២០២៥ Archives - Millions times

គយ ប្រមូលចំណូលបានប្រមាណ ៣,១៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានប្រមាណ ៣,១៨ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ២១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៤ និងត្រូវជាប្រមាណ ១២៤,៥% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីមិ្សលមិញ បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គនាយកដ្ឋានគោលនយោបាយ អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅទូទាំងប្រទេស។

តាមដានជាមួយយើង៖   Million Times

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា បានរាយការណ៍ថា លទ្ធផលការងារសំខាន់ៗមួយចំនួន សម្រេចបានក្នុងឆ្នាំ២០២៥ រួមមាន ការប្រមូលចំណូលពន្ធនិងអាករចំនួន ១២ ៧៦០,៥ ប៊ីលានរៀល (ស្មើនឹងប្រមាណ ៣ ១៨១,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ២១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៤ និងត្រូវជាប្រមាណ ១២៤,៥% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។ កត្តាសំខាន់ដែលចូលរួមដល់កំណើននៃចំណូលប្រមូលបានក្នុងឆ្នាំ២០២៥ គឺការកើនឡើងនៃការនាំចូលក្រុមទំនិញយានយន្ត និងគ្រឿងចក្រ ដែលជាចំណូលមានកំណើន ៤៤% និងក្រុមទំនិញចម្រុះ ដែលជាចំណូលមានកំណើន ១៦%។

បើគិតជាសមាសភាគចំណូលតាម​ប្រភេទពន្ធនិង​អាករធៀបនឹងចំណូលសរុប អាករលើ​តម្លៃ​បន្ថែមមានប្រមាណ ៤០,៥%, អាករពិសេសមានប្រមាណ ៣៥,៥%, ពន្ធគយមានប្រមាណ ១៥,៧%, អាករ​បន្ថែម​លើ​ផលិតផល​ប្រេងកាតមានប្រមាណ ៣,៦%, និងអាករ​នាំចេញនិង​កម្រៃផ្សេងៗមានប្រមាណ ៤,៨%។ ចំពោះសមាសភាគនៃចំណូល​តាមក្រុមទំនិញធៀបនឹងចំណូលសរុប ក្រុមទំនិញយានយន្តនិងគ្រឿងចក្រមានប្រមាណ ៣៦,៨%, ក្រុមទំនិញចម្រុះមានប្រមាណ ៣២,៦%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ២២,៧%, និងសម្ភារសំណង់និងកម្រៃផ្សេងៗ មានប្រមាណ ៧,៩%។

បន្ថែមពីលើការងារប្រមូលចំណូល អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏សម្រេច​បាននូវវឌ្ឍនភាពល្អប្រសើរលើការងារសំខាន់ៗផ្សេងទៀត ​ដូចជា៖ (១). ការធ្វើឌីជីថលភាវូបនីយកម្មនីតិវិធី, (២). ការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មដល់ធុរជនមានអនុលោមភាពខ្ពស់, (៣). ការពង្រឹងការងារបច្ចេកទេសគយ, (៤). ការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការអនុវត្តច្បាប់, (៥). កិច្ចសហការជាមួយផ្នែកឯកជន និងស្ថាប័នពាក់ព័ន្ធ, (៦). ការងារសវនកម្មនិងការគ្រប់គ្រងហានិភ័យ, (៧). កិច្ចសហប្រតិបត្តិការអន្តរជាតិលើការងារគយ, (៨). ការចូលរួមកសាងច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ, (៩). ការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន, និង (១០). ការងារសង្គម និងមនុស្សធម៌។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរលើការប្រមូលចំណូល និងលើការដ្ឋានការងារផ្សេងទៀត របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទោះបីជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនរួមមាន ការបិទព្រំដែនគោករវាងកម្ពុជា-ថៃចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២៥ មក, ភាពមិនប្រាកដប្រជាដ៏ស្រួចស្រាវនៃស្ថានភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចជាសកល, ការប្រកាសដាក់ពន្ធបដិការដោយសហរដ្ឋអាម៉េរិកកាលពីដើមត្រីមាសទី២ ឆ្នាំ២០២៥, ការបន្តអូសបន្លាយនូវសង្គ្រាមរុស្សី-អ៊ុយក្រែន និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយនានា ជាដើម។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងនៅតែបន្តគាំទ្រដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។

