លោក អ៊ាង សុផល្លែត ផ្តល់ឱកាសឲ្យស្ត្រីជនជាតិដើមភាគតិចចារាយមួយរូប ស្វែងយល់តួនាទីរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន

លោក អ៊ាង សុផល្លែត ផ្តល់ឱកាសឲ្យស្ត្រីជនជាតិដើមភាគតិចចារាយមួយរូប ស្វែងយល់តួនាទីរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី ៦ ខែឧសភានេះ បានអនុញ្ញាតឲ្យស្ត្រីជនជាតិដើមភាគតិចចារាយ ឈ្មោះបុប្ផា ដែលជានិស្សិតបរិញ្ញាបត្រនីតិសាស្រ្ត បានសិក្សាស្វែងយល់អំពីការងាររបស់លោក ជារដ្ឋមន្រ្តីក្រសួងបរិស្ថាន រយៈពេល ១ថ្ងៃ។

តាមដានជាមួយយើង៖ Million Times

តាមរយៈបណ្ដាញសង្គមតេលេក្រាម លោក អ៊ាង សុផល្លែត ការអនុញ្ញាតនេះ គឺជាការផ្តល់ឱកាស និងការបង្កភាពងាយស្រួលដល់យុវជនកម្ពុជា អាចស្វែងយល់អំពីតួនាទីការងាររបស់រដ្ឋមន្ត្រី ហើយក៏ជាផ្នែកមួយនៃការបណ្តុះគំនិត និងស្មារតី ក្នុងភាពជាអ្នកដឹកនាំនាពេលអនាគតដល់ក្មេងស្រី និងស្រ្តី ដែលងាយរងគ្រោះមកពីតំបន់ដាច់ស្រយាល និងក្រីក្រ ដើម្បីជួយបណ្តុះស្មារតី និងភាពអង់អាចរបស់ពួកគេ។

នេះជាលើកដំបូងហើយ ដែលក្រសួងបរិស្ថានក្រោមការដឹកនាំរបស់លោក អ៊ាង សុផល្លែត ជារដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឲ្យមានការសិក្សាស្វែងយល់ និងចង់ឲ្យមានការរួមចំណែកជាគំនិត ជាយោបល់ និងជាយុទ្ធសាស្រ្តនានាពីស្ត្រីជនជាតិដើមភាគតិចចារាយ ដើម្បីឲ្យពួកគេបានរួមចំណែកក្នុងវិស័យបរិស្ថានកម្ពុជា និងសិក្សាបន្ថែមអំពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក៏ដូចជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ផងដែរ៕  

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គមរបស់លោក អ៊ាង សុផល្លែត