រដ្ឋសភាអនុម័ត ២៤ គម្រោងវិនិយោគផ្នែកថាមពលអគ្គិសនីតាម​បណ្ដា​ខេត្ត​នានា

នៅ​ព្រឹកថ្ងៃ​២២ ខែ​មេសា ឆ្នាំ ២០២៥ នេះ សម្ដេច ឃួន សុដារី ប្រធាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិនិត្យ​អនុម័ត​លើ​របៀបវារៈ​ចំនួន ២៥។

តាមដានជាមួយយើង៖ Million Times

ប្រធានរដ្ឋសភា បាន​ដឹកនាំ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា លើ​របៀបវារៈអំពី​ការ​ស្នើ​ពិនិត្យ​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ ១ រូប ជំនួស​សមាជិក​ដែល​ត្រូវ​ចប់​អាណត្តិ និង​សំណើ​សុំ​ពិនិត្យ​លើ​សេចក្ដី​ព្រាង​ច្បាប់ ២៤ គម្រោង ទាក់ទង​ការ​ធានា​ទូទាត់​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​លើ​ការ​ផលិត​ថាមពល​អគ្គិសនី​តាម​បណ្ដា​ខេត្ត​នានា។

ក្នុង​​​​សំណើ​សុំ​ពិនិត្យ​លើ​សេចក្ដី​ព្រាង​ច្បាប់ ២៤ គម្រោង​វិនិយោគ​នោះ​សុទ្ធ​សឹង​ជាគម្រោងថាមពលអគ្គិសនី, ថាមពល​ខ្យល់,ថាមពល​ពន្លឺ​ព្រះអាទិត្យ ឧស្ម័ន និង​អាគុយ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី