ដង្កូវហ្វូងបំផ្លិចបំផ្លាញដំណាំស្រូវ និងដំឡូងមីប្រមាណ ១១០ហិកតារបស់ប្រជាកសិករ

មន្រ្តីបច្ចេកទេសខាងកសិកម្មធ្វើការចុះអន្តរាគមន៍ និងចាត់វិធានការកម្ចាត់សត្វល្អិតចង្រៃលើដំណាំស្រូវ និងដំឡូងមីខេត្តត្បូងឃ្មុំ និងដំណាំស្រូវនៅខេត្តសៀមរាប សរុបប្រមាណ ១០០ហិកតា។

អគ្គនាយកដ្ឋានកសិកម្ម​ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤បានចុះពិនិត្យ និងអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងបំផ្លាញដំណាំស្រូវនៅឃុំដូនតី ស្រុកពញាក្រែក និងដំឡូងមី នៅឃុំគោក ស្រុកស្រុកតំបែរ និងសហគមន៍ទំនើបនាងអំ នៅខេត្តសៀមរាប ដោយបានណែនាំកសិករឱ្យបន្តតាមដានវត្តមានរបស់សមាសភាពចង្រៃដែលកំពុងកើតមាននៅក្នុងស្រែជាប្រចាំ និងប្រាប់ដល់មន្រ្តីបច្ចេកទេសកសិកម្ម និងបានណែនាំដល់ប្រជាកសិករអំពីវិធានការការពារ និងកម្ចាត់ដង្កូវហ្វូង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។ 

តាមដានជាមួយយើង៖ Million Times

បើតាមអគ្គនាយកដ្ឋានកសិកម្ម​ គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤នេះ ដំណាំស្រូវចំនួន ៥៥ហិកតា និងដំឡូងមីចំនួន ៥ហិកតាក្នុងខេត្តត្បូងឃ្មុំ និងដំណាំស្រូវចំនួន ៥០ហិកតាក្នុងខេត្តសៀមរាប ត្រូវបានរងការបំផ្លាញដោយដង្កូវហ្វូង។  ប៉ុន្តែកម្រិតនៃការបំផ្លាញពុំមានផលប៉ះពាល់ឡើយ ទន្ទឹមនឹងនេះប្រជាករដង្កូវហ្វូងបាននិងកំពុងថយចុះជាបណ្តើរៗ ឈានទៅរកស្ថានភាពដែលអាចគ្រប់គ្រងបាន៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ នាយកដ្ឋានកសិកម្ម