ប្រទេសមហាអំណាចពីរ តែងតាំងទូតថ្មីនៅកម្ពុជាសុទ្ធតែជើងខ្លាំងថ្វីមាត់

ប្រទេសមហាអំណាចពីរ តែងតាំងទូតថ្មីនៅកម្ពុជាសុទ្ធតែជើងខ្លាំងថ្វីមាត់

នៅពាក់កណ្តាលឆ្នាំ២០២៤នេះ ពោលគឺនៅខែឧសភាកន្លងថ្មីៗ នេះឯកអគ្គរដ្ឋទូតប្រទេសមហាអំណាចចំនួនពីរបានចប់អាណត្តិរបស់ខ្លួននៅក្រុងភ្នំពេញ ខណៈប្រទេសទាំងនោះលេចលឺដំណឹងតែងតាំងថ្មីអ្នកការទូតឆ្នើមៗ មានថ្មីមាត់មកកាន់កម្ពុជា។

លោក វ៉ាង វិនធៀង ឯកអគ្គរដ្ឋទូតចិន និងលោក ផាទ្រីក មើហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចប់អាណត្តិរៀងៗខ្លួនក្នុងខែឧសភា ហើយមុនចាកចេញលោកទូតទាំងពីរសុទ្ធតែមានជំនួបលាថ្នាក់នាំជាន់ខ្ពស់ និងមន្ដ្រីកម្ពុជា។

ដើម្បីពង្រីក និងពង្រីងការទូតរបស់ខ្លួនក្នុងតំបន់ ប្រទេសចិនបានបញ្ជូនអតីត​អ្នក​នាំពាក្យ​ក្រសួង​ការ​បទេស​លោក​ Wang Wenbin​ មកកាន់តំណែងឯកអគ្គ​រដ្ឋទូត​ចិន​ថ្មី​ប្រចាំ​កម្ពុជា ​ស្របពេល​ដែល​សហ​រដ្ឋ​អាមេរិក​ក៏​នឹង​ត្រៀម​ចាត់តាំង​ឯកអគ្គ​រដ្ឋទូត​ថ្មី​គឺលោក Robert Forden ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ។

តាមដានជាមួយយើង៖ Million Times

លោក Wang Wenbin មានវ័យ ៥៣ឆ្នាំបានបម្រើការក្នុងបេសកកម្មការទូតអស់រយៈពេលជាង ៣០ឆ្នាំមកហើយក្នុងផ្នែកផែនការគោលនយោបាយ និងកិច្ចការនៃប្រទេសអាហ្វ្រិក។ លោក Wang បានបម្រើការជាអ្នកនាំពាក្យទី ៣២ នៃក្រសួងការបរទេសចិន ពីខែកក្កដា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២៤។

ចំណែកប្រមុខទូតថ្មីឯណេះវិញ លោក Robert Forden ​ជា​សមាជិក​នៃ​ផ្នែក​កិច្ចការ​បរទេស​ជាន់​ខ្ពស់​ដែល​មាន​ឋានៈ​ជា​ទីប្រឹក្សា​យោបល់​របស់​រដ្ឋមន្ត្រី។​ បច្ចុប្បន្ន​នេះ លោក​កំពុង​បំពេញ​តួនាទី​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ​ការិយាល័យ​ កិច្ចការ​អាស៊ី​ខាង​កើត និង​ប៉ាស៊ី​ហ្វិក​នៃ​ក្រសួង​ការបរទេស​អាមេរិក។

 អត្ថបទ៖ សាង តេជៈ រូបភាព៖ បណ្តាញសង្គម