មកស្គាល់មុខមហាសេដ្ឋីបច្ចេកវិទ្យាចិន ៤ រូប ក្នុងនោះក៏មាន Jack Ma

មកស្គាល់មុខមហាសេដ្ឋីបច្ចេកវិទ្យាចិន ៤ រូប ក្នុងនោះក៏មាន Jack Ma

ចិនគឺជាប្រទេសខ្លាសេដ្ឋកិច្ចដ៏កំពូលមួយដួងប្រចាំនៅតំបន់អាស៊ី និងជាប់ចំណាត់ថ្នាក់ទី ២ ជាមហាអំណាចសេដ្ឋកិច្ចនៅលើពិភពលោកស្ថិតក្រោមតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ។

យោងតាមទស្សនាវដ្ដី New Fortune បានឲ្យដឹងថា ចិនមានមហាសេដ្ឋីផ្នែកបច្ចេកវិទ្យាប្រមាណជា ៤ រូបដែលកំពុងមានឈ្មោះបោះសំឡេង ហើយអ្នកទាំងនោះមានដូចជា ៖

១- លោក Colin Huang ស្ថាបនិកក្រុមហ៊ុន PDD Holdings

តាមដានជាមួយយើង៖ Million Times

លោក Huang វ័យ ៤៤ ឆ្នាំគឺជាអ្នកមានបំផុតនៅក្នុងវិស័យបច្ចេកវិទ្យារបស់ប្រទេសចិនជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៤២៥ ពាន់លានយ័ន (៥៩ ពាន់លានដុល្លារ) ។

លោក Huang បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូរទ័រ ហើយធ្លាប់ធ្វើការឱ្យក្រុមហ៊ុន Microsoft និង Google នៅសហរដ្ឋអាមេរិក ។ បច្ចុប្បន្នលោកគឺជាម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុន PDD Holdings ដែលជាក្រុមហ៊ុនអេឡិចត្រូនិកយក្សដែលដំណើរការលើវេទិកាទិញទំនិញ Pinduoduo ។

២- លោក Zhang Yiming ស្ថាបនិកក្រុមហ៊ុន ByteDance

លោក Zhang Yiming វ័យ ៤១ ឆ្នាំបានជាប់ចំណាត់ថ្នាក់លេខ ២ ជាមហាសេដ្ឋីបច្ចេកវិទ្យាចិនជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៤៧ ពាន់លានដុល្លារ ។

លោក Zhang បានកាន់កាប់ភាគហ៊ុន ByteDance ប្រមាណ ២១ ភាគរយ ។ ByteDance គឺជាក្រុមហ៊ុនមេរបស់ TikTok ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ច្រើនជាង ១ ពាន់លាននាក់នៅទូទាំងពិភពលោក ។

លោក Zhang បានចាប់ផ្តើមបង្កើតក្រុមហ៊ុននេះឡើងក្នុងឆ្នាំ ២០១២ ប៉ុន្តែលោកបានលាឈប់ពីតំណែងជាប្រធានក្រុមហ៊ុននៅឆ្នាំ ២០២១ ។

៣- លោក Ma Huateng ស្ថាបនិកក្រុមហ៊ុន Tencent Holdings

Tencent Chairman and Chief Executive Officer Pony Ma Huateng attends a news conference announcing the company’s results in Hong Kong, China March 17, 2016. REUTERS/Bobby Yip/Files

លោក Ma Huateng វ័យ ៥៣ ឆ្នាំ មានទ្រព្យសម្បត្តិ ២៩ ពាន់លានដុល្លារ ។ លោកគឺជាប្រធានក្រុមហ៊ុន Tencent Holdings ដែលដំណើរការកម្មវិធីផ្ញើសារ WeChat ជាមួយនឹងអ្នកប្រើប្រាស់ ១.៣ ពាន់លាននាក់ ។

Tencent គឺជាក្រុមហ៊ុនលក់វីដេអូហ្គេមដ៏ធំបំផុតរបស់ពិភពលោក ហើយក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុនវីដេអូហ្គេមរបស់សហរដ្ឋអាមេរិក Epic Games និងក្រុមហ៊ុនផលិតរថយន្ត Tesla ផងដែរ ។

៤- លោក Jack Ma សហស្ថាបនិកក្រុមហ៊ុន Alibaba Group Holding

លោក Jack Ma វ័យ ៦០ ឆ្នាំមានទ្រព្យសម្បត្តិសុទ្ធ ២៨.៥ ពាន់លានដុល្លារ ។ ក្រុមហ៊ុន Alibaba ដែល​លោក​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៩ ឥឡូវ​នេះ​គឺ​ជា​អាជីវកម្ម​អេឡិចត្រូនិក​ធំ​បំផុត​មួយ​របស់​ពិភពលោក ។

ទោះយ៉ាងណា លោកបានលាលែងពីតំណែងជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនក្នុងឆ្នាំ ២០១៩ ខណៈទ្រព្យសម្បត្តិសុទ្ធរបស់គាត់បានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីស្ទុះឡើងដល់កម្រិតកំពូល ៤៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ៕

បកប្រែ ៖ ទីន