧ ពាន់លានបាត ប៉ុន្តែបានធ្លាក់ចុះមកវិញនៅត្រឹម ៨,០០០ យូនីត ក្នុងអំឡុងឆ្នាំ ២០២០ ជាពេលដែលកូវីដកំពុងអុកឡុកខ្លាំង ។

ប៉ុន្តែនៅឆ្នាំ ២០២២ ចំពេលដែលកូវីដហាក់បញ្ហាសញ្ញាថមថយ ចំនួននៃការទិញខុនដូពីសំណាក់ប្រទេសទាំង ៣ បានស្ទុះងើបឡើងវិញដោយលក់ដាច់បានដល់ទៅ ១១,៥០០ យូនីត ។

លោក Anutin បានកត់សម្គាល់ថា និន្នាការនេះបង្ហាញពីការកើនឡើងនៃតម្រូវការជួល ឬទិញខុនដូពីសំណាក់ជនបរទេស ជាពិសេសនៅភូកេតដែលភាគច្រើនជនបរទេសអាចមានសិទ្ធិកាប់កាន់ខុនដូធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្រោមលក្ខខណ្ឌជួលលើស ៣០ ឆ្នាំ ៕

តាមដានជាមួយយើង៖ Million Times

បកប្រែ ៖ ទីន