ឌូបៃជាប់ជាទីក្រុងមានទ្រព្យច្រើនជាងគេនៅមជ្ឈិមបូព៌ា បណ្ដុំទៅដោយមហាសេដ្ឋី ៧២,៥០០ នាក់

ទីក្រុងឌូបៃរបស់ប្រទេសអារ៉ាប់រួមត្រូវបានជាប់ឈ្មោះជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានជាងគេបំផុតរបស់ពិភពលោក និងជាទីក្រុងមានទ្រព្យសម្បតិ្តច្រើនបំផុតនៅតំបន់មជ្ឈិមបូព៌ា ជាមួយនឹងចំនួនមហាសេដ្ឋីកើនឡើងជិត ៨០ ភាគរយក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ។

បើគិតចន្លោះឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣ ចំនួនមហាសេដ្ឋីដែលបណ្ដាក់ទុនវិនិយោគជាសាច់ប្រាក់នៅក្នុងទីក្រុងឌូបៃពី ១ លានដុល្លារ ឬច្រើនជាងនេះបានកើនឡើងដល់ ៧៨ ភាគរយ និងមានចំនួន ៧២,៥០០ នាក់ ខណៈទីក្រុងដ៏ប្រណិតមួយនេះក៏បណ្ដុំទៅដោយមហាសេដ្ឋីដែលមានប្រាក់ ១០០ លានដុល្លារចំនួន ២១២ នាក់ និងលើស ១០០ លានដុល្លារមានមហាសេដ្ឋីចំនួន ១៥ នាក់ ។

យោងតាមរបាយការណ៍ទីក្រុងដែលមានទ្រព្យសម្បតិ្តច្រើនបំផុតនៅលើពិភពលោកឆ្នាំ ២០២៤ ចេញផ្សាយដោយក្រុមហ៊ុនស៊ើបការណ៍ New World Wealth បានឱ្យដឹងថា ឌូបៃជាប់ចំណាត់ថ្នាក់ទី ២១ ក្នុងបញ្ជីទីក្រុងមានទ្រព្យសម្បត្តិកំពូលទាំង ៥០ ដោយផ្អែកលើចំនួនមហាសេដ្ឋីដែលកំពុងបណ្ដាក់ទុនវាល់លាន ហើយជាទីក្រុងកំពូលគេនៅមជ្ឈិមបូព៌ាតាមពីក្រោយដោយទីក្រុង Tel Aviv របស់ប្រទេសអ៊ីស្រាអែល ដែលមានមហាសេដ្ឋីចំនួន ២៤,៣០០ នាក់ប៉ុណ្ណោះ ។

ចំណែកគិតត្រឹមឆ្នាំ ២០២៣ ដដែលនេះ ញូវយ៉កជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីទីក្រុងមានទ្រព្យសម្បត្តិច្រើនជាងគេទាំង ៥០ នៅលើពិភពលោក បណ្ដុំទៅដោយមហាសេដ្ឋីចំនួន ៣៤៩,៥០០ រូបកំពុងរស់នៅទីក្រុងមួយនេះ បន្ទាប់មកទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ, ទីក្រុងតូក្យូ, ទីក្រុងសិង្ហបុរី, ទីក្រុងឡុងដ៍, ទីក្រុងឡូសអេនជឺលេស, ទីក្រុងប៉ារីស, ទីក្រុងស៊ីដនី, ទីក្រុងហុងកុង និងទីក្រុងប៉េកាំង គឺស្ថិតក្នុងលំដាប់កំពូលទាំង ១០ ៕

តាមដានជាមួយយើង៖ Million Times
ទីក្រុងឌូបៃ
ទីក្រុងឌូបៃ
ទីក្រុងញូវយ៉ក

បកប្រែ ៖ ទីន