FASMEC រៀបចំសិក្ខាសាលាបំពេញបន្ថែមនូវចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តកំពង់ធំ ១៨០រូប

នាថ្ងៃសុក្រ ទី១៧ ខែឧសភានេះ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ជូនសមាជិក សមាជិការបស់ FASMEC នៅខេត្តកំពង់ធំ។

ក្នុងវគ្គសិក្ខាសាលានេះ មានការចូលរួមបើកកម្មវិធីដោយលោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ និងឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC។

គោលបំណងនៃកម្មវិធីសិក្ខាសាលានេះ ដើម្បីចែករំលែកអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ និង ផ្សព្វផ្សាយច្បាប់ថ្មីស្ដីពីការវិនិយោគនៅកម្ពុជាដល់ប្រជាជន ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តដែលនៅមានចំណុចខ្វះខាត។

វគ្គសិក្ខាសាលានេះ ក៏មានការសហការឧបត្ថម្ភនានាពីសមាគមមូលនិធិសម្តេចតេជោ SME, សហគ្រិនខ្មែរ, ធនាគារ​ ហ្វីលីព,​ ធនាគារ​ កាណាឌីយ៉ា​,ធនាគារ​ វីង​ ម.ក, ធនាគារ​ សហគ្រាសធុនតូច​ និងមធ្យម​ ព្រមទាំងដៃគូសហការផ្សេងៗទៀត ដោយមានSMEចូលរួមចំនួន ១៨០នាក់៕

អត្ថបទ៖ សហការ

តាមដានជាមួយយើង៖ Million Times