មេដឹកនាំកំពូលចិន-រុស្សុី សន្យាបង្កើតយុគសម័យថ្មី និងថ្កោលទោសសហរដ្ឋអាមេរិក

មេដឹកនាំកំពូលចិន-រុស្សុី សន្យាបង្កើតយុគសម័យថ្មី និងថ្កោលទោសសហរដ្ឋអាមេរិក

មេដឹកនាំកំពូលចិន លោក Xi Jinping និងមេដឹកនាំរុស្សុីលោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍បានសន្យាថា នឹងបង្កើតសករាជថ្មីនៃភាពជាដៃគូជាយុទ្ធសាស្រ្ត ដើម្បីប្រឆាំងដៃគូដ៏មានឥទ្ធិពលបំផុតគឺសហរដ្ឋអាមេរិក។

លោក Xi បានស្វាគមន៍លោក Putin នៅលើកំរាលព្រំក្រហមនៅខាងក្រៅមហាវិមានប្រជាជនចិនក្នុងទីក្រុងប៉េកាំង ជាទីដែលមេដឹកនាំទាំងពីរត្រូវបានសាទរដោយការដើរដង្ហែក្បួនទាហានរំដោះប្រជាជនចិនកាន់កាំភ្លើង ២១ដើមនៅលើទីលាន Tiananmen និងក្មេងៗគ្រវីទង់ជាតិចិន និងរុស្ស៊ីជាច្រើនរយនាក់។

តាមដានជាមួយយើង៖ Million Times

ប្រទេសចិន និងរុស្ស៊ីបានប្រកាសភាពជាដៃគូ “គ្មានដែនកំណត់” នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ នៅពេលដែលលោក ពូទីន ធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ប៉ុន្មានថ្ងៃមុនពេលដែលលោកបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅវ៉ៃលុកក្នុងប្រទេសអ៊ុយក្រែន ដែលបង្កឱ្យមានសង្រ្គាមដ៏សាហាវបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

លោក Xi និងលោក Putin បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ ស្តីអំពីការបង្កើត “យុគសម័យថ្មី” ដែលប្រកាសប្រឆាំងសហរដ្ឋអាមេរិកលើបញ្ហាសន្តិសុខ និងទស្សនៈប្រឆាំងតៃវ៉ាន់ អ៊ុយក្រែន កូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការលើបញ្ហាថ្មីៗ ពិសេស ផែនការផលិតអាវុធនុយក្លេអ៊ែរ។

លោក Xi បានប្រាប់លោកពូទីនថា “ទំនាក់ទំនងចិន-រុស្ស៊ីនាពេលបច្ចុប្បន្ននេះគឺពិបាករកបាន ហើយភាគីទាំងពីរត្រូវតែស្រឡាញ់ និងចិញ្ចឹមបីបាច់វា”។

លោកថ្លែងថា៖ “ប្រទេសចិនមានឆន្ទៈក្នុងការរួមគ្នាសម្រេចបាននូវការអភិវឌ្ឍន៍ និងការស្តារឡើងវិញនូវប្រទេសរបស់យើងរៀងៗខ្លួន ហើយធ្វើការរួមគ្នាដើម្បីលើកកម្ពស់ភាពត្រឹមត្រូវ និងយុត្តិធម៌នៅក្នុងពិភពលោក”៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters