កសិដ្ឋានដាំខ្ញីស្រុកវាលវែង រំពឹងប្រមូលផលបាន ១២០តោនក្នុងមួយហិកតានាំចេញទៅអាមេរិក

ខ្ញីជាផលិតផលមួយដ៏ពេញនិយមសម្រាប់ធ្វើម្ហូប ជារុក្ខជាតិឱសថម៉ឺនឆ្នាំ និងកែច្នៃជាផលិតផលជាច្រើនបែបទៀត ព្រោះវាមានអត្ថប្រយោជន៍សម្រាប់សុខភាព។ 

ខ្ញីនៅក្នុងប្រទេសកម្ពុជាមានច្រើនប្រភេទទាំងពូជក្នុងស្រុក និងពូជនាំចូល ប៉ុន្តែបច្ចុប្បន្ននេះគេនិយមដាំខ្ញីចិនដែលប្រើរយៈពេលខ្លីជាងខ្ញីក្នុងស្រុកដោយប្រមូលផលបានចន្លោះ ៨-១០ខែ។

តាមដានជាមួយយើង៖ Million Times

សម្រាប់ទីផ្សារខ្ញីនៅកម្ពុជាក៏កំពុងត្រូវបាន់ផងដែរដើម្បីតម្រូវទីផ្សារក្នុងស្រុក និងនាំចេញទៅប្រទេស។ ជាក់ស្តែងកសិដ្ឋានមួយនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ បានប្រើប្រាស់បច្ចេកទេសទំនើបក្នុងការដាំខ្ញីទទួលបានទិន្នផលខ្ពស់ដោយក្នុងមួយហិកតា ប្រមូលផលពី ៧០តោន ទៅ១២០តោន។

អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានបង្ហាញរបាយការណ៍ទទួលបានពីកសិដ្ឋានដាំខ្ញីតាមបច្ចេកទេសកសិកម្មទំនើប ក្នុងឃុំអូរសោម លទ្ធផលរំពឹងទុកក្នុងមួយហិកតាប្រមូលផលបាន ពី៧០តោនទៅ១២០តោន។ លោកថា ផ្ទៃដី១០ហិកតាប្រើពូជ ៦តោន និងបានផ្តល់ឱកាសការងារដល់កម្មករចំនួន ៥០នាក់។

បើតាមអភិបាលខេត្តពោធិ៍សាត់ កសិដ្ឋាននេះនៅពេលប្រមូលផលខ្ញីដាំបានហើយ កសិដ្ឋានមានទីផ្សារនាំចេញទៅកាន់សហរដ្ឋអាមេរិកផងដែរ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ផេកលោក ខូយ រីដា