ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Nvidia បានប្រកាសពីគម្រោងវិនិយោគវិនិយោគតម្លៃរាប់រយពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក ក្នុងការសាងសង់រោងចក្រផលិតបន្ទះឈីបរយៈពេល ៤ឆ្នាំខាងមុខ។
តាមដានជាមួយយើង៖
Million Times


សារព័ត៌មាន FT បានចុះផ្សាយថា កញ្ចប់ចំណាយសម្រាប់ផែនការវិនិយោគរបស់ក្រុមហ៊ុនកំពូលអាមេរិកមួយនេះ នៅមិនទាន់ប្រកាសជាក់លាក់ឡើយ ប៉ុន្តែគេរំពឹងថា Nvidia នឹងត្រៀមលុយរហូតដល់ ៥០០ពាន់លានដុល្លារ ចំពោះគម្រោងវិនិយោគដ៏អស្ចារ្យមួយនេះ។
ប៉ុន្មានខែចុងក្រោយនេះ Nvidia បានប្រកាសពីគម្រោងសាងសង់រោងចក្រផលិតបន្ទះឈីបជាច្រើនកន្លែង បន្ទាប់ពីមានការជំរុញពីរដ្ឋាភិបាលអាមេរិក ដើម្បីប្រកួតប្រជែងជាមួយចិនលើវិស័យបច្ចេកវិទ្យាសកលលោក៕
អត្ថបទ៖ Luffy រូបភាព៖ Nvidia