ផ្លែឈើ ៤ មុខជួយឱ្យថៃកើបលុយមិនចេះតិចក្នុងខែឧសភា

ផ្លែឈើចំនួន ៤ មុខដូចជា ទុរេន មង្ឃុត មៀន និងស្វាយ សុទ្ធសឹងតែជាផ្លែឈើលំដាប់ៗដែលបានរួមចំណែកដល់កំណើនការនាំចេញរបស់ប្រទេសថៃនៅក្នុងខែឧសភា ។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងពាណិជ្ជកម្មថៃ ។

កាលពីខែមុន បរិមាណផ្លែឈើទាំង ៤ នេះបានជួយបង្កើនដល់ការនាំចេញរបស់ប្រទេសចំនួន ៧.២ ភាគរយ ស្មើនឹង ៩៦០.២២ ពាន់លានបាត ។ ក្នុងនោះការ​នាំ​ចេញ​ផ្លែស្វាយ​សរុប​មាន​ចំនួន ៣.១២៧ ពាន់​លាន​បាត កើនឡើង​ពី ១.៨៦៨ ពាន់​លាន​បាត​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

ចំណែកការនាំចេញផ្លែមង្ឃុតមានចំនួនសរុប ៩.៩០៤ ពាន់លានបាត កើនឡើងពី ៧.៩៧៥ ពាន់លានបាត ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ។ ទន្ទឹមនោះ ការនាំចេញផ្លែមៀនមានចំនួនសរុប ៦.៣៦៧ ពាន់លានបាត កើនឡើងពី ៤.៨៤៨ ពាន់លានបាត ក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ។

តាមដានជាមួយយើង៖ Million Times

ដោយឡែក ការនាំចេញទុរេននៅចន្លោះខែមករាដល់ខែឧសភា ឆ្នាំ ២០២៤ បានកើនឡើងដល់ ៨៣.០៥៩ ពាន់លានបាត ខណៈកាលពីឆ្នាំមុនមានត្រឹម ៧២.៨៣៣ ពាន់លានបាតប៉ុណ្ណោះ ។

ទោះបីជាមានការនាំចេញកើនឡើងក៏ដោយ អ្នកជំនាញថៃបានព្រមានប្រទេសជាតិអំពីការធ្លាក់ចុះនៃលទ្ធភាពដៃដុះផងដែរ ជាពិសេសសម្រាប់ដំណាំទុរេនដែលបណ្ដាលមកពីបាតុភូត El Nino បង្កឱ្យមានភ្លៀងធ្លាក់តិច និងកម្ដៅធ្វើឱ្យទុរេនប្រេះខូចជាដើម ៕

បកប្រែ ៖ ទីន