ថ្ងៃទី៣ខែក្រោយប្រកាសផ្លូវការអភិបាលខេត្តព្រះសីហនុថ្មីជំនួសលោក គួច ចំរើន

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានត្រាស់បង្គាប់តែងតាំងលោក ម៉ាង សុីណេត ឡើងកាន់តំណែងជាអភិបាលខេត្តព្រះសីហនុសម្រាប់អាណត្តិថ្មី។

ពិធីប្រកាសជាផ្លូវការចូលកាន់តំណែងរបស់លោក ម៉ាង ស៊ីណេត នឹងធ្វើឡើងនាថ្ងៃទី៣ ខែកក្កដាខាងមុខ ក្រោមវត្តមានលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅវេលាម៉ោង ២រសៀល ស្ថិតក្នុងសាលាខេត្តព្រះសីហនុ។ នេះបើយោងតាមរបៀបវារៈពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តទាំង ៨ ដែលទើបតែងតាំងថ្មី។

តាមដានជាមួយយើង៖ Million Times

លោក ម៉ាង ស៊ីណេត ដើរពីក្រោយខាងឆ្វេងលោក គួច ចំរើន

សូមជម្រាបថា ការឡើងកាន់តំណែងភិបាលខេត្តព្រះសីហនុរបស់លោក ម៉ាង ស៊ីណេង ធ្វើឡើងដើម្បីជំនួសលោក គួច ចំរើន ដែលត្រូវបានផ្លាស់ប្តូរមកកាន់តំណែងអភិបាលខេត្តកណ្តាល ជំនួសលោក គង់ សោភ័ណ្ឌ ដែលត្រូវបានដាក់មកជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

មុនទទួលដំណែងអភិបាលខេត្តលោក ស៊ីណេត ជាអភិបាលរងខេត្តព្រះសីហនុ ឈរលេខរៀងទី១ និងជាប្រធានក្រុមការងារយុជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ។ លោកជាក្មួយប្រសារសម្តេច ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ បណ្តាញសង្គម