វឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលថ្មីរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងដំណើរតាមផែនការដែលបានគ្រោងទុក ដោយសម្រេចការសាងសង់ចាក់ប្លង់សេចំនួន៣សន្លឹក ឬស្មើនឹង៣ជាន់ហើយគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤។ នេះបើតាមក្រុមហ៊ុនម៉ៅការសាងសង់ Kim Mex ប្រាប់គេហទំព័រ Million Times ។
អគារថ្មី គ.ជ.ប បើកការដ្ឋានសាងសង់កាលថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តម្លៃប្រមាណ ២០លានដុល្លារ មានកំពស់៩ជាន់ ផ្ទៃក្រឡាសរុប ៣២០០០ម៉ែត្រការ៉េ រយៈពេលសាងសង់២២ខែ ស្ថិតនៅលើវិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទីតាំងដីអគារថ្មីរបស់គ.ជ.ប គឺជាទីតាំងដែលរាជរដ្ឋាភិបាលបានដកហូតពីអតីតឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ ដែលលោកបានយកធ្វើជាលំនៅឋាន និងជាទីស្នាក់ការគណបក្សឆន្ទៈខ្មែរ គឺជាអតីតទីស្តីការក្រសួងការបទេស និងសហប្រតិបត្តិកម្ពុជា៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ គ.ជ.ប
តាមដានជាមួយយើង៖ Million Times