ផ្សារទំនើប ខេ ម៉ល វេង ស្រេង (K Mall) បើកការដ្ឋានសាងសង់ជាផ្លូវការនៃគម្រោងផ្សារទំនើបថ្មីមួយទៀតឈ្មោះថា ខេ ម៉លព្រែកត្នោត (K Mall Prek Thnoat) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។
ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត (K Mall Prek Thnoat) មានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីមហាវិថីសម្តេច ហ៊ុន សែន និងត្រឹមតែ ១៥នាទីពីអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងបើកដំណើរការផ្លូវការនាពាក់កណ្តាលឆ្នាំ ២០២៦ខាងមុខនេះជាមួយនឹងដំណាក់កាលដំបូង។
បន្ទាប់ពីទទួលបានជោគជ័យនៃដំណើរការផ្សារទំនើប ខេ ម៉ល វេង ស្រេង (K Mall) ដោយមានអតិថិជនប្រមាណជាង ៦,៣០០នាក់ជារៀងរាល់ថ្ងៃ និងមានដៃគូអាជីវកម្មចំនួន ៣៨រួមមាន ហាងទំនិញ ហាងកាហ្វេ និងភោជនីយដ្ឋានល្បីៗ។
សូមជម្រាបថា ផ្សារទំនើប K Mall គឺជាគម្រោងផ្សារទំនើប ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Urbanland ហើយជាបុត្តសម្ព័ន្ធរបស់ក្រុមហ៊ុន ISI Group ដែលមានពាណិជ្ជកម្មក្នុងវិស័យដូចជា គ្រឿងសំណង់, សំណង់, អចលនទ្រព្យ, បុរី និងផ្សារទំនើបជាដើម៕
អត្ថបទ៖ ស៊ីណាត រូបភាព៖ ផ្សារ ខេ ម៉ល