នាវាពិឃាតអាមេរិកបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ឯចិនខឹងយ៉ាងខ្លាំង

កងទ័ពជើងទឹកអាមេរិកបានប្រកាសកាលពីថ្ងៃពុធថា នាវាពិឃាតមួយគ្រឿងរបស់ខ្លួនបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ស្របពេលដែលប្រធានាធិបតីដែនកោះមួយនេះក៏ជិតឈានដល់ថ្ងៃសម្ពោធឡើងកាន់តំណែងជាផ្លូវការផងដែរ ។

វត្តមានរបស់នាវាពិឃាតប្រដាប់ដោយមីស៊ីល USS Halsey របស់អាមេរិកនៅលើច្រកសមុទ្រតៃវ៉ាន់នាពេលនេះក៏ទាក់ទាញឲ្យប្រទេសចិនមានការខឹងសម្បារយ៉ាងខ្លាំងផងដែរ បើទោះបីជា កងទ័ពជើងទឹកអាមេរិកអះអាងថាកំពុងអនុវត្តការធ្វើនាវាចរណ៍ដោយសេរី និងបើកចំហរស្របតាច្បាប់អន្តរជាតិក៏ដោយ ។

កងទ័ពជើងទឹកបញ្ជាក់ថា “ទង្វើនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការលើកកម្ពស់សេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់ប្រជាជាតិទាំងអស់ ស្របពេលដែលចិនក៏កំពុងបង្កើនការដាក់សម្ពាធយោធាលើកោះតៃវ៉ាន់ផងដែរ ។

រីឯអ្នកនាំពាក្យរបស់បញ្ជាការដ្ឋានភូមិភាគខាងកើតរបស់យោធាចិនបានចេញសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងដែនសមុទ្រ និងដែនអាកាសរបស់ចិនបានឃ្លាំមើលយ៉ាងដិតដល់ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបើកឆ្លងកាត់នេះ ហើយចិននៅតែប្ដេជ្ជាការពារអធិបតេយ្យភាព ក៏ដូចជាសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ ។

សូមជម្រាបជូនថា អនាគតប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te គ្រោងនឹងស្បថចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែឧសភាខាងមុខនេះ ខណៈការបើកនាវាពិឃាតឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់របស់អាមេរិកត្រូវបានគេមើលឃើញថាជាសកម្មភាពការពារពីទង្វើបង្កហេតុណាមួយពីចិន ដោយសារតែចិនចាត់ទុកលោក Lai ជាមនុស្សគ្រោះថ្នាក់របស់តៃវ៉ាន់ ៕

តាមដានជាមួយយើង៖ Million Times
នាវាពិឃាត USS Halsey
លោក Lai Ching-te

បកប្រែ ៖ ទីន