ប្រិយមិត្តប្រហែលធ្លាប់បានឃើញអគារខ្ពស់កប់ពពកមួយលេចធ្លោរជាងគេក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍កោះពេជ្រ មានភោជនីយដ្ឋាន និង sky bar នៅលើកំពូលអគារតែម្តង នោះគឺ «Morgan Tower» ដែលចុះចតឧទ្ធម្ភាចក្របាន។
Morgan Tower ជាអគារខ្ពស់កម្ពស់២១០ម៉ែត្រដែលមានទីតាំងនៅតំបន់កោះពេជ្ររបស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ម្ចាស់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ។ គម្រោងនេះមានការិយាល័យ ភោជនីយដ្ឋាន និង sky bar ចែកចាយនៅតាមបណ្តោយ ៤៦ ជាន់ ជាមួយនឹងការវិនិយោគសរុបចំនួន ១៦០លានដុល្លារ។ នេះបើតាមគេហទំព័រ The Morgan Tower Group។
ក្នុងនាមជាអគារដ៏ល្បីល្បាញ និងជាកន្លែងសម្គាល់របស់កោះពេជ្រ អគារ Morgan Tower ត្រូវបានហ៊ុំព័ទ្ធដោយកន្លែងអាជីវកម្មលំដាប់កំពូលនៅក្នុងរាជធានីភ្នំពេញ ដែលគាំទ្រដល់ការអភិវឌ្ឍន៍អគារការិយាល័យនៅក្នុងតំបន់។ អគារខ្ពស់មួយនេះក៏ផ្នែកមួយក្នុងការចូលរួមផែនការរួមរបស់ការអភិវឌ្ឍន៍នៃកោះពេជ្រ និងកោះនរា ស្ថិតនៅតាមបណ្តោយទន្លេបួនមុខ។
សូមជម្រាបថា បន្ទាប់ពីបើកការដ្ឋានកាលពីឆ្នាំ២០១៨ អគារកម្ពស់ ៤៦ ជាន់ Morgan Tower បានបញ្ចប់ការសាងសង់ជាស្ថាបពរកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ពោលគឺប្រើប្រាស់ពេលសាងសង់សរុប ២៨ ខែ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Morgan Group។
អគារខ្ពស់កប់ពពកមួយនេះ អភិវឌ្ឍន៍ដោយក្រុមហ៊ុន Morganford Investment (Cambodia)Co,Ltd ប្រើប្រាស់ទុនវិនិយោគប្រមាណជា ១៦០ លានដុល្លារអាមេរិកក្នុងការសាងសង់គម្រោងនេះលើផ្ទៃដីសរុបប្រហែល ១០ម៉ឺន៥ពាន់ ម៉ែត្រការ៉េ (១០.៥០០០ ម៉ែត្រការ៉េ) ដែលមានកម្ពស់រហូតដល់ទៅ ២១០ ម៉ែត្រ។
សូមបញ្ជាក់ថា ប្លង់នៃជាន់ទី ៤៦-៤៨ជា SKYBAR និងកន្លែងទស្សនាទិដ្ឋភាពទីក្រុង។ ជាន់កំពូលនៃអគារមាន ចំណតឧទ្ធម្ភាគចក្រផ្ទាល់ កន្លែងហាត់ប្រាណ ភោជនីយដ្ឋានលំដាប់ខ្ពស់ អាងហែលទឹកជញ្ជាំងកញ្ចក់ហាក់ដូចគ្មានដែន ក្លឹប Leader exclusive CLUB មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិដែលមានទំហំ ១,០០០ ម៉ែត្រការ៉េ ។ល។ និងទីកន្លែងសម្រាកលំហែផ្សេងទៀត ដោយបង្កើតនូវ លំហផ្តាច់មុខមួយកន្លែងដែលដោយគោរពតាមបទពិសោធន៍ សេវាកម្ម ដែលលើសពីស្តង់ដារអន្តរជាតិ៕
អត្ថបទ៖ ផល កុសល រូបភាព៖ Morgan Tower