មកដឹងទីក្រុងដែលមានតម្លៃជួលកន្លែងស្នាក់នៅថ្លៃជាងគេបំផុតនៅអាស៊ី

យោងតាមការស្ទង់មតិមួយបានរកឃើញថា ទីក្រុងសិង្ហបុរីជាប់ជាទីក្រុងដែលមានតម្លៃជួលលំនៅដ្ឋានស្នាក់នៅថ្លៃជាងគេបំផុតនៅក្នុងទ្វីបអាស៊ី ពោលក្នុងមួយខែតម្លៃជួលជាមធ្យមប្រមាណ ៤,៥៩០ ដុល្លារ ។

ចំណែកតាមពីក្រោយទីក្រុងសិង្ហបុរីដែលមានតម្លៃជួលកន្លែងស្នាក់នៅថ្លៃជាងគេនៅអាស៊ីនោះ គឺទីក្រុងហុងកុងមានតម្លៃ ២,១៧៣ ដុល្លារក្នុងមួយខែ ខណៈទី៣ គឺទីក្រុងតូក្យូប្រទេសជប៉ុនក្នុងតម្លៃ ១,២១៦ ដុល្លារក្នុងមួយខែ ។

ដោយឡែកទីក្រុងហាណូយ និងទីក្រុងហូជីមិញ ក៏ស្ថិតក្នុងទីក្រុងដែលមានតម្លៃជួលលំនៅដ្ឋានថ្លៃជាងគេបំផុតមួយផងដែរនៅក្នុងទ្វីបអាស៊ី ពោលក្នុងមួយខែតម្លៃជួលជាមធ្យមប្រមាណ ៦៨៨ ដុល្លារ ។

យោងតាមអ្នកស្រាវជ្រាវទីផ្សារអឺរ៉ុប Global Property Guide បានឲ្យដឹងថា ចំណែកការ​ទិញ​អាផាតមិន​មួយ​បន្ទប់​​ក្នុងទីក្រុង​ហាណូយ និងហូជីមិញវិញមាន​តម្លៃ ២១៤,៥០០ ដុល្លារ ។ នេះ​ជា​តម្លៃ​ខ្ពស់ជាងទ្វេ​ដង​ បើប្រៀបធៀបជាមួយ​ទីក្រុង​ហ្សាកាតាដែលមានតម្លៃត្រឹម ១១២,៥០០ ដុល្លារប៉ុណ្ណោះ ហើយនេះ​ក៏​ខ្ពស់​ជាង​នៅ​ទីក្រុង​បុមបៃ និង​ម៉ានីលផងដែរ ។

តាមការបញ្ជាក់ពីលោក Nguyen Hoai An អ្នកវិភាគនៅក្រុមហ៊ុនប្រឹក្សាអចលនៈទ្រព្យ CBRE បាននិយាយថា ការឡើងថ្លៃនៃការជួលកន្លែងស្នាក់នៅក្នុងទីក្រុងហូជីមិញ គឺដោយសារតែទីផ្សារអាផាតមិនក្នុងទីក្រុង ឥឡូវនេះស្ថិតក្នុងដំណាក់កាលនឹងធឹង បន្ទាប់ពីបានកត់ត្រាការកើនឡើងថ្លៃខ្ពស់បំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ៕

តាមដានជាមួយយើង៖ Million Times
ទីក្រុងសិង្ហបុរី
អគារក្នុងទីក្រុងហូជីមិញ

បកប្រែ ៖ ទីន