ស្វាយរៀង Archives - Millions times

CDC៖ ស្វាយរៀង-បាវិតកាន់តែមានសក្តានុពលជាមូលដ្ឋានសេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា
ស្វាយរៀង៖ ការរីកចម្រើននៃសហគមន៍វិនិយោគនៅខេត្តស្វាយរៀង និងក្រុងបាវិត កំពុងជំរុញតំបន់នេះឱ្យក្លាយជាមូលដ្ឋានសេដ្ឋកិច្ច និងឧស្សាហកម្មដ៏មានសក្តានុពលរបស់កម្ពុជា ដោយចូលរួមជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ ការបង្កើនការនាំចេញ និងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់ប្រទេស។

ការលើកឡើងនេះធ្វើឡើងដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងពិធីជួបជុំពិសារអាហារសាមគ្គីនៃសមាគមសហគ្រាសវិនិយោគបរទេស និងពិធីអបអរសាទរបុណ្យសែនព្រះខែ នៅតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។

ពិធីនេះមានគោលបំណងបង្កើនភាពស្និទ្ធស្នាល ចែករំលែកបទពិសោធន៍ និងព័ត៌មានវិនិយោគថ្មីៗ ព្រមទាំងពង្រឹងទំនាក់ទំនង និងសាមគ្គីភាពរវាងសហគ្រាសវិនិយោគនៅកម្ពុជា ជាពិសេសសហគ្រាសដែលកំពុងប្រតិបត្តិការនៅខេត្តស្វាយរៀង និងក្រុងបាវិត។

ឯកឧត្តម ជា វុទ្ធី បានគូសបញ្ជាក់ថា ការរីកចម្រើននៃសហគមន៍វិនិយោគនៅខេត្តស្វាយរៀង និងក្រុងបាវិត នាពេលបច្ចុប្បន្ន បាននិងកំពុងប្រែក្លាយតំបន់នេះទៅជាតំបន់សេដ្ឋកិច្ច និងឧស្សាហកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជា។

ឯកឧត្តម បានបញ្ជាក់ថា ការរីកចម្រើននេះមានសារៈសំខាន់ចំពោះការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ ការបង្កើនការនាំចេញ និងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់កម្ពុជា។

តាមការលើកឡើងរបស់ឯកឧត្តម ជា វុទ្ធី ការរីកចម្រើននៃតំបន់នេះក៏ជាសក្ខីភាពនៃការដាក់ចេញកម្មវិធីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តដាក់ចេញនូវគោលនយោបាយ វិធានការកែទម្រង់ ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការសម្រួលនីតិវិធីរដ្ឋបាល ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

ក្នុងការផ្តល់កិច្ចសម្រួលដល់វិនិយោគិន ឯកឧត្តមអគ្គលេខាធិការបានគូសបញ្ជាក់សារជាថ្មីពីការអនុវត្តអភិក្រម ៣ របស់ CDC រួមមាន ការកាត់បន្ថយពេលវេលា ការកាត់បន្ថយចំណាយ និងការកាត់បន្ថយរចនាសម្ព័ន្ធគ្រប់គ្រង និងប្រតិបត្តិការ។

CDC ក៏បន្តធ្វើសាមញ្ញនីតិវិធីរដ្ឋបាល ការនាំចេញ-នាំចូល និងការសម្រួលពាណិជ្ជកម្ម តាមរយៈយន្តការច្រកចេញចូលតែមួយ ដើម្បីសម្រួលដល់សកម្មភាពរបស់វិនិយោគិន និងសហគ្រាស។

ឯកឧត្តម ជា វុទ្ធី ក៏បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងកិច្ចសហការដ៏ជិតស្និទ្ធរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដែលបានចូលរួមផ្តល់បរិយាកាសកក់ក្តៅជូនវិនិយោគិន។

ក្នុងន័យនេះ ឯកឧត្តម បានស្នើឱ្យវិនិយោគិនយកចិត្តទុកដាក់លើកិច្ចការសំខាន់ចំនួនបី គឺការការពារបរិស្ថាន ទំនួលខុសត្រូវសង្គម និងអភិបាលកិច្ចល្អ តាមរយៈការគោរពច្បាប់ និងការបង់ពន្ធជូនរដ្ឋ។

