CDC យល់ព្រមឲ្យបង្កើតរោងចក្រថ្មីក្នុងខេត្តកំពង់ស្ពឺតម្លៃជាង ២៤លានដុល្លារ

ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគថ្មីចំនួន៤បន្ថែមដែលមានទុនវិនិយោគសរុបប្រមាណ ២៤.៨៥៣.៩១១ ដុល្លារអាមេរិក និងអាចបង្កើតបានការងារបានជាង ១.២០០កន្លែង ត្រូវអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ 

បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី២៤ ខែឧសភា គម្រោងវិនិយោគថ្មីទាំងនោះស្ថិតក្នុងផ្នែកកែច្នៃអាលុយមីញ៉ូម (ប្រមូលវត្ថុធាតុដើមចាស់ៗក្នុងស្រុក), ផលិតថ្នាំលាបពណ៌គ្រប់ប្រភេទ ម្សៅការពារច្រេះ និងម្សៅបៀក, ផលិតអំពូលគ្រប់ប្រភេទ និងផ្គុំដំឡើងឧបករណ៍បរិក្ខាពេទ្យ (ឧបករណ៍សំអាតមាត់ ធ្មេញ) ជាដើម។

គម្រោងទាំង ៤នេះ ត្រូវបានរដ្ឋបាលខេត្តកំពង់ស្ពឺចាត់ទុកថាជាការឆ្លុះបញ្ចាំងអោយឃើញពីទំនុកចិត្តរបស់អ្នកវិនិយោគ ចំពោះកត្តាសន្តិភាព ស្ថេរភាពនយោបាយ​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ នារតី