ឯកឧត្ដម ស សុខា Archives - Millions times

ក្រសួងមហាផ្ទៃ នឹងបន្តសហការជាមួយភាគីចិន និងប្រទេសផ្សេងទៀត ដើម្បីលុបបំបាត់ការឆបោកតាមអនឡាញ
ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ នឹងបន្តកិច្ចសហការជាមួយភាគីចិន និងបណ្ដាប្រទេសផ្សេងៗទៀត ឱ្យបានកាន់តែសកម្មជាងនេះ ដើម្បីលុបបំបាត់រាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។

តាមដានជាមួយយើង៖   Million Times

ការគូសបញ្ជាក់នេះ ស្របពេលដែលឯកឧត្ដមស សុខា បានទទួលជួបពិភាក្សាជាមួយលោក LIU ZHONGYI ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខចិន នាថ្ងៃទី១៥ ខែមករានេះ ដោយបានពិភាក្សាទៅលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ កម្ពុជា-ចិន ដើម្បីបង្ការ ទប់សង្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ បានកំពុងនាំមកនូវលទ្ធផលជាក់ស្ដែង ប្រកបដោយទំនុកចិត្តខ្ពស់ដល់គ្នាទៅវិញទៅមកគួរជាទីពេញចិត្តពីមួយឆ្នាំទៅមួយឆ្នាំ ដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនេះ បាននាំមកនូវការសម្រេចបានបុព្វហេតុរួម នៃការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដល់ប្រជាជននៃប្រទេសទាំងពីរ រួមទាំងមនុស្សជាតិក្នុងតំបន់ និងពិភពលោក។

ចំណែកលោក LIU ZHONGYI ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខចិន បានកោតសរសើរការដឹកនាំ​ដ៏មុះមុតប៉ិនប្រសព្វ និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ឯកឧត្ដម ស សុខា ជាពិសេសក្នុងការងារដោះស្រាយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងលទ្ធផលនៃកិច្ចសហប្រតិបត្តិការថ្មីៗនេះ ព្រមជាមួយការដាក់ចេញ និងពង្រឹងបន្ថែមទៀតនូវយន្តការថ្មីៗជាបន្ដបន្ទាប់ ដើម្បីរួមចំណែកដោះស្រាយបញ្ហា ដែលមានការប្រឈមជាសាកលមួយនេះ។

លោកឧបការី បានបន្តថា អ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្ត ដែលក៏មានក្រសួងមហាផ្ទៃជាសេនាធិការស្នូលផងនោះ បានបង្ហាញឱ្យមជ្ឈដ្ឋានខាងក្រៅ​មើលឃើញយ៉ាងច្បាស់ពីជំហរមិនរាថយរបស់កម្ពុជា ក្នុងបេសកកម្មពង្រឹងការអនុវត្តច្បាប់ ដើម្បីបង្ក្រាបបទល្មើសគ្រប់ប្រភេទ សំដៅលើកកម្ពស់សុវត្ថិភាព​ សន្តិសុខ សម្រាប់ប្រជាពលរដ្ឋកម្ពុជា សម្រាប់មនុស្សជាតិក្នុងតំបន់ និងពិភពលោក រួមទាំងជនជាតិចិន ហើយថា បច្ច័យនេះ នឹងជួយលើកស្ទួយមុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងជំរុញដល់វិស័យសេដ្ឋកិច្ច។

ក្នុងជំនួបនោះដែរ ឯកឧត្ដម ស សុខា ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញវិធានការដ៏មុតស្រួច ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ ដូចជាការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) ជាដើម។

បើតាមឯកឧត្ដម ស សុខា ក្រសួងមហាផ្ទៃ នឹងបន្តកិច្ចសហការជាមួយភាគីចិន និងបណ្ដាប្រទេស ព្រមទាំងអង្គការជាដៃគូផ្សេងៗទៀត ឱ្យបានកាន់តែសកម្មជាងនេះ ស្របគ្នានឹងការដាក់ចេញ​វិធាការ និងគ្រប់យន្តការ ដើម្បីបពង្រឹងការអនុវត្តច្បាប់ ឈានទៅសម្រេចឱ្យបានជាអតិបរមានូវលទ្ធផល នៃការលុបបំបាត់រាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គមឯកឧត្ដម ស សុខា

second...

x

The post ក្រសួងមហាផ្ទៃ នឹងបន្តសហការជាមួយភាគីចិន និងប្រទេសផ្សេងទៀត ដើម្បីលុបបំបាត់ការឆបោកតាមអនឡាញ appeared first on Millions times.

