ស្តេចក្រាញ់គ្រប់គ្រងឧស្សាហកម្មប្រេងនៅកាណាដា ទទួលមរណភាព

ស្តេចក្រាញ់គ្រប់គ្រងឧស្សាហកម្មប្រេងនៅកាណាដា ទទួលមរណភាព

បុគ្គលមានជាងគេរបស់ប្រទេសកាណាដាបានទទួលមរណភាពក្នុងវ័យ ៩៣ឆ្នាំ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ដោយជរាពាធ។ បុគ្គលរូបនេះគឺលោក Arthur L. Irving ជាស្តេចក្រាញ់ក្នុងឧស្សាហកម្មប្រេងជាម្ចាស់ក្រុមហ៊ុន Irving Oil ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងធំជាងគេរបស់ប្រទេសកាណាដា និងប្រទេសអៀរឡង់។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនក្រុមហ៊ុន Irving បាននិយាយថា “នៅក្នុងការបាត់បង់ដ៏ធំធេងនេះ យើងដឹងថានឹងមិនមានអ្នកផ្សេងទៀតដូចគាត់ទេ” ។

តាមទស្សនាវដ្តី Forbes លោក Arthur Irving មានទ្រព្យសម្បត្តិសរុប $6.3B គិតត្រឹមឆ្នាំ២០២៤នេះ ហើយឈរនៅលេខរៀងទី ៤៥៣ នៃបញ្ជីកំពូលអ្នកមានលើពិភពលោក៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ bnnbloomberg