Tag: វ៉ាង វិនប៊ិន

Home » វ៉ាង វិនប៊ិន
ចិនឯកភាព ពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុ

ចិនឯកភាព ពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុ

ប្រទេសចិនជាសម្ព័ន្ធមិត្តដែកថែប ដែលបានចូលរួមចំណែកជួយអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចលេចធ្លោមួយ និងមានអ្នកវិនិយោគមកបណ្តាក់ទុនឈរនៅលំដាប់ទី១នៅប្រទេសកម្ពុជា។ ក្រៅពីរាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចស្នូររបស់កម្ពុជា ខេត្តព្រះសីហនុ ស្ទើរតែ៩០% ដែលមានវិនិយោគិនចិនកំពុងបណ្តាក់ទុននៅទីនោះ។ មុនវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកល ក្រុមវិនិយោគិនចិនបាននឹងកំពុងរកស៊ីយ៉ាងច្រើននៅខេត្តព្រះសីហនុ ពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងអចលនទ្រព្យ។ អំឡុងកើតជំងឺរាត្បាតកូវីដ១៩ និងការរឹតបន្តឹងការអនុវត្តច្បាប់គ្រប់គ្រងល្បែងអនឡាញ ក្រុមវិនិយោគិន និងភ្ញៀវទេសចរណ៍ចិន បានចាប់ផ្តើមត្រឡប់ទៅស្រុកវិញ ដោយបន្សល់ទុកហេដ្ឋារចនាសម្ព័ន្ធអគារពាណិជ្ជកម្ម សណ្ឋារគារ ខុនដូរមិនទាន់មានការសាងសង់ចប់ឈរជ្រោងឃើញតែគ្រោងដែក និងសរសរដុះស្និមពេញក្រុងព្រះសីហនុ។ ដើម្បីស្រោចស្រង់អគារខ្មោច និងសកម្មភាពសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ទសាស្រ្តជាច្រើនសម្រួលឲ្យមានការសាងសង់ឡើងវិញ និងទាក់ទាញវិនិយោគិនចិនត្រឡប់មកវិនិយោគបន្ត។ ក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានជជែកគ្នាច្រើនពាក់ព័ន្ធការពង្រឹងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការប្រយុទ្ធប្រឆាំងល្បែងអនឡាញ និងការឆបោកតាមទូរគមនាគមន៍ជាដើម។ លោក វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងលើបណ្តាញសង្គមផ្ទាល់ខ្លួនថា លោក និងលោក ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ បានរៀបចំជំនួបពិភាក្សាប្រកបដោយផ្លែផ្កា។ លោកក៏បានអបអរសាទរ ខេត្តព្រះសីហនុ ដែលសម្រេចបានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់លើសពី ៤០០០ ដុល្លារ។...

លោក វ៉ាង វិពិន៖ ចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជាក្នុងការការពារសន្តិសុខជាតិ

លោក វ៉ាង វិពិន៖ ចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជាក្នុងការការពារសន្តិសុខជាតិ

ក្នុងឱកាសអបអរសាទរខួប២០ឆ្នាំនៃការបង្កើតវិទ្យាស្ថានខុងជឺ និងខួប១៥ឆ្នាំការបង្កើតវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

រយៈពេល២ឆ្នាំ រថយន្តបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានសរុប ១០លានដង

រយៈពេល២ឆ្នាំ រថយន្តបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានសរុប ១០លានដង

ចាប់តាំងពីការបើកដំណើរការជាផ្លូវការរយៈពេល ២ឆ្នាំមកនេះ បរិមាណចរាចរណ៍សរុបចំនួន ១០លានដងនៅគ្រប់ច្រកចេញនៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

នាយករដ្ឋមន្រ្តីជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់លោក វ៉ាង វិនប៊ិន ទំនាក់ទំនងកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត

នាយករដ្ឋមន្រ្តីជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់លោក វ៉ាង វិនប៊ិន ទំនាក់ទំនងកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត

អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ិន បានមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា