ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Nvidia បានក្លាយជាអ្នកកើនមូលធនទីផ្សារច្រើនបំផុតលើពិភពលោកក្នុងឆ្នាំ២០២៤ ពោលកើបលុយបានប្រហែល ២ទ្រីលានដុល្លារឯណោះ។
តាមដានជាមួយយើង៖ Million Times
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ការកើនឡើងដ៏ច្រើនសម្បើមរបស់ក្រុមហ៊ុន Nvidia គឺបណ្ដាលមកពីសន្ទុះនៃវិស័យបច្ចេកវិទ្យា ដែលកំពុងបំពេញតម្រូវការសឹងគ្រប់ឧស្សាហកម្ម ជាពិសេសគឺបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI និងតម្រូវការបន្ទះឈីប។
កាលពីចុងឆ្នាំ២០២៣ ក្រុមហ៊ុននេះមានមូលធនទីផ្សារត្រឹម ១,២ទ្រីលានដុល្លារ ប៉ុន្តែពេលបិទបញ្ជីឆ្នាំ២០២៤ ក្រុមហ៊ុន Nvidia កើនតម្លៃរហូតដល់ ៣,២៨ទ្រីលានដុល្លារ និងបានក្លាយជាក្រុមហ៊ុនមានមូលធនទីផ្សារធំបំផុតលើលោកទី២ បន្ទាប់ពីក្រុមហ៊ុន Apple៕
អត្ថបទ៖ Luffy រូបភាព៖ LSEG