២០២៦ Archives - Millions times

ទីផ្សារ​មូលធន​កម្ពុជា​បង្ហាញ​សញ្ញា​វិជ្ជមាន​ ​ខណៈ​ការ​កៀរគរ​ទុន​ឆ្នាំ​២០២៦​ ​រំពឹង​ឈានដល់​ ​២​ ​ប៊ីលាន​ដុល្លារ​
ភ្នំពេញ​៖​ ​ការ​កៀរគរ​ទុន​តាមរយៈ​ទីផ្សារ​មូលបត្រ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៦​ ត្រូវបាន​រំពឹង​ថា​ ​នឹង​កើន​ដល់​ប្រមាណ​ ​២​ ប៊ីលាន​ដុល្លារ​អាម៉េរិក ​ទាំង​ការ​បោះផ្សាយ​លក់​មូលបត្រ​ជាសាធារណៈ​ ​និង​ជា​ឯកជន ​ដែល​ត្រូវបាន​ចាត់ទុក​ថា​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ការ​រីកចម្រើន​នៃ​ទីផ្សារ​មូលធន​កម្ពុជា​។

​ការ​លើកឡើង​នេះ​ ​ធ្វើឡើង​ដោយ​ ​ឯកឧត្តម​ ស៊ូ ​សុជាតិ​ ​ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គ​នាយក​នៃ​និយ័តករ​មូលបត្រ​កម្ពុជា​ ​(​ន​.ម​.ក​.​) ​ក្នុង​ពិធី​បើក​ វេទិកា​វិនិយោគិន​លើក​ទី​៦​ ​ស្តីពី​ «​ការ​សន្សំ​មូលបត្រ​» ​ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​៥​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​ដោយ​ ន​.ម​.ក​. ​សហការ​ជាមួយ​ក្រុមហ៊ុន​មូលបត្រ ​រ៉ូយ៉ាល់​គ្រុប​ ម​.ក​. ​និង​មាន​ការ​ចូលរួម​ពី​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​ផមក​.​)​។

​វេទិកា​នេះ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ប្រមាណ​ ​១០០​នាក់​ មកពី​និយ័តករ ​និង​អង្គភាព​ក្រោម​ឱវាទ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិន​មែន​ធនាគារ​ (​អ.ស.​ហ.​) ​ក្នុង​គោលបំណង​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​វិស័យ​មូលបត្រ ​និង​លើកកម្ពស់​ការ​យល់ដឹង​អំពី​ឱកាស​វិនិយោគ​នៅក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា​។

​ឯកឧត្តម​ ស៊ូ ​សុជាតិ​ ​បាន​មានប្រសាសន៍​ថា​ ​ការ​ដាក់​ឱ្យ​ដំណើរការ​ទីផ្សារ​មូលបត្រ​រដ្ឋ​ ​បាន​ចូលរួម​ជំរុញ​ការ​អភិវឌ្ឍ​ ​និង​ពង្រឹង​ទីផ្សារ​មូលធន​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​។ ​ឯកឧត្តម​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​សាធារណជន​សាកល្បង​ចូលរួម​ទិញ​មូលបត្រ ​ឬ​តាមដាន​ការ​ចុះបញ្ជី​មូលបត្រ​ថ្មី​ ​ជាពិសេស​ក្នុង​ដំណាក់កាល​ ​IPO​ ​ដើម្បី​ស្វែងយល់​ពី​អត្ថប្រយោជន៍​ និង​ទទួលបាន​បទពិសោធន៍​វិនិយោគ​ជាក់ស្តែង​។

​ឯកឧត្តម​បន្ត​ថា​ ​កម្មវិធី​នេះ​នឹង​ជួយ​ឱ្យ​សិក្ខាកាម​ទទួលបាន​ចំណេះដឹង​ និង​បទពិសោធន៍​បន្ថែម​អំពី​ការ​វិនិយោគ​ ​និង​ការ​ជួញដូរ​ភាគហ៊ុន​ តាមរយៈ​ការ​អនុវត្ត​ជាក់ស្តែង​លើ​កម្មវិធី​ ​CSX​ ​Trade​ ​ព្រមទាំង​រួមចំណែក​លើកកម្ពស់​ការ​ចូលរួម​របស់​សាធារណជន​ក្នុង​ទីផ្សារ​មូលធន ​និង​ពង្រីក​សក្តានុពល​វិស័យ​មូលបត្រ​នៅ​កម្ពុជា​។

