គិតត្រឹមឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ៤៨,៤ ពាន់លានដុល្លារ ខណៈឆ្នាំនេះរំពឹងមានសន្ទុះខ្លាំង

ធនាគារជាតិនៃកម្ពុជា បានបង្ហាញរបាយការណ៍លំហូរវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា គិតត្រឹមឆ្នាំ២០២៣ មានចំនួន ១៩៧,៨ ទ្រីលានរៀល ស្មើនឹងប្រមាណ ៤៨,៤ ពាន់លានដុល្លារអាមេរិក កើនឡើង ៧,៩% ធៀបនឹងឆ្នាំមុន។

បើតាមធនាគារជាតិនៃកម្ពុជា ប្រភពទុនវិនិយោគផ្ទាល់បរទេសចម្បងមកពីប្រទេសចិននាំមុខគេ ចំនួន ៤៥,៦% នៃវិនិយោគផ្ទាល់បរទេសសរុប បន្ទាប់មក កូរ៉េខាងត្បូង ១១,៨% សិង្ហបុរី ៦,៥% ជប៉ុន ៦,២% វៀតណាម ៥,៣% ម៉ាឡេស៊ី ៤,៤% ថៃ ៤,០% កាណាដា ៣,៥% និងចក្រភពអង់គ្លេស ៣,២% ខណៈប្រទេសផ្សេងៗមានចំនួន ៩,៥%។

តាមដានជាមួយយើង៖ Million Times

ធនាគារជាតិនៃកម្ពុជា គូសបញ្ជាក់ថា លំហូរចូលវិនិយោគនេះត្រូវបានស្រូបទាញដោយវិស័យចម្បងៗដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារនិងការកម្សាន្ត កសិកម្ម ថាមពល និងសំណង់។ល។

គួរឲ្យកត់សម្គាល់ថា ការសិក្សាលើម៉ាក្រូសេដ្ឋកិច្ច និងការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ FDI ប្រើទិន្នន័យពី IMF និងការត្រួតពិនិត្យការវិនិយោគបរទេស fDi Markets បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤នេះ កម្ពុជាត្រូវបានរំពឹងថានឹងមានសន្ទុះនៃការវិនិយោគខ្លាំងបំផុត។ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ដែលត្រូវបានព្យាករណ៍ក្នុងអត្រា .ក្នុងឆ្នាំ ២០២៤កើនឡើងពី .ក្នុងឆ្នាំ ២០២៣។ 

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រំពឹងថាប្រទេសកម្ពុជានឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៥ ជាមួយនឹងអតិផរណាមានកម្រិត ៣% ក្នុងឆ្នាំ២០២៣ និង២០២៤។

សូមជម្រាបថា កម្ពុជា​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (​F​T​As​) ​ជាមួយ​ចិន​ ​កូរ៉េ​ខាងត្បូង​ ​និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​) ​ផង​ដែរ​៕

អត្ថបទ៖ សេដ្ឋានី