ក្រុមហ៊ុន ByteDance ដែលជាមេរបស់ TikTok បានក្លាយជាអ្នកចាយលុយវិនិយោគធំបំផុតនៅប្រទេសចិន ប្រចាំឆ្នាំ២០២៤ បន្ទាប់ពីពួកគេបណ្ដាក់ទុនអស់ប្រមាណ ៨០ពាន់លានយ៉ន់ ឬប្រហែល ១១ពាន់លានដុល្លារ។
តាមដានជាមួយយើង៖ Million Times
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា គម្រោងវិនិយោគភាគច្រើន ដែលក្រុមហ៊ុន ByteDance បានបណ្ដាក់ទុនគឺផ្ដោតសំខាន់លើភាពជឿនលឿននៃបច្ចេកវិទ្យា រួមទាំងបញ្ញាសិប្បនិមិត្តជាដើម។
ក្រុមហ៊ុនមេរបស់ TikTok មួយនេះ មានផែនការធំក្នុងការវិនិយោគក្នុងវិស័យបច្ចេកវិទ្យា AI ដោយមានគម្រោងចាយលុយទ្វេដង រហូតដល់ ១៦០ពាន់លានយ៉ន់នៅក្នុងឆ្នាំ២០២៥ ជាពិសេសលើបច្ចេកវិទ្យាផ្ទុកទិន្នន័យនៅតាមប្រព័ន្ធអ៊ីនធឺណិត។
គួររំលឹកបន្តិចថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅចិនជាច្រើន កំពុងសម្រុកបណ្ដាក់ទុននៅក្នុងវិស័យបច្ចេកវិទ្យា ដើម្បីបង្កើនការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកលើទីផ្សារ AI៕
អត្ថបទ៖ Luffy រូបភាព៖ Reuters