អតីត CEO ក្រុមហ៊ុន China Evergrande ដាច់ចិត្តលក់ភូមិគ្រឹះនៅហុងកុង

យោងតាមភ្នាក់ងារអចលនទ្រព្យបានឱ្យដឹងថា អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន China Evergrande គឺលោក Xia Haijun បានលក់ភូមិគ្រឹះរបស់ខ្លួននៅទីក្រុងហុងកុង ក្នុងតម្លៃ ៧៤លានដុល្លារហុងកុង (៩.៤៨ លានដុល្លារ) ទាបជាងតម្លៃទិញជិតពាក់កណ្ដាល។

លោក Lam នាយកផ្នែកលក់ជាន់ខ្ពស់នៅភ្នាក់ងារអចលនទ្រព្យ Centaline បាននិយាយថា ដំបូងឡើយពោលកាលពីខែមុន លោក Xia មានបំណងលក់ភូមិគ្រឹះទំហំ ២៦៣ ម៉ែត្រក្រឡាដែលមានបន្ទប់គេងចំនួន ៥ ក្នុងសង្កាត់ North Point Mid-Levels លើកោះហុងកុងក្នុងតម្លៃ ៨២ លានដុល្លារហុងកុង ប៉ុន្តែដោយសារតែលក់មិនដាច់ទើបចុះដល់ ៧៤ លានដុល្លារហុងកុងបែបនេះ ។

តាមដានជាមួយយើង៖ Million Times

លោក Lam បានបន្ថែមថា លោក Xia បានទិញភូមិគ្រឹះមួយខ្នងនេះពីក្រុមហ៊ុន New World Development ក្នុងឆ្នាំ ២០១៩ ហើយតម្លៃលក់ចុងក្រោយនេះគឺទាបជាងតម្លៃទិញដែលមានទំហំទឹកប្រាក់ដល់ ១៦០ លានដុល្លារហុងកុង ពោលអំឡុងពេលនោះ ទីផ្សារអចលនទ្រព្យកំពុងត្រូវប៉ាន់ខ្លាំង ។

លោក Xia ដែលបានលាឈប់ពីតំណែង CEO ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនដែលជួបបញ្ហានៅឆ្នាំ ២០២២ ត្រូវបានអាជ្ញាធរស៊ើបអង្កេតរកឃើញថា គាត់បានជាប់ពាក់ព័ន្ធក្នុងការបង្វែរប្រាក់កម្ចីដែលមានតម្លៃ ២ ពាន់លានដុល្លារទៅក្រៅប្រទេស បន្ទាប់ពីមានការធានាពីអង្គភាព Evergrande Property Services ។

ចាប់តាំងពីពេលនោះមក លោក Xia បានចាកចេញពីចិនដីគោក ហើយបន្តស្នាក់នៅក្នុងទីក្រុងហុងកុង ស្របពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande បានធ្លាក់ចូលទៅក្នុងវិបត្តិបំណុល ហើយជំពាក់គេវ័ណ្ណ ក និងច្រើនបំផុតនៅលើពិភពលោក ៕

បកប្រែ ៖ ទីន