​ជាមួយគ្នា​នេះ​ លោក​ ​សេង ​ចាន់​ធឿន ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​មូលបត្រ ​រ៉ូយ៉ាល់​គ្រុប​ ម​.ក​. ​បាន​ឱ្យដឹង​ថា​ ​វិនិយោគិន​ដែល​បើក​គណនី​ជាមួយ​ក្រុមហ៊ុន​ ​អាច​ធ្វើ​ការ​ជួញដូរ​ផលិតផល​នៅក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ ​ហើយ​នា​ពេល​ខាងមុខ​ ​នឹង​អាច​ជួញដូរ​នៅក្នុង​ទីផ្សារ​មូលបត្រ​អន្តរជាតិ​ផងដែរ​។

​លោក​បាន​ផ្តល់​អនុសាសន៍​ថា​ ​វិនិយោគិន​គួរ​សិក្សា​ឱ្យ​បាន​ច្បាស់​ពី​ហានិភ័យ​ និង​ផល​ចំណេញ​ ​ស្វែងយល់​ពី​ស្ថានភាព​ក្រុមហ៊ុន​ចុះបញ្ជី​ ​និង​ទិសដៅ​វិនិយោគ​ ​ព្រមទាំង​គួរ​ប្រើប្រាស់​ប្រាក់​ដែល​នៅ​សេសសល់​សម្រាប់​វិនិយោគ ​ដោយ​ចៀសវាង​ការ​ខ្ចី​បំណុល ​ឬ​យក​ប្រាក់​ចំណាយ​ប្រចាំ​ថ្ងៃ​មក​វិនិយោគ​។​ លោក​បន្ថែម​ថា​ ​ការ​វិនិយោគ​អាច​ចាប់ផ្តើម​ពី​ទុន​តិចតួច ​ដើម្បី​សិក្សា​ពី​ចលនាទីផ្សារ​ ​មិន​ចាំបាច់​ត្រូវ​មាន​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​នោះ​ទេ​។​

ក្នុង​វេទិកា​នេះ​ផងដែរ​ សិក្ខាកាម​បាន​ចូលរួម​ពិភាក្សា​សួរ​ដេញដោល​ជាមួយ​វា​គ្មិន​ និង​អនុវត្ត​ការ​វិនិយោគ​ជាក់ស្តែង​តាមរយៈ​កម្មវិធី​ ​CSX​ ​Trade​ ​បន្ទាប់ពី​ទទួលបាន​លេខ​អត្តសញ្ញាណ​វិនិយោគិន ​និង​គណនី​ជួញដូរ​ភ្លាម​ៗ​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post ទីផ្សារ​មូលធន​កម្ពុជា​បង្ហាញ​សញ្ញា​វិជ្ជមាន​ ​ខណៈ​ការ​កៀរគរ​ទុន​ឆ្នាំ​២០២៦​ ​រំពឹង​ឈានដល់​ ​២​ ​ប៊ីលាន​ដុល្លារ​ appeared first on Millions times.

កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងកើនដល់ជិត ៥ ភាគរយ ក្នុងឆ្នាំ ២០២៦ នេះ
កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងត្រឹម ៤,៩ ភាគរយ ជាមួយនឹងអត្រាអតិផរណា ២,៩ ភាគរយនៅឆ្នាំ ២០២៦ ដោយសារភាពមិនប្រាកដប្រជាពីខាងក្រៅបានជះឥទ្ធិពលដល់សន្ទុះកំណើន។ នេះបើយោងតាមទស្សនវិស័យសេដ្ឋកិច្ចតំបន់អាស៊ាន+៣ ចុងក្រោយបង្អស់របស់ AMRO។

កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានការថមថយបន្តិចក្នុងឆ្នាំ ២០២៦ ធៀបនឹងកំណើនប្រមាណ ៥,២ ភាគរយនៅឆ្នាំ ២០២៥។ ទោះបីជាបីយ៉ាងណាក៏ដោយ ទស្សនវិស័យនេះបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែស្ថិតក្នុងស្ថានភាពស្ថិរភាព និងមានការព្យាករណ៍ថាកំណើននឹងងើបឡើងវិញដល់ ៥,២ ភាគរយនៅឆ្នាំ ២០២៧ ដែលគាំទ្រដោយកំណើននៃការវិនិយោគជាបន្តបន្ទាប់ និងការធ្វើពិពិធកម្មនាំចេញ។

កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅតែបន្តគាំទ្រដោយវិស័យផលិតកម្ម ដែលផ្តោតលើការនាំចេញរបស់ខ្លួន ទោះបីជាតម្រូវការសកលកាន់តែទន់ខ្សោយ និងវិស័យពាណិជ្ជកម្មត្រូវបានរំពឹងថានឹងទទួលបានរងផលប៉ះពាល់ ដោយសារវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះក៏ដោយ។

តាមដានជាមួយយើង៖   Million Times

ក្នុងពេលជាមួយគ្នានេះ ការកើនឡើងនៃលំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសទៅក្នុងឧស្សាហកម្មមិនមែនកាត់ដេរ កំពុងជួយពង្រីកមូលដ្ឋានឧស្សាហកម្មរបស់ប្រទេសកម្ពុជា និងកាត់បន្ថយការពឹងផ្អែកលើវិស័យប្រពៃណី។

ទន្ទឹមនឹងនេះ អតិផរណាត្រូវបានព្យាករថានឹងកើនឡើងដល់ ២.៩ ភាគរយនៅឆ្នាំ ២០២៦ កើនឡើងពី ២.៥ ភាគរយនៅឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្លៃថាមពលសកល និងភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងបន្ត។ ទោះបីជាមានការកើនឡើងនេះក៏ដោយ សម្ពាធតម្លៃនៅតែមានកម្រិតមធ្យម ដែលបង្ហាញថាលក្ខខណ្ឌតម្រូវការក្នុងស្រុកមានស្ថេរភាព ហើយហានិភ័យអតិផរណាអាចគ្រប់គ្រងបាន។

ការកើនឡើងកម្រិតមធ្យមនៃអតិផរណាទំនងជាមិនធ្វើឱ្យប៉ះពាល់ដល់អំណាចទិញយ៉ាងខ្លាំងនោះទេ ប៉ុន្តែវាបង្ហាញពីការងាយនឹងរងផលប៉ះពាល់របស់ប្រទេសកម្ពុជាទៅនឹងផលប៉ះពាល់ខាងក្រៅ ជាពិសេសការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈ និងនាំចូល។

យ៉ាងណាក៏ដោយ ទស្សនវិស័យរយៈពេលមធ្យមរបស់ប្រទេសកម្ពុជានៅតែវិជ្ជមាន។ ការរួមបញ្ចូលគ្នានៃលំហូរចូលវិនិយោគដែលមានស្ថិរភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ចបន្តិចម្តងៗ និងការនាំចេញដែលមានភាពធន់ ត្រូវបានគេរំពឹងថានឹងគាំទ្រដល់ការវិលត្រឡប់ទៅរកកំណើនដ៏រឹងមាំជាងក្រោយឆ្នាំ ២០២៦ ដែលពង្រឹងជំហររបស់ប្រទេសកម្ពុជាជាសេដ្ឋកិច្ចដែលកំពុងរីកចម្រើនខ្លាំងមួយនៅក្នុងតំបន់៕

អត្ថបទ៖ ប៊ី

second...

x

The post កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងកើនដល់ជិត ៥ ភាគរយ ក្នុងឆ្នាំ ២០២៦ នេះ appeared first on Millions times.