ដើម្បីបង្កើនប្រសិទ្ធភាពប្រមូលចំណូលនិងការងារផ្សេងទៀត បន្ថែមលើផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់ការណែនាំសំខាន់ៗសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ នូវការងារមួយចំនួនដែលរួមមាន ការយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងអំពើរត់គេចពន្ធ និងការនាំចូល ទំនិញហាមឃាត់នានា, ការពង្រឹងអនុលោមភាពពាក់ព័ន្ធវិធានដើមកំណើតចំពោះផលិតផលនាំចេញ, ការបន្តជំរុញធ្វើបរិវត្តកម្មឌីជីថលក្នុងកិច្ចប្រតិបត្តិការគយ ដោយកំណត់ចក្ខុវិស័យឱ្យរដ្ឋបាលគយកម្ពុជាអនុវត្តដោយពេញលេញនូវប្រព័ន្ធស្វ័យប្រវត្តិកម្មនាពេលខាងមុខ, ការបង្កើនចំនួនក្រុមហ៊ុនជាសមាជិកប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO), ការបន្តយកចិត្តទុកដាក់អនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ពិសេសវិធានការពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងកែលម្អបរិយាកាសវិនិយោគ, ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តយន្តការលើកទឹកចិត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs), និងការពង្រឹងប្រសិទ្ធភាពការងារ និងលើកកម្ពស់អភិបាលកិច្ច ជាដើម៕

អត្ថបទ៖ ប៊ី

second...

x

The post គយ ប្រមូលចំណូលបានប្រមាណ ៣,១៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ appeared first on Millions times.

គ្រឹះស្ថានអង្គរប្រមូលចំណូលបានជាង ៤៤ លានដុល្លារ ក្នុងឆ្នាំ ២០២៥
គ្រឹះស្ថានអង្គរប្រមូលចំណូលបានជាង ៤៤ លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវបរទេសចំនួនជាង៩៥ម៉ឺននាក់ ចូលទស្សនារមណីដ្ឋានអង្គរ ធ្លាក់ចុះ ៦.៥១%  ក្នុងរយៈពេល ១ ឆ្នាំ ២០២៥ នេះ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤ ។ នេះបើយោងរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបានចេញផ្សាយកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ កន្លងទៅនេះ។

ចំណែកការលក់សំបុត្រសម្រាប់ភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានកោះកែរ ក្នុងរយៈពេលមួយឆ្នាំដូចគ្នា មានចំនួនជាង ២០ ម៉ឺននាក់ ទទួលបានថវិកា ជាង ៣០ ម៉ឺនដុល្លារ។ ភ្ញៀវបរទេសចូលទស្សនាប្រសាទ បេងមាលា មានចំនួន ១ម៉ឺន៦ពាន់ ទទួលបានថវិកា ប្រមាណជាង១៦ម៉ឺនដុល្លារ។

តាមរបាយការណ៍ ភ្ញៀវទេសចរអាមេរិក ឈរនៅលេខរៀងទី ១ ដែលមកទស្សនាច្រើនជាងគេ។ បន្ទាប់មក អង់គ្លេស បារាំង ចិន ជប៉ុន និងអាល្លឺម៉ង់។

ថវិកាដែលលក់សំបុត្របាននេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួនជាង ១.៩ លានដុល្លារផងដែរ ក្នុងរយៈពេល១ឆ្នាំនេះ។

តាមដានជាមួយយើង៖   Million Times

គួរបញ្ជាក់ផងដែរថា ខេត្តសៀមរាបត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈប្រាសាទបុរាណដ៏ល្បីល្បាញជាច្រើន ហើយមានប្រាសាទបុរាណសំខាន់ៗមួយចំនួន ដែលអ្នកទស្សនាមិនគួរមើលរំលងពេលមកដល់ទឹកដីខេត្តសៀមរាប។ ប្រាសាទមួយចំនួននោះរួមមាន៖ ប្រាសាទបន្ទាយស្រី ប្រាសាទព្រះបាលិលេយ្យ ប្រាសាទតាព្រហ្ម ប្រាសាទបាយ័ន និងប្រាសាទបេងមាលា ។

