អបអរសាទរ! លោកស្រី កែវ មុំ ទទួលសញ្ញាបត្រភាពជាអ្នកដឹកនាំអន្តរជាតិផ្នែកសហគ្រិន


លោកស្រី កែវ មុំ ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនលីលី ហ្វូដ អ៊ិនដាសទ្រី ខូអិលធីឌី (LYLY Food Industry Co.,Ltd) និងជាប្រធានសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា បានទទួលសញ្ញាបត្រ “ភាពជាអ្នកដឹកនាំអន្តរជាតិផ្នែកសហគ្រិន”ពីសាកលវិទ្យាសល័យបញ្ញាសាស្រ្ត ប្រគល់ផ្ទាល់ដោយលោកស្រីបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត។

សហគ្រិនស្រ្តីឆ្នើមមួយរូបនៅកម្ពុជារូបនេះបានចែករំលែកពីគន្លឹះក្នុងការទទួលបានសញ្ញាបត្រ ដោយបានលើកឡើងថា «ដើម្បីទទួលបានសញ្ញាបត្រ ភាពជាអ្នកដឹកនាំអន្តរជាតិផ្នែកសហគ្រិន (International Executive Leadership Fellow, Mejoring in Entrepreneurship) ដែលមានតម្លៃស្មើសញ្ញាបត្របណ្ឌិតផ្នែក Doctor ត្រូវរៀនឱ្យបាន ៤៨ ក្រេឌីត បូកនិងក្រេឌីតដែលទទួលបានពីការសិក្សារយៈពេល ១៨ខែ ព្រមទាំងការដឹកនាំក្រុមហ៊ុនឱ្យមានការរីកចម្រើនចាប់ពី ៧ឆ្នាំឡើងទៅ»។

តាមដានជាមួយយើង៖ Million Times

បើតាមលោកបណ្ឌិត កុល ផេង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានឱ្យដឹងថា កម្មវិធីចែកសញ្ញាបត្រលើកទី១១ មានជយលាភី ១០០៣នាក់ ក្នុងនោះស្ត្រី ៦៦២នាក់ និងព្រះសង្ឃ ១៩អង្គ។

ចំណែកឯលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានអបអរសាទរចំពោះជយលាភីទាំងអស់និងបានសម្តែងភាពរីករាយនៅពេលលោកស្រីឃើញថាចំនួនស្ត្រីទទួលសញ្ញាបត្រច្រើនជាងបុរសបែបនេះ។

ទន្ទឹមគ្នានេះ លោកស្រីបានកត់សំគាល់ឃើញថា មាននិស្សិតជាស្រ្តីមកទទួលសញ្ញាបត្រចំនួនច្រើន ដែលនេះសបញ្ជាក់ឱ្យឃើញនូវវឌ្ឍនភាពរីកចម្រើននៃសង្គមកម្ពុជា ក្នុងការលើកកម្ពស់ស្រ្តីឱ្យទទួលបានការអប់រំកម្រិតឧត្តមសិក្សា ក៏ដូចជាទទួលបានឱកាសការងារលើគ្រប់វិស័យ៕

អត្ថបទ៖ នារតី