ក្រុមហ៊ុន World Liberty Financial របស់ប្រធានាធិបតី Donald Trump ដែលរកស៊ីក្នុងវិស័យរូបិយវត្ថុអន្តរជាតិបានប្រកាសថា ពួកគេនឹងបញ្ចេញកាក់ស្ថិរភាពប្រាក់ដុល្លារមួយ ដែលកាក់នេះត្រូវបានគាំទ្រដោយក្រសួងរតនាគារអាមេរិក។


ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា កាក់មួយនោះមានឈ្មោះថា USD1 ដែលបង្កើតឡើងក្នុងគោលបំណងប្រជែងជាមួយកាក់ស្ថិរភាពមួយចំនួនទៀតដូចជា Tether និង USDC ដោយវាត្រូវបានកំណត់តម្លៃមួយដុល្លារក្នុងមួយកាក់។
ក្រុមហ៊ុន World Liberty អះអាងថា កាក់ USD1 នឹងលេចវត្តមានលើទីផ្សារជួញដូរនាពេលឆាប់ៗ ដោយគ្រោងបញ្ចេញលក់លើផ្លេតហ្វមធំៗចំនួន២ គឺ Binance និង BitGo ខណៈពួកគេក៏មានគម្រោងបញ្ចេញកាក់ USD1 លើផ្លេតហ្វមដទៃទៀតនាពេលអនាគតផងដែរ។
គួររំលឹកបន្តិចថា ចាប់តាំងពីឡើងអង្គុយកៅអីប្រធានាធិបតីអាមេរិកសារជាថ្មី លោក Donald Trumpបានជំរុញ និងលើកកម្ពស់យ៉ាងខ្លាំង ចំពោះវិស័យកាក់ឌីជីថល ដោយកាលពីពេលកន្លង លោកមានបំណងបង្កើតទុនបម្រុងយុទ្ធសាស្ត្រ ដែលប្រមូលផ្ដុំដោយរូបិយវត្ថុឌីជីថលថែមទៀត៕
អត្ថបទ៖ Luffy រូបភាព៖ CoinGecko