កម្ពុជាទាក់ទាញទុនវិនិយោគជាង ៧៥០ លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៦
ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៤៣ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧៥២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៦ ពាន់កន្លែង។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥ គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨ គម្រោង។

ក្នុងខែមករា ឆ្នាំ២០២៦ នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការថយចុះចំនួន ២៥ គម្រោង ស្មើនឹងប្រមាណ ៣៧% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៣,៤ លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ០,៤៥% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៥។

តាមដានជាមួយយើង៖   Million Times

យ៉ាងណាមិញ ជាការកត់សម្គាល់ ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគធំៗមួយចំនួនដូចជា គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣ តំបន់ ក្នុងទំហំទុនវិនិយោគដល់ទៅ ២៦០ លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិត អគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្គាវ៉ាត់ ក្នុងទំហំទុនវិនិយោគប្រមាណ ២០០លានដុល្លារ អាមេរិក។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងកាលពីថ្មីៗនេះថា  កម្ពុជាមានបរិយាកាសវិនិយោគដ៏ទាក់ទាញ ក្រោមចំណុចគន្លឹះមួយចំនួន រួមមាន៖ (១)កិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ, (២)ច្បាប់ស្តីពីវិនិយោគ ដែលផ្តល់នូវការលើកទឹកចិត្តជាអតិបរមា មានតម្លាភាព និងយន្តការសម្របសម្រួលវិនិយោគនានា, (៣)សក្តានុពលភូមិសាស្ត្រនយោបាយ ដែលកម្ពុជាជាសមាជិកអាស៊ាន និងជាច្រកតភ្ជាប់ដ៏សំខាន់ក្នុងតំបន់, (៤)មូលធនមនុស្សមានវ័យក្មេង ដែលងាយក្នុងការបណ្តុះបណ្តាល, (៥)លំនឹងម៉ាក្រូសេដ្ឋកិច្ច, (៦) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA)ជាដើម, និង (៧)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងគម្រោងធំៗដូចជា ផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ និងអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលជួយសម្រួលដល់ការដឹកជញ្ជូន និងកាត់បន្ថយថ្លៃដើមប្រតិបត្តិការ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជា គឺជាប្រទេសទី១ ក្នុងពិភពលោក ដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាផ្លូវការ ជាមួយសហរដ្ឋអាម៉េរិក វាបានបង្ហាញពីភាពប្រាកដប្រជា និងបង្កើនទំនុកចិត្តសម្រាប់ការវិនិយោគ និងការនាំចេញទៅកាន់ទីផ្សារដ៏ធំរបស់អាម៉េរិកផងដែរ៕

អត្ថបទ៖ ប៊ី

second...

x

The post កម្ពុជាទាក់ទាញទុនវិនិយោគជាង ៧៥០ លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៦ appeared first on Millions times.

ផ.ស.ស. របស់កម្ពុជា រំពឹងថានឹងកើនដល់ជាង ៥៣ ពាន់លានដុល្លារនៅឆ្នាំ ២០២៦
ផលិតផលសរុបក្នុងស្រុក (ផ.ស.ស.) ឆ្នាំ ២០២៦ រំពឹងថានឹងមានទំហំទឹកប្រាក់ប្រមាណ ២១៧ ០៦៣ប៊ីលានរៀល ស្មើនឹងនឹងជាង ៥៣ ពាន់លានដុល្លារ ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ នឹងកើនឡើងដល់ ៣ ០២០ដុល្លារ។ នេះបើយោងតាមសេចក្ដីថ្លែងហេតុ អំពី សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្មីៗនេះ។

សេចក្តីថ្លែងហេតុខាងលើ បានឱ្យដឹងថា សម្រាប់កម្ពុជា តាមការវាយតម្លៃឡើងវិញសម្រាប់រយៈពេល ៩ ខែ ឆ្នាំ ២០២៥ ដោយផ្អែក លើការវិវត្តនៃកត្តាចម្បងពីរគឺ (ទី១)-ការចាប់ផ្តើមអនុវត្តជាអចិន្ត្រៃយ៍នូវពន្ធគយបដិការក្នុងអត្រា ១៩% ចាប់ពីខែសីហា ឆ្នាំ២០២៥ និង (ទី២)-ភាពតានតឹងនៃបញ្ហាព្រំដែនកម្ពុជា-ថៃ បណ្តាលមកពីការឈ្លានពានរបស់ថៃមកលើអធិបតេយ្យកម្ពុជា និងការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ បានបន្ទច់ បង្អាក់ដល់ផ្នែកមួយចំនួននៃចរន្តសេដ្ឋកិច្ច ហើយស្ថានភាពនេះក៏អាចបន្តអូសបន្លាយដល់ឆ្នាំ២០២៦ ខាងមុខ។

