ក្រុមហ៊ុន Honda នៅវៀតណាមប្រមូលរថយន្តស៊េរីឆ្នាំ ២០១៧ និង ២០១៩ ចូលរោងចក្រវិញ ដោយសារបញ្ហាម៉ាស៊ីនសាំង

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda បានប្រកាសប្រមូលរថយន្តស៊េរីឆ្នាំ ២០១៧ និងឆ្នាំ ២០១៩ ប្រមាណជា ១៤,១៦២ គ្រឿងនៅក្នុងប្រទេសវៀតណាមចូលមករោងចក្រវិញ ដោយសារបញ្ហាម៉ាស៊ីនសាំង ។

ការប្រកាសប្រមូលរថយន្តចូលមកក្នុងរោងចក្រវិញបានប៉ះពាល់ទៅដល់ម៉ូដែលដូចជា Honda Jazz, Civic, CR-V, Accord និង City ដែលសុទ្ធសឹងតែបំពាក់នូវម៉ាស៊ីនសាំងមិនត្រឹមត្រូវតាមស្ដង់ដារ ដោយនាំឱ្យម៉ាស៊ីនឆាប់ក្ដៅ ។

Honda បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលអ្នកបើកបរបញ្ជាយានយន្តប្រភេទនេះយូរៗទៅ កម្ដៅនឹងឡើងខ្ពស់ ហើយអាចខូចម៉ាស៊ីន និងប៉ះពាល់ដល់តួម៉ាស៊ីនសាំងផងដែរ ។ ទីបំផុតម៉ាស៊ីននឹងលែងដំណើរការ ហើយរលត់គាំងតែម្ដង ។

ក្រុមហ៊ុន Honda បាននិយាយទៀតថា អតិថិជនចំនួន ៦៨ នាក់ដែលបានប្តូរម៉ាស៊ីនសាំងរបស់ពួកគេកាលពីពេលកន្លងមក គួរតែយករថយន្តរបស់ពួកគេទៅឱ្យជាងត្រួតពិនិត្យ ហើយប្រសិនបើចាំបាច់គួរតែប្ដូរម៉ាស៊ីនតែម្ដងទៅ ដោយក្រុមហ៊ុននឹងមិនគិតថ្លៃចំពោះការប្ដូរម៉ាស៊ីនថ្មីនេះនោះទេ ។

សូមជម្រាបជូនថា ក្រុមហ៊ុនផលិតរថយន្តល្បីៗរបស់ជប៉ុនផ្សេងទៀត រួមមាន Honda, Toyota, Lexus និង Mitsubishi បាននឹងកំពុងប្រមូលរថយន្តរបស់ពួកគេក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ចូលរោងចក្រវិញផងដែរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការប្រើប្រាស់ម៉ាស៊ីនសាំងមកពីក្រុមហ៊ុនផ្គត់ផ្គង់ Denso ៕

តាមដានជាមួយយើង៖ Million Times

បកប្រែ ៖ ទីន