ឯកឧត្តម បានបញ្ជាក់ថា ការបង់ពន្ធជូនរដ្ឋនឹងជួយឱ្យរដ្ឋមានលទ្ធភាពបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីផ្តល់សេវាជូនវិនិយោគិនវិញ។

ពិធីជួបជុំនេះក៏ជាឱកាសសម្រាប់សហគមន៍វិនិយោគរួមគ្នាអបអរសាទរបុណ្យសែនព្រះខែ (Mid-Autumn Festival) ដែលជាប្រពៃណីតំណាងឱ្យការជួបជុំ ក្តីស្រឡាញ់ និងភាពសុខដុមរមនា។

ការជួបជុំបានរួមចំណែកពង្រឹងទំនាក់ទំនង និងសាមគ្គីភាពក្នុងសហគមន៍វិនិយោគ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីរួមគ្នាចូលរួមក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

នៅចុងបញ្ចប់ ឯកឧត្តម ជា វុទ្ធី បានជូនពរដល់វិនិយោគិន និងដៃគូធុរកិច្ចទាំងអស់ឱ្យទទួលបានសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូរណ៍ និងជោគជ័យកាន់តែធំធេងក្នុងការវិនិយោគ ព្រមទាំងសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងសហគមន៍វិនិយោគនឹងកាន់តែរឹងមាំ និងរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍប្រទេសកម្ពុជា៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post CDC៖ ស្វាយរៀង-បាវិតកាន់តែមានសក្តានុពលជាមូលដ្ឋានសេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា appeared first on Millions times.

ស្វាយរៀង គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី២
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងពិនិត្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី២ នៅខេត្តស្វាយរៀង ខណៈតំបន់សេដ្ឋកិច្ចពិសេសនៅទូទាំងប្រទេសបានទាក់ទាញទុនវិនិយោគ ១៣.៨ ពាន់លានដុល្លារ និងបង្កើតការងារប្រមាណ ២៤៦,០០០ កន្លែង គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៦។

គម្រោងនេះត្រូវបានលើកមកពិនិត្យ និងពិភាក្សាក្នុង «កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៥ ក្នុងឆ្នាំ២០២៦ ដែលរៀបចំឡើងដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។

កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងតំណាងអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី២។

គម្រោងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី១ បានដំណើរការដោយទទួលបានជោគជ័យ លើផ្ទៃដី ៣១៥ ហិកតា និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៤។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំបន់សេដ្ឋកិច្ចពិសេស គឺជាតំបន់ស្ថិតនៅទីតាំងប្រកបដោយយុទ្ធសាស្ត្រ សក្ដានុពល និងមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រត្រៀមរួចជាស្រេច ដែលផ្ដល់ភាពងាយស្រួលដល់សកម្មភាពវិនិយោគ។ ជាទូទៅ តំបន់ទាំងនេះស្ថិតនៅទីតាំងសមស្រប ដើម្បីជួយឱ្យការធ្វើធុរកិច្ចរបស់វិនិយោគិនមានភាពរីកចម្រើន និងទទួលបានជោគជ័យ។

ក្នុងរយៈពេលជិត ២០ ឆ្នាំកន្លងមក តំបន់សេដ្ឋកិច្ចពិសេសបានរួមចំណែកសំខាន់ក្នុងការធ្វើពិពិធកម្មឧស្សាហកម្ម និងប្រភពទុនវិនិយោគនៅកម្ពុជា។ បច្ចុប្បន្ន មានឧស្សាហកម្មគ្រឿងសង្ហារិម ឈើ Veneer និងផលិតផលធ្វើពីឈើ ឧស្សាហកម្មយានយន្ត និងគ្រឿងអេឡិចត្រូនិក ព្រមទាំងឧស្សាហកម្មធុនធ្ងន់ ដូចជារោងចក្រផលិតសំបកកង់យានយន្ត ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។

របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ APS បានឱ្យដឹងថា ចាប់តាំងពីកម្ពុជាបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើកដំបូងក្នុងឆ្នាំ ២០០៥ រហូតដល់ឆ្នាំ២០២៦ តំបន់សេដ្ឋកិច្ចពិសេសទាំងអស់បានទាក់ទាញទុនវិនិយោគប្រមាណជិត ១៤ ពាន់លានដុល្លារអាម៉េរិក និងបង្កើតការងារបានរាប់ម៉ឺននាក់។

