មកដឹងតម្លៃស្នាក់នៅក្នុងបន្ទប់អគារខ្ពស់ជាងគេបំផុតលើពិភពលោក

មកដឹងតម្លៃស្នាក់នៅក្នុងបន្ទប់អគារខ្ពស់ជាងគេបំផុតលើពិភពលោក

ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់អគារខ្ពស់ជាងគេបំផុតលើពិភពលោក Burj Khalifa នៅអារ៉ាប់រួមហើយ ហើយក៏ចង់ដឹងដែរចំពោះតម្លៃសម្រាប់ស្នាក់នៅក្នុងមួយបន្ទប់នៃអគារនៅប្រទេសមហាសេដ្ឋីមួយនេះ ។

យោងតាមទស្សនាវដ្តីពាណិជ្ជកម្មអារ៉ាប់បានឱ្យដឹងថា អគារខ្ពស់កប់ពពកដែលមានទីតាំងនៅទីក្រុងឌូបៃ និងមានលំនៅដ្ឋានប្រណីតចំនួន ៩០០ យូនីត មានតម្លៃចាប់ពី ០.៥៥ ទៅ ១.០៩ លានដុល្លារក្នុងមួយបន្ទប់គេង ឬ ៤,០៨៥ ទៅ ៦,៨១០ ដុល្លារសម្រាប់ការជួលក្នុងមួយខែ ។

ចំណែកសម្រាប់ល្វែងណាដែលមានបន្ទប់ចំនួន ២ ឬ ៣ មានតម្លៃចាប់ពី ១.៩ លានដុល្លារ និង ៣.៣ លានដុល្លារឯណោះ ខណៈគ្រឿងប្រើប្រាស់ផ្សេងៗ រួមទាំងអគ្គិសនី ទឹក និងម៉ាស៊ីនត្រជាក់ ជាធម្មតាមានតម្លៃប្រហែល ១,៦៣០ ដុល្លារក្នុងមួយខែ ។

អ្នករស់នៅអគារខ្ពស់ៗក៏ត្រូវគិតថ្លៃសេវាប្រចាំឆ្នាំចំនួន ១៦.៣៥ ទៅ ១៩ ដុល្លារផងដែរលើផ្នែកថែទាំ សន្តិសុខ និងគ្រឿងបរិក្ខារផ្សេងទៀតដូចជា កន្លែងហាត់ប្រាណ អាងហែលទឹក សេវាដឹកជញ្ជូនឥវ៉ាន់ភ្ញៀវ ២៤ ម៉ោងក្នុងមួយថ្ងៃ កន្លែងទទួលភ្ញៀវលើអាកាស និងការដើរកម្សាន្តក្នុងផ្សារទំនើបឌូបៃ ។

សូមជម្រាបថា ចាប់តាំងពីការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៤ ខែមករា ឆ្នាំ ២០១០ មក អគារ Burj Khalifa ដែលមានកម្ពស់ ៨២៨ ម៉ែត្រ បានជាប់កំណត់ត្រាជាអគារខ្ពស់ជាងគេលើពិភពលោក ៕

តាមដានជាមួយយើង៖ Million Times
អគារ Burj Khalifa

បកប្រែ ៖ ទីន