ប្រមុខរដ្ឋឡាវចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដែលមានជំនួបជាមួយឥស្សរជនកំពូលៗ

ប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត បានមកដល់កម្ពុជាហើយដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ថ្ងៃ ដែលចាប់ផ្តើមពីព្រឹកថ្ងៃអង្គារនេះ ដល់ថ្ងៃពុធ ខែមេសាស្អែក តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រ។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅពេលនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់បន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អប្រសើរ អ្នកជិតខាងល្អ ទំនាក់ទំនងជាបងប្អូន និងសាមគ្គីភាព ព្រមទាំងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីវិបុលភាពរួមន ប្រទេសទាំងពីរ។

តាមដានជាមួយយើង៖ Million Times

ក្រសួងការបរទេស បញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជាប្រធានរដ្ឋឡាវ នឹងជួបសវនាការជាមួយព្រះមហាក្សត្រ នៅព្រះបរមរាជវាំង។ ក៏នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះ ភាគីទាំងពីរ នឹងពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ​ទ្វេភាគី និងពហុភាគី រួមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម៕

អត្ថបទ៖ សាង តេជេៈ