ប្រាសាទអង្គរវត្ត ឬប្រាសាទអង្គរតូច មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាបនៃខេត្តសៀមរាប ដែលមានចម្ងាយចំនួន ៧គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបតាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺហ្គោល។

ប្រាសាទអង្គរ មានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គ.ម។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ។

ដោយសារតែទំហំដ៏ធំ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព។នៅខាងមុខផ្លូវចូលមានតោថ្មធំៗ ឈរយាមនៅអមសងខាងផ្លូវ។ នៅខាងចុងនៃផ្លូវចូលនោះ មានគោបុរៈប្រាង្គបី ដែលមានកម្ពស់ខុសគ្នា ហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយ។ នៅគោបុរៈនោះ មានថែវដែលមានកំពូលជាវូត។ បន្ទាប់ពី គោបុរៈមកគឺមានផ្លូវមួយដែលមានប្រវែងបណ្តោយ ៣៥០ម៉ែត្រ និង ទទឹង ៩ម៉ែត្រ ធ្វើពីថ្មភក់ និង បង្កាន់ដៃនាគនៅអមសងខាង៕

អត្ថបទ៖ ប៊ី

second...

x

The post គ្រឹះស្ថានអង្គរប្រមូលចំណូលបានជាង ៤៤ លានដុល្លារ ក្នុងឆ្នាំ ២០២៥ appeared first on Millions times.

ម្ចាស់អចលនទ្រព្យ អាចបន្តប្រកាសបង់ពន្ធរហូតចុងខែធ្នូ ឆ្នាំ២០២៥
ម្ចាស់អចលនទ្រព្យ ដែលមិនទាន់បានប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ អាចបន្តប្រកាស និងបង់ប្រាក់ពន្ធរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ដោយមិនទទួលរងទណ្ឌកម្មរដ្ឋបាល។ នេះយោងបើតាមព្រឹត្ដិបត្រព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយកាលពី ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥។

អគ្គនាយកដ្ឋានពន្ធដារ ឱ្យដឹងថា ពន្ធលើអចលនទ្រព្យ ជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវប្រកាស និងបង់ប្រាក់ពន្ធ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ។ទោះជាយ៉ាងនេះក្តី អគ្គនាយកដ្ឋានពន្ធដារ តាមរយៈសេចក្តីជូនដំណឹងលេខ ៣២៣២២ អពដ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ បានពន្យារពេលប្រកាស និងបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

តាមដានជាមួយយើង៖   Million Times

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ៖«ការពន្យារពេលនៃការប្រកាស និងបង់ប្រាក់ពន្ធនេះ ផ្តល់លទ្ធភាពដល់ម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ អាចបន្តប្រកាសនិងបង់ប្រាក់ពន្ធ លើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ ដោយមិនទទួលរងនូវទណ្ឌកម្មរដ្ឋបាល រួមមាន ពន្ធបន្ថែម និងការប្រាក់នោះឡើយ»។

ដើម្បីបំពេញកាតព្វកិច្ចពន្ធលើអចលនទ្រព្យឱ្យទាន់ពេលវេលា ម្ចាស់អចលនទ្រព្យត្រូវរួសរាន់ប្រកាសនិងបង់ប្រាក់ពន្ធលើអចលនទ្រព្យ តាមមធ្យោបាយណាមួយក៏បាន របស់អគ្គនាយកដ្ឋានពន្ធដារ ដូចជា តាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GOT Taxpayer App នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ និងនៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ។

កាន់តែងាយស្រួល ម្ចាស់អចលនទ្រព្យ ឬអ្នកតំណាងអាចធ្វើការបង់ពន្ធអចលនទ្រព្យបាន ដោយអនុវត្តតែ ២ ជំហានប៉ុណ្ណោះ តាមរយៈមុខងារបង់ពន្ធរហ័ស (QUICK PAYMENT) ដែលជាមុខងារថ្មីក្នុងកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)៕

អត្ថបទ៖ ប៊ី

second...

x

The post ម្ចាស់អចលនទ្រព្យ អាចបន្តប្រកាសបង់ពន្ធរហូតចុងខែធ្នូ ឆ្នាំ២០២៥ appeared first on Millions times.