សិង្ហបុរីជាប់ជាគោលដៅល្អបំផុតទាំង ១០ របស់ពិភពលោកសម្រាប់អ្នកចូលនិវត្តន៍ចង់មកសម្រាកលំហែកាយ

សិង្ហបុរីជាប់ជាគោលដៅល្អបំផុតទាំង ១០ របស់ពិភពលោកសម្រាប់អ្នកចូលនិវត្តន៍ចង់មកសម្រាកលំហែកាយ

សិង្ហបុរីគឺជាប្រទេសតែមួយគត់ដែលមានទីក្រុងជាប់នៅក្នុងបញ្ជីនៃទីក្រុងល្អស្អាតបំផុតទាំង ១០ សម្រាប់អ្នកទេសចរចូលនិវត្តន៍នៅទូទាំងពិភពលោកចង់មកលំហែកាយ ដោយសារតែមានសណ្ឋាគារចម្រុះ និងសេវាកម្មថែទាំសុខភាពដ៏មានគុណភាព ។

មុនឈានដល់ដាក់បញ្ចូលទីក្រុងសិង្ហបុរីចូលក្នុងបញ្ជីនេះ ក្រុមហ៊ុនធានារ៉ាប់រងការធ្វើដំណើររបស់ចក្រភពអង់គ្លេស PayingTooMuch បានវិភាគលើទីក្រុងចំនួន ៤៥ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជា ចំនួនសណ្ឋាគារលំដាប់ផ្កាយ ៣ និងខ្ពស់ជាងនេះ, តម្លៃសណ្ឋាគារ, ភាពសម្បូរបែបនៃកន្លែងទេសចរណ៍, សេវាថែទាំសុខភាព, សកម្មភាពកម្សាន្តនានានៅក្នុងទីក្រុងនីមួយៗ ។

តាមដានជាមួយយើង៖ Million Times

របាយការណ៍បានបង្ហាញថា អ្នកចូលនិវត្តន៍នឹងត្រូវចំណាយជាមធ្យម ២,៦០០ ដុល្លារសិង្ហបុរី (១,៩០០ ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ ដើម្បីស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ៣ ឬខ្ពស់ជាងនេះរបស់ប្រទេសសិង្ហបុរី ។

ទីក្រុងសិង្ហបុរីមានសណ្ឋាគារលំដាប់ផ្កាយ ៣ ឬខ្ពស់ជាងគេងជាង ៣០០ សណ្ឋាគារ និងមានកន្លែងដើរលេងកម្សាន្តប្រមាណ ១៨៥ ទីតាំង ស្របពេលដែលប្រទេសមួយនេះក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំងផងដែរចំពោះជំនាញនៃការថែទាំសុខភាព ។

ចំណែកទីក្រុងដែលជាប់លំដាប់កំពូលតារាងនៅក្នុងបញ្ជីនៃទីក្រុងល្អស្អាតបំផុតទាំង ១០ សម្រាប់អ្នកចូលនិវត្តន៍បានទៅលើកណ្ដាប់ដៃទីក្រុង Melbourne របស់ប្រទេសអូស្ត្រាលី បន្ទាប់មកគឺទីក្រុង Sydney, ទីក្រុង Amsterdam និងទីក្រុង Berlin របស់ប្រទេសអាល្លឺម៉ង់ ។

ដោយឡែក ទីក្រុងជាបន្តបន្ទាប់ទៀតដែលជាប់ក្នុងបញ្ជីកំពូលទាំង ១០ សម្រាប់អ្នកចូលនិវត្តន៍នៅទូទាំងពិភពលោករួមមាន ទីក្រុង Brisbane, ទីក្រុង Helsinki, ទីក្រុង Oslo និងទីក្រុង Munich ៕

បកប្រែ ៖ ទីន