កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានជាង ៣៥លានដុល្លាររយៈពេល ៤ខែឆ្នាំ២០២៤

កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានជាង ៣៥លានដុល្លាររយៈពេល ៤ខែឆ្នាំ២០២៤

ផែកំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលពីការនាំចូល និងនាំចេញទំនិញជាង៣លានតោន ដែលគិតជាទឹកប្រាក់សរុបចំនួនប្រមាណជាង ៣៥លានដុល្លារអាមេរិកក្នុងរយៈពេល ៤ខែឆ្នាំ២០២៤។ នេះបើតាមលោក ថៃ ឬទ្ធី អគ្គនាយករងសាជីវកម្មកំពង់ផែស្វយ័តព្រះសីហនុ។

លោកថៃ ឬទ្ធី បានឲ្យដឹងថា ទំនិញនាំចូលមានចំនួន ២.៣៣៤.៦២៧តោន ទំនិញនាំចេញមានចំនួន ៧៥៦៥៦៦តោន រយៈពេល៤ខែ ឆ្នាំ២០២៤។ លោកថា ចំនួននេះមានការកើនឡើង ២៦.៩៦ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងដើមឆ្នាំ២០២៣ នឹងអាចរកចំណូលបានចំនួន ៣៥.២៧៣.០១៥ លានដុល្លារ កើនឡើង ២៤.៤០ភាគរយ បើធៀបនឹង៤ខែ ឆ្នាំ២០២៣កន្លងទៅ។

រយៈពេល ១១ខែ ឆ្នាំ២០២៣កន្លងទៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលសរុបបានជាង ៨៥លានដុល្លារ កើនឡើង ២,៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ចំណែកបរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានចំនួន ៧លានតោន កើនឡើង ១១,៣៤%។ នេះបើតាមការឱ្យដឹងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចូលរួមពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ និងសម្ពោធឲ្យប្រើប្រាស់គ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន២គ្រឿង កាលពីខែធ្នូកន្លងទៅ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្ដាញសង្គម