៤ ខែមកនេះ វៀតណាមជះលុយជិត ១៩ លានដុល្លារទិញសាច់ជ្រូកស្រស់ និងបង្កក

យោងតាមអគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា វៀតណាមបានជះលុយរហូតដល់ ១៨.៦៩ លានដុល្លារអាមេរិកលើការនាំចូលសាច់ជ្រូកស្រស់ និងសាច់បង្កកជាង ៨,៤០០ តោនក្នុងរយៈពេល ៤ ខែមកនេះ ។

ឥណ្ឌាគឺជាប្រទេសផលិត និងផ្គត់ផ្គង់សាច់ជ្រូកច្រើនជាងគេសម្រាប់វៀតណាម ដែលស្មើនឹង ៣០ ភាគរយនៃបរិមាណនាំចូលសរុបរបស់ប្រទេស ។

ក្នុងរយៈពេល ៤ ខែមកនេះ ការនាំចេញសាច់ជ្រូករបស់ឥណ្ឌាទៅកាន់វៀតណាមបានកើនឡើងដល់ជាង ៣១,០០០ តោន ដែលមានតម្លៃ ៩៤.៦២ លានដុល្លារ កើនឡើង ៥៨ ភាគរយជាបរិមាណ និង ៧៣ ភាគរយជាតម្លៃ ។

ទន្ទឹមនឹងនោះ ក្រៅពីឥណ្ឌា, វៀតណាមក៏មានទីផ្សារនៃការនាំចូលសាច់ និងផលិតផលសាច់ពីប្រទេសផ្សេងទៀតផងដែរ ដូចជា ប៉ូឡូញ ហូឡង់ អាល្លឺម៉ង់ រុស្ស៊ី និងអូស្រា្តលី ខណៈការកើនឡើងយ៉ាងខ្លាំងនៃការនាំចូលសាច់គ្រប់ប្រភេទបានដាក់សម្ពាធយ៉ាងសម្បើមដៃលើឧស្សាហកម្មបសុសត្វក្នុងស្រុក ។

បើយោងតាមទិន្នន័យពីវេទិកាស៊ើបការណ៍អាជីវកម្ម Statista បានឲ្យដឹងថា ក្នុងឆ្នាំ ២០២៣ ការប្រើប្រាស់សាច់ជ្រូកសម្រាប់មនុស្សម្នាក់ក្នុងប្រទេសវៀតណាមមានចំនួនប្រហែល ២៧.៧ គីឡូក្រាម ។

ចំណែកសម្រាប់នៅឆ្នាំ ២០២៩ ឯណោះវិញ យោងតាមការព្យាករណ៍បានឱ្យដឹងថា ការប្រើប្រាស់សាច់ជ្រូកក្នុងមនុស្សម្នាក់នៅប្រទេសវៀតណាមអាចនឹងឈានដល់ប្រហែល ៣២.៧២ គីឡូក្រាមក្នុងមួយឆ្នាំ ៕

តាមដានជាមួយយើង៖ Million Times

បកប្រែ ៖ ទីន