ធនាគារ Maybank ព្យាករណ៍ថា ប្រទេសអាស៊ានចំនួន ៦ នឹងមានកំណើន GDP ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ធនាគារ Maybank ព្យាករណ៍ថា ប្រទេសអាស៊ានចំនួន ៦ នឹងមានកំណើន GDP ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ប្រទេសអាស៊ានចំនួន ៦ ដូចជា វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងសិង្ហបុរី នឹងមានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ស្ទុះងើបឡើងវិញពី ៤ ភាគរយកាលពីឆ្នាំ ២០២៣ ដល់ ៤.៥ ភាគរយក្នុងឆ្នាំ ២០២៤ និង ៤.៧ ភាគរយនៅឆ្នាំ ២០២៥ ។ នេះបើតាមការព្យាករណ៍របស់ធនាគារម៉ាឡេស៊ី Maybank ។

នៅក្នុងរបាយការណ៍ព្យាករណ៍នោះ អ្នកស្រាវជ្រាវមកពីធនាគារ Maybank បាននិយាយថា ការស្ទុះងើបឡើងវិញនៃកំណើន GDP នឹងត្រូវបានជំរុញដោយការផលិត និងការនាំចេញ ជាពិសេសគ្រឿងអេឡិចត្រូនិកដែលកំពុងគាំទ្រដល់ការស្ទុះងើបឡើងវិញនៃកំណើនតិចតួចនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ។

ក្រៅពីបញ្ហាទាំងនេះ បញ្ញាសិប្បនិម្មិត (AI) ដែលកំពុងពង្រីកមុខមាត់នៅតាមមជ្ឈមណ្ឌលទិន្នន័យ ក៏ដូចជាការរីកសាយភាយនៃតម្រូវការអេឡិចត្រូនិកសកល កំពុងធ្វើឱ្យចក្ខុវិស័យពាណិជ្ជកម្ម និងការវិនិយោគផ្ទាល់ពីបរទេស (FDI) កាន់តែជួយជំរុញសន្ទុះទីផ្សារ ។

តាមដានជាមួយយើង៖ Million Times

ចំណែកកត្តាមួយទៀតដែលជួយជំរុញកំណើន GDP នោះគឺការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរពីសំណាក់ប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី ក៏ដូចជាការបង្កើនសមត្ថភាពហោះហើរ ក៏កំពុងជំរុញភ្ញៀវទេសចរចិនមកលេងកម្សាន្តនៅអាស៊ាន ។

ទន្ទឹមនោះ ការអនុម័ត និងការស្នើសុំ FDI មកកាន់ប្រទេសអាស៊ានមួយចំនួន រួមមាន ម៉ាឡេស៊ី ថៃ វៀតណាម និងឥណ្ឌូណេស៊ី ក៏មានសន្ទុះយ៉ាងខ្លាំងផងដែរ ។ បណ្តាប្រទេសអាស៊ានកំពុងធានាការវិនិយោគមិនត្រឹមតែពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏មកពីប្រទេសចិនផងដែរ ដោយសារ FDI របស់ប្រទេសនីមួយៗបានកើនឡើងយ៉ាងគំហុក ចាប់តាំងពីការបើកប្រទេសឡើងវិញ ។

ជាក់ស្ដែង ម៉ាឡេស៊ីហាក់ដូចជាកំពុងទាក់ទាញការវិនិយោគដ៏ធំបំផុតនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ខណៈដែល AI កំពុងពង្រីកខ្លួនក្នុងវិស័យមួយនេះនៅទូទាំងអាស៊ាន ។ ប្រទេសនេះបានទាក់ទាញការវិនិយោគពីក្រុមហ៊ុន Google, Nvidia, GDS និង Equinix ខណៈប្រទេសថៃក៏ទទួលបានការវិនិយោគពីក្រុមហ៊ុន Amazon, Microsoft និង Google ផងដែរ ។

ស្របពេលជាមួយគ្នានេះ ឥណ្ឌូណេស៊ីក៏បានទាក់ទាញក្រុមហ៊ុន Amazon, Alibaba និង Edgnex ក្នុងចំណោមទីផ្សារផ្សេងទៀត ខណៈវៀតណាមអាចនឹងចាប់យកទីផ្សារពីក្រុមហ៊ុន Keppel, Alibaba និង Gaw Capital ជាដើម ៕

បកប្រែ ៖ ទីន