វិស័យអចលនទ្រព្យនៅចិនកាន់តែយ៉ាប់យ៉ឺន ខណៈតម្លៃលក់ផ្ទះបន្តហក់ឡើងខ្ពស់

តម្លៃលក់ផ្ទះថ្មីនៅប្រទេសចិនក្នុងខែឧសភាកន្លងទៅបន្តស្ទុះហក់ឡើង ហើយនេះក៏ជាការងើបឡើងមិនធ្លាប់មានក្នុងរយៈពេល ៩ ខែជាប់ៗគ្នា បើទោះបីជារដ្ឋាភិបាលទីក្រុងបេកាំងដាក់ចេញវិធានការថ្មីដើម្បីជំរុញវិស័យអចលនទ្រព្យក៏ដោយ ។

ទិន្នន័យពីអ្នកស្រាវជ្រាវអចលនទ្រព្យ China Index Academy បានបង្ហាញថា តម្លៃលក់ផ្ទះថ្មីជាមធ្យមនៅទូទាំងទីក្រុងចំនួន ១០០ របស់ប្រទេសចិនបានកើនឡើង ០.២៥ ភាគរយនៅក្នុងខែឧសភា ខណៈកាលពីមេសាហក់ឡើងដល់ ០.២៧ ភាគរយឯណោះ ។

វិស័យអចលនទ្រព្យរបស់ប្រទេសចិនដែលធ្លាប់ជាសសរស្តម្ភនៃសេដ្ឋកិច្ចបានជួបវិបត្តិពីមួយដំណាក់កាលទៅមួយដំណាក់កាល ចាប់តាំងពីឆ្នាំ ២០២១ មកម្ល៉េះ បន្ទាប់ពីក្រុមហ៊ុនអចលនទ្រព្យជាច្រើនដូចជា ក្រុមហ៊ុន Evergrande ស្ទើរតែប្រកាសក្ស័យធុន ដោយសារតែវិបត្តិសាច់ប្រាក់ ។

កាលពីខែមុន ប្រទេសចិនបានប្រកាសគោលការណ៍ជាប្រវត្តិសាស្ត្រដើម្បីរក្សាស្ថិរភាពក្នុងវិស័យនេះ ក្នុងនោះធនាគារកណ្តាលបានបន្ធូរបន្ថយច្បាប់នៃការបញ្ចាំ និងសម្របសម្រួលការផ្តល់មូលនិធិបន្ថែមចំនួន ១ ពាន់ពាន់លានយ័ន (១៤០ ពាន់លានដុល្លារ) ។

ក្រៅពីគោលការណ៍ទាំងនេះ ប្រទេសចិនក៏បានបង្ហាញវិធានការថ្មីដើម្បីជួយសង្គ្រោះ ក៏ដូចជាស្ដារវិស័យអចលនទ្រព្យរបស់ខ្លួនផងដែរ រួមទាំងការស្នើសុំឱ្យរដ្ឋាភិបាលក្នុងតំបន់នៅទូទាំងប្រទេសជួយទិញផ្ទះពីក្រុមហ៊ុនអភិវឌ្ឍន៍ដែលមិនទាន់លក់ដាច់ និងការបន្ធូរបន្ថយច្បាប់លើការទិញជាដើម ។

ទាក់ទិននឹងរឿងរ៉ាវនេះដែរ ក្រុមវិនិយោគិនសង្ឃឹមថា វិធានការនេះនឹងអាចជួយអន្តរាគមន៍ដល់រដ្ឋាភិបាលឱ្យកាន់តែមានការសម្រេចចិត្តក្នុងការជំរុញតម្រូវការអ្នកទិញផ្ទះ និងការធ្លាក់ចុះតម្លៃលក់ផ្ទះផងដែរ ៕

តាមដានជាមួយយើង៖ Million Times

បកប្រែ ៖ ទីន