បើតាមរបាយការណ៍របស់ APS ដកស្រង់ពីរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៦ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានសរុប ៦៥ តំបន់ ក្នុងនោះ ៣៥ តំបន់កំពុងដំណើរការ។ តំបន់ទាំង៣៥នេះបានទាក់ទាញវិនិយោគប្រមាណ ១៣.៨ ពាន់លានដុល្លារអាម៉េរិក តាមរយៈគម្រោងវិនិយោគចំនួន ១,០៧២ គម្រោង។

តំបន់សេដ្ឋកិច្ចពិសេសទាំង៣៥ដែលកំពុងដំណើរការ មានផ្ទៃដីសរុបប្រមាណ ៨,៣០៤ ហិកតា និងបានបង្កើតការងារប្រមាណ ២៤៦,០០០ កន្លែង ជាមួយនឹងប្រាក់បៀវត្សរ៍សមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

របាយការណ៍បង្ហាញថា ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេ សរុប ១៤ តំបន់ ប៉ុន្តែមាន៧តំបន់ប៉ុណ្ណោះកំពុងដំណើរការ។ ចំណែកខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសសរុប ១៣ តំបន់ ហើយទាំង១៣តំបន់កំពុងដំណើរការ។

ក្រៅពីនេះ ខេត្តកោះកុងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ក្នុងនោះ២តំបន់កំពុងដំណើរការ ខេត្តកំពតមាន ៦ តំបន់ ក្នុងនោះ១តំបន់កំពុងដំណើរការ និងខេត្តបន្ទាយមានជ័យមាន ៤ តំបន់ ក្នុងនោះ៣តំបន់កំពុងដំណើរការ។

ដោយឡែក ខេត្តកណ្ដាល ភ្នំពេញ និងកំពង់ស្ពឺ មានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១២ តំបន់ ក្នុងនោះ ៦ តំបន់កំពុងដំណើរការ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post ស្វាយរៀង គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី២ appeared first on Millions times.

រាជរដ្ឋាភិបាល ដាក់ទិសដៅអភិវឌ្ឍ និងប្រែក្លាយខេត្តស្វាយរៀង ឱ្យក្លាយជាតំបន់ឧស្សាហកម្ម
រាជរដ្ឋាភិបាល ដាក់ទិសដៅក្នុងការអភិវឌ្ឍ និងប្រែក្លាយខេត្តស្វាយរៀង និងបណ្តាខេត្តទិសខាងកើត ឱ្យក្លាយជាតំបន់ឧស្សាហកម្ម និង កសិ-ឧស្សាហកម្ម ប្រកបដោយសក្កានុពលខ្ពស់ ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និង ពិធី បើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន ៥ នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ថា កម្ពុជា និងជប៉ុន បានបន្តចូលរួមអភិវឌ្ឍ ហេដ្ឋារចនា សម្ព័ន្ធ និងសមិទ្ធផលជា ច្រើនជាបន្តបន្ទាប់ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ហើយជាក់ស្តែង ថ្ងៃនេះក៏បានរួមគ្នា សម្ពោធបើកដំណើរការជាផ្លូវការនៃវិស័យទឹកស្អាតសម្រាប់ប្រជាជន ខេត្ត ស្វាយ រៀង។

សម្តេចបានបន្តថា ខេត្តស្វាយរៀង គឺជាខេត្តប្រកបដោយសក្កានុពលសេដ្ឋកិច្ចដ៏ធំ បូក បន្ថែមលើវិស័យកសិកម្ម ដែលការណ៍នេះ រាជរដ្ឋាភិបាលបានជំរុញឱ្យមានការវិនិយោគលើវិស័យកសិ- ឧស្សាហកម្ម និងឧស្សាហកម្ម ដើម្បីនឹងក្លាយជាតំបន់សម្រាប់ការវិនិយោគលើរោងចក្រ សហគ្រាស។

តាមដានជាមួយយើង៖   Million Times

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងរៀបចំ កម្ពុជា ឱ្យក្លាយជាប្រទេសអភិវឌ្ឍ ដោយឈរលើសមត្ថភាពរបស់ប្រជាជនខ្មែរ ពិសេសយុវជន ដែល មាន ចំណេះ និងជំនាញលើគ្រប់វិស័យ ដូចជា កសិ-ឧស្សាហកម្ម, ឧស្សាហកម្ម, កម្មន្ដសាល និង កសិកម្ម ជាដើម។

