Alibaba មានផែនការចំណាយច្រើនជាង ៥២ពាន់លានដុល្លារ វិនិយោគលើបច្ចេកវិទ្យា AI

កាលពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្ស Alibaba បានបង្ហើបឲ្យដឹងថា ពួកគេមានផែនការចាយលុយយ៉ាងតិច ៣៨០ពាន់លានយ៉ន់ ឬប្រហែល ៥២,៥ពាន់លានដុល្លារ សម្រាប់ការវិនិយោគក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI រយៈពេល ៣ឆ្នាំ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានចុះផ្សាយថា ការចំណាយសម្រាប់ផែនការថ្មីរបស់ Alibaba គឺមានចំនួនច្រើនជាងការចាយវាយលើការអភិវឌ្ឍន៍ AI និងបច្ចេកវិទ្យផ្ទុកទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិត ដែលក្រុមហ៊ុនធ្លាប់បានចំណាយរយៈពេលមួយទសវត្សចុងក្រោយទៅទៀត។

គ្រាន់តែចូលដើមឆ្នាំ២០២៥ ភ្លាម ក្រុមហ៊ុន Alibaba បានក្លាយជាជើងឯកក្នុងការប្រកួតប្រជែងកម្មវិធី China’s AI ដែលបានអូសទាញក្រុមវិនិយោគិន មកបណ្ដាក់ទុនជាមួយខ្លួន និងសម្រេចបានកិច្ចព្រមព្រៀងជាច្រើន។ ភាគហ៊ុនរបស់ក្រុមហ៊ុនខ្នាតយក្សចិនមួយនេះ បានកើនឡើងរហូតដល់ ៦៨% ចាប់តាំងពីចូលឆ្នាំថ្មី រហូតដល់ចុងខែកុម្ភៈនេះ។

សូមជម្រាបដែរថា ក្រៅពី Alibaba មានក្រុមហ៊ុនចិនជាច្រើនកំពុងសម្រុកវិនិយោគក្នុងវិស័យ AI ដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ក្នុងវិស័យបច្ចេកវិទ្យាជំនាន់ថ្មីនេះ៕

អត្ថបទ៖ Luffy រូបភាព៖ AFP