តើលោក គិត ម៉េង រៀនសូត្រពីប្រទេសណា មុនមកពង្រីកអាណាចក្រជំនួញមិនតិចជាង៣០នៅក្នុងដៃ?

លោក គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមានបុត្តសម្ព័ន្ធមិនតិចជាង ៣០ក្រុមហ៊ុននោះឡើយលើពហុវិស័យ។ លោកជាអ្នកមានលុយច្រើនក្នុងចំណោមអ្នកឧកញ៉ាធំៗក្នុងស្រុក និងជាសន្លឹកអាត់មួយរូបក្នុងចំណោមសន្លឹកអាត់ទាំង៤ក្នុងពិភពលោកជំនួញនៅប្រទេសកម្ពុជា។

បើតាមប្រភពជិតស្និទបានបង្ហើបឲ្យដឹងថា លោក គិត ម៉េង រៀនចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Canberra (University of Canberra) ប្រទេសអូស្រ្តាលី អំឡុងពេលជាជនអន្តោប្រវេសន៍ក្នុងទស្សវត្សរ៍ឆ្នាំ១៩៨០។

លោកត្រូវបានគេចាត់ទុកជាអ្នកកាទូតសេដ្ឋកិច្ច​ ពាណិជ្ជកម្ម វិនិយោគមួយរូបដ៏មានបទពិសោធន៍ ខណៈបច្ចុប្បន្នលោកបន្តកាន់តំណែងប្រធានសភាពាណិជ្ជកម្មកម្ពុជាអស់ជាច្រើនអាណត្តិមកហើយ។

តាមដានជាមួយយើង៖ Million Times

តាមរយៈការវិនិយោគដ៏ច្រើនមហិមាលោក គិត ម៉េង ត្រូវបានមើលឃើញថាកំពុងកសាងមហិច្ឆតារបស់ខ្លួនក្នុងពិភពអាណាចក្រសេដ្ឋកិច្ចថ្មីរបស់កម្ពុជា។ ស្ថិតក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចដ៏យ៉ាប់យ៉ឺនតែក្រុមហ៊ុនលោកគិត ម៉េង បន្តទិញភាគហ៊ុន និងបោះទុនវិនិយោគលើគម្រោងធំៗជាច្រើនក្នុងវិស័យបដិសណ្ឋារកិច្ច ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ តំបន់សេដ្ឋកិច្ច អចលនទ្រព្យ បច្ចេកវិទ្យា និងធនាគារ ។ល។

ពាក់ព័ន្ធនឹងទំហំទ្រព្យសម្បត្តិរបស់លោក គិត ម៉េង មិនមានរបាយការណ៍ណាមួយបញ្ជាក់ឲ្យបានច្បាស់លាស់នោះទេ ប៉ុន្តែបើវិភាគទៅលើទ្រព្យសកម្មក្នុងក្រុមហ៊ុន លោកក៏ស្ថិតក្នុងចំណោមអ្នកមានកំពូលៗប្រទេសកម្ពុជាផងដែរ។

អត្ថបទ៖ សាង តេជៈ រូបភាព៖ បណ្តាញសង្គម