សម្តេចបានបន្ថែម ឈរលើការប្តេជ្ញាចិត្តនេះ, កម្ពុជា បាននិងកំពុងអនុវត្តយុទ្ធនាការយ៉ាងសកម្មក្នុងការ បោស សម្អាតភាពអសកម្ម និងសកម្មភាពនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាឱ្យបាននូវសន្តិសុខ និង សណ្តាប់ធ្នាប់សង្គម ព្រមជាមួយនឹងការបង្កលក្ខណៈអំណោយផល និង កាន់តែល្អប្រសើរ សម្រាប់វិនិយោគិន។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏មានប្រសាសន៍បន្ថែមថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ ខាងផ្នែកសុខភាពសាធារណៈ និង បរិស្ថាន, តាមរយៈការកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និង ការការពារបរិស្ថាន, សំដៅចូលរួមលើកកម្ពស់សុខភាព និង សុខុមាលភាព របស់ប្រជាពលរដ្ឋ ជាពិសេស អ្នករស់នៅក្នុងខេត្តស្វាយរៀង។ ជាមួយគ្នានេះ, គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្តចំនួន៥ ៖ ស្វាយរៀង, កំពង់ធំ, មណ្ឌលគិរី, ពោធិ៍សាត់ និង កំពត នឹងចូលរួមជំរុញការអភិវឌ្ឍវិស័យទឹកស្អាត ក៏ដូចជា ពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ, ការលើកកម្ពស់សុខុមាលភាពសាធារណៈ, ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន, និង ការបំពេញតម្រូវការជាសារវន្ដនៃការអភិវឌ្ឍវិស័យឧស្សាកម្ម និង សិប្បកម្ម នៅកម្ពុជា។

ជាទីបញ្ចប់, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលមានយុទ្ធសាស្រ្តច្បាស់លាស់សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយផ្តោតលើ ការលើកកម្ពស់សេដ្ឋកិច្ចបៃតង, ការពង្រឹងអភិបាលកិច្ចបរិស្ថាន និង ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការ, ទាំងពេលបច្ចុប្បន្ន និង អនាគត, ក្នុងនោះ រាជរដ្ឋាភិបាលនឹងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគន្លឹះ រួមទាំង ការផ្គត់ផ្គង់ទឹកស្អាត, អនាម័យ, និង ប្រព័ន្ធគ្រប់គ្រងសំណល់ នៅទូទាំងប្រទេសកម្ពុជា, ស្របតាមទិសស្លោក «ទីណាមានទឹកស្អាត, ទីនោះនឹងមានការផ្លាស់ប្តូរជាសេដ្ឋកិច្ច», ព្រមទាំង បន្តលើកកម្ពស់ អភិបាលកិច្ច, ការថែទាំ និង ការប្រើប្រាស់ក្នុងវិស័យទឹកស្អាត៕

អត្ថបទ៖ ប៊ី

second...

x

The post រាជរដ្ឋាភិបាល ដាក់ទិសដៅអភិវឌ្ឍ និងប្រែក្លាយខេត្តស្វាយរៀង ឱ្យក្លាយជាតំបន់ឧស្សាហកម្ម appeared first on Millions times.

ផែនការតម្រង់ទិសការងាររៀបចំដែនដី នឹងជួយជំរុញឱ្យខេត្តស្វាយរៀងកាន់តែមានសក្តានុពល
ផែនការតម្រង់ទិសការងាររៀបចំដែនដី និងនគរូបនីយកម្មផ្សារភ្ជាប់របៀងសេដ្ឋកិច្ច នឹងជួយជំរុញការអភិវឌ្ឍខេត្តស្វាយរៀង ក្លាយជាខេត្តមានសក្តានុពលលើវិស័យឧស្សាហកម្ម វិស័យកសិកម្ម វិស័យទេសចរណ៍ និងជាច្រកនាំចេញ និងនាំចូលផលិតផលកសិកម្ម។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​នៃគណៈអភិបាលខេត្តស្វាយរៀង​ កាលពីថ្ងៃទី០១​ ខែតុលា​ ឆ្នាំ២០២៥។

ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​នៃគណៈអភិបាលខេត្តស្វាយរៀង​ និងឯកឧត្តម ឌុច វនទីតូ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានអញ្ជេីញជាអធិបតីក្នុងក្នុងកិច្ចប្រជុំស្តីពី “ការពិគ្រោះយោបល់លើផែនការតម្រង់ទិសការងាររៀបចំដែនដី និងនគរូបនីយកម្មផ្សារភ្ជាប់របៀងសេដ្ឋកិច្ចខេត្តស្វាយរៀងស្ថិតនៅសាលប្រជុំសាលាខេត្ត ។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម លោក លោកស្រីគណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់,លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានា លោកអភិបាលក្រុង ស្រុក លោកប្រធានការិយាល័យរៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងភូមិបាល​ក្រុងស្រុក​ លោក​ លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

តាមដានជាមួយយើង៖   Million Times

ក្នុងឱកាសនេះដែរ ឯកឧត្តម​ ប៉េង​ ពោធិ៍សា បានថ្លែងដូច្នេះថា​ ៖«ផែនការតម្រង់ទិសការងាររៀបចំដែនដី និងនគរូបនីយកម្មផ្សារភ្ជាប់របៀងសេដ្ឋកិច្ច គឺពិតជាមានសារៈសំខាន់ណាស់​ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណង​ ជំរុញការអភិវឌ្ឍខេត្តស្វាយរៀង ក្លាយជាខេត្តមានសក្តានុពលលើវិស័យឧស្សាហកម្ម វិស័យកសិកម្ម វិស័យទេសចរណ៍ និងជាច្រកនាំចេញ និងនាំចូលផលិតផលកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងប្រែក្លាយខេត្ត ស្ថិតនៅតំបន់ភូមិភាគអាគ្នេយ៍នេះ ឲ្យក្លាយ ទៅជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់ និងត្រៀមលក្ខណៈសម្បត្តិចាប់យកកាលានុវត្តភាព ពីផែនការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល កំណើនសេដ្ឋកិច្ច និងភាពរឹងមាំ នៃសក្តានុពល»។

ឯកឧត្តម បានបន្តថា ជាមួយនឹងមានភាពស៊ីចង្វាក់គ្នាទៅនឹងផែនការសកម្មភាព សមិទ្ធផល និងលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាជាអាជ្ញាធរ និងគ្រប់អង្គភាពពាក់ព័ន្ធនៅក្នុងមូលដ្ឋានខេត្ត នាពេលកន្លងមក​ ដើម្បីឈានទៅសម្រេចបាននូវគោលបំណង និងមានភាពសមស្របឆ្លើយតប ទៅនឹងទិសដៅជាយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍខេត្តស្វាយរៀង​ទៅថ្ងៃខាងមុខ។

ឯកឧត្តមបន្ថែមថា​ ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៣កន្លែង ក្នុងនោះកំពុងដំណើរការចំនួន ១២កន្លែង មានរោងចក្រ សហគ្រាស សរុបទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស ១.០៦៣ កន្លែង ដោយបានផ្តល់ការងារធ្វើជូនប្រជាពលរដ្ឋចំនួន ១៤២.២៣៤នាក់​។​ ហេីយការរៀបចំផែនការតម្រង់ទិសការងាររៀបចំដែនដី និងនគរូបនីយកម្មផ្សារភ្ជាប់របៀង សេដ្ឋកិច្ចខេត្តស្វាយរៀង នាពេលនេះ គឺពិតជាសមស្រប ដែលមិនត្រឹមតែឆ្លើយតបទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍជាក់ស្តែងនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ ឲ្យនូវទិសដៅជាយុទ្ធសាស្ត្រ និងជាផែនទីចង្អុលផ្លូវ ដែលមានសង្គតិភាពជាមួយនឹងបណ្តា ឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍ដទៃទៀត ដើម្បីចូលរួមដោះស្រាយនូវបញ្ហាប្រឈមនានា ឈាន ទៅសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយនិរន្តរភាព និងចីរភាព ស្របតាម ចក្ខុវិស័យរបស់ខេត្តផងដែរ៕

អត្ថបទ៖ ប៊ី

second...

x

The post ផែនការតម្រង់ទិសការងាររៀបចំដែនដី នឹងជួយជំរុញឱ្យខេត្តស្វាយរៀងកាន់តែមានសក្តានុពល appeared first on Millions times.