តាមរយៈការវាយតម្លៃឡើងវិញនេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានកំណើន ក្នុងរង្វង់ ៥,២% សម្រាប់ឆ្នាំ២០២៥ និងប្រមាណ ៥,០% សម្រាប់ឆ្នាំ២០២៦ ដែលអត្រាកំណើននេះ គឺប្រហាក់ប្រហែលនឹងការវាយតម្លៃនៅពេលរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ២០២៦-២០២៨ ដោយគ្រាន់តែមានការកែតម្រូវអត្រាកំណើនតាមវិស័យនិងអនុវិស័យ។

តាមដានជាមួយយើង៖   Million Times

លើមូលដ្ឋាននៃការវាយតម្លៃនេះដែរ ផ.ស.ស. ថ្លៃបច្ចុប្បន្នឆ្នាំ ២០២៦ នឹងស្ថិតក្នុងរង្វង់ ២១៧ ០៦៣ប៊ីលានរៀល សមមូលនឹងប្រមាណ ៥៣ ៧៩៥ លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនឡើងដល់៣ ០២០ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ ២ ៨៥៨ ដុល្លារ អាមេរិកក្នុងឆ្នាំ២០២៥។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ ២០២៥-២០៣០» កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ថា ក្នុងរយៈពេលជិត ៣ ទសវត្សរ៍ ចុងក្រោយនេះ តាមរយៈការខិតខំឥតស្រាកស្រាន្ត និងការកែទម្រង់មុតស្រួចឥតងាករេលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល កម្ពុជា បន្តសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើន និងបានផ្លាស់ប្តូរមុខមាត់គួរជាទីមោទនៈ ដោយរក្សាបានយ៉ាងគត់មត់ នូវស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព ព្រមទាំងធានាបានយ៉ាងរឹងមាំនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា បន្ថែមលើនេះ សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញយ៉ាងរហ័ស និងបន្តឈរលើមាគ៌ានៃកំណើនដ៏រឹងមាំ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល ទោះបីជាត្រូវបន្តពុះពារជម្នះនូវបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពតំបន់ និងសកល ដោយសារការបន្តប្រឈមមុខខាងភូមិសាស្ត្រនយោបាយកាន់តែស្រួចស្រាល់ ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ដែលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មអន្តរជាតិ ការងើបមកវិញនៃនិន្នាការឯកតោភាគីនិយម ភាពមិនច្បាស់លាស់នៃទស្សនវិស័យកំណើនសេដ្ឋកិច្ច នៃបណ្តាប្រទេស និងតំបន់ ជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ការប្រែប្រួលអាកាសធាតុ ។ល។

អគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ៖«បច្ចុប្បន្ននេះ ទោះបីត្រូវប្រឈមនឹងការដាក់ពន្ធគយបដិការ និងការឈ្លានពានលើអធិបតេយ្យជាតិ និងបូរណភាពទឹកដីយ៉ាងណាក្តី ក៏សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថាអាចនឹងសម្រេចបានកំណើនក្នុងរង្វង់ប្រមាណ ៥,២% ក្នុងឆ្នាំ ២០២៥ នេះ និងប្រមាណ ៥% សម្រាប់ឆ្នាំ ២០២៦ ខាងមុខ»៕

អត្ថបទ៖ ប៊ី

second...

x

The post ផ.ស.ស. របស់កម្ពុជា រំពឹងថានឹងកើនដល់ជាង ៥៣ ពាន់លានដុល្លារនៅឆ្នាំ ២០២៦ appeared first on Millions times.