ឯកឧត្តម ស សុខា៖ បញ្ហាសណ្ដាប់ធ្នាប់ នឹងកាន់តែប្រសើរឡើង បើមានមន្ត្រីដូចលោក ប៉ាង លីដា កាន់តែច្រើន
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា បញ្ហាសណ្ដាប់ ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន នឹងកាន់តែមានភាពប្រសើរឡើង ប្រសិនបើមានមន្ត្រីដូច លោក ប៉ាង លីដា កាន់តែច្រើន ហើយចាត់ទុកលោក ប៉ាង លីដា ជាបុគ្គលគំរូមួយរូប។

តាមដានជាមួយយើង៖   Million Times

ការលើកឡើងនេះ គឺនៅក្នុងឱកាសដែលលោក ប៉ាង លីដា បានអញ្ជើញមកទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីជួបសន្ទនាជាមួយឯកឧត្តម ស សុខា នៅសាលវរជ័យ ដែលជាកន្លែងប្រជុំកិច្ចការសំខាន់ៗរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្ទាល់ នាថ្ងៃទី២៧ ខែតុលានេះ។

វត្តមានលោក ប៉ាង លីដា បានញាំងឱ្យឯកឧត្តម ស សុខា មានក្ដីរំភើបក្ដុកក្ដួល ពីព្រោះកន្លងមក ឯកឧត្តម បានឃើញ និងស្គាល់មន្ត្រីមូលដ្ឋានរូបនេះ តែតាមរយៈសកម្មភាពដោះស្រាយបញ្ហាផ្សេងៗ ជាអាទិ៍ មូលដៃអាវ មូលជើងខោ ចុះដឹកនាំមន្ត្រីកាយប្រឡាយ ស្ដារលូរំដោះទឹក និងប្រើគ្រប់វិធីសាស្រ្ត ដើម្បីទទូចសុំពលរដ្ឋ សហការរំដោះចិញ្ចើមផ្លូវសាធារណៈជាដើម។

ជាថ្មីម្ដងទៀត ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា បញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន នឹងកាន់តែមានភាពប្រសើរឡើង ប្រសិនបើមានមន្ត្រីដូច លោក ប៉ាង លីដា កាន់តែច្រើន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងដោយមិនរារែកទៀតថា សកម្មភាពលោក ប៉ាង លីដា បានផ្ដល់មេរៀន និងបទពិសោធជាច្រើនដល់ឯកឧត្តមផ្ទាល់ ជាពិសេសការប្រើពាក្យពេចន៍ និងវិធីសាស្រ្តដោះស្រាយនៅកន្លែងដែលមានបញ្ហាជាក់ស្ដែងផ្ទាល់ជាមួយពលរដ្ឋ។

បើតាមឯកឧត្តម ស សុខា នៅតាមមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ផ្សេងៗទៀត ក៏មានមន្ត្រី រួមទាំងអភិបាលរង ទទួលបន្ទុកការងារសណ្ដាប់ធ្នាប់សាធារណៈ បាននិងកំពុងទទួលដឹកនាំដោះស្រាយបញ្ហានេះជាប្រចាំដែរ។ សម្រាប់ករណីលោក ប៉ាង លីដា ឯកឧត្តម ចាត់ទុកជាបុគ្គលគំរូមួយរូប ដើម្បីជំរុញបន្ថែមទៀត នូវការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រី រួមទាំងបំផុសចលនាចូលរួមគាំទ្រពីប្រជាពលរដ្ឋដោយខ្វះមិនបាន។

ឯកឧត្តម បានមានប្រសាសន៍លើកទឹកចិត្ត លោក ប៉ាង លីដា បន្តការងាររបស់ខ្លួន ព្រមទាំងបានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បន្តការគាំទ្រដល់រដ្ឋបាលខណ្ឌ គាំទ្រការងារលោក ប៉ាង លីដា ដើម្បីដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ដែលទីបំផុតការងារនេះផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននោះផ្ទាល់ ជាក់ស្ដែង ផ្លូវស្អាត ផ្លូវធំ លូហូរទឹកលឿន ប្រឡាយមិនស្ទះ គ្មានការជនលិច បរិស្ថានស្អាត ស្រួលរស់នៅ