ការនាំចេញរបស់ចិនហក់ឡើងយ៉ាងគំហុក ទោះកំពុងជួបវិបត្តិពាណិជ្ជកម្ម និងទីផ្សារអចលនទ្រព្យ

ការនាំចេញរបស់ចិនហក់ឡើងយ៉ាងគំហុក ទោះកំពុងជួបវិបត្តិពាណិជ្ជកម្ម និងទីផ្សារអចលនទ្រព្យ

ការនាំចេញទំនិញរបស់ចិននៅក្នុងខែឧសភាបានកើនឡើងយ៉ាងគំហុក បើទោះបីជាប្រទេសនេះកំពុងមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងវិបត្តិទីផ្សារអចលនទ្រព្យក្នុងស្រុកក៏ដោយ ។

ការនាំចេញបានកើនឡើង ៧.៦ ភាគរយក្នុងខែឧសភា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលឡើងដល់ទំហំទឹកប្រាក់ ៣០២.៣៥ ពាន់លានដុល្លារ ដែលជាល្បឿនលឿនបំផុតមួយ ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ខណៈការនាំចូលវិញក៏កើនឡើងដូចគ្នាក្នុងចំនួន ១.៨ ភាគរយ ស្មើនឹង ២១៩.៧៣ លានដុល្លារ ។

ការនាំចេញដ៏រឹងមាំនេះបានធ្វើឱ្យអតិរេកពាណិជ្ជកម្មរបស់ប្រទេសចិនពង្រីកដល់ ៨២.៦២ ពាន់លានដុល្លារ ខណៈក្នុងខែមេសាមានត្រឹម ៧២.៣៥ ពាន់លានដុល្លារប៉ុណ្ណោះ ។

កំណើន​នៃ​ការ​នាំ​ចេញនេះ​បាន​កើត​ឡើង​ នៅ​ពេល​ដែល​ប្រទេស​ចិន​ប្រឈម​មុខ​នឹង​ភាព​តានតឹង​ផ្នែកពាណិជ្ជកម្ម​កាន់​តែ​ខ្លាំង​ជាមួយ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប ។ អាមេរិក​កំពុង​ដំឡើង​ពន្ធ​លើ​រថយន្ត​អគ្គិសនី​ផលិត​នៅ​ប្រទេស​ចិន ខណៈ​ដែល​អឺរ៉ុប​កំពុង​ពិចារណា​ដំឡើង​ពន្ធ​ស្រដៀង​គ្នា​នេះដែរ ។

សូមជម្រាបថា ចិនបាននឹងកំពុងព្យាយាមស្ដារសេដ្ឋកិច្ចឱ្យស្ទុះងើបឡើងវិញ ក្រោយរោគរាតត្បាតកូវីដ ១៩ ស្របពេលដែលតម្រូវការជាសកលក៏កំពុងដាំក្បាលចុះក្រោមផង បន្ទាប់ពីធនាគារកណ្តាលអាមេរិក និងធនាគារផ្សេងទៀតបានដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នឹងអតិផរណា ៕

តាមដានជាមួយយើង៖ Million Times

បកប្រែ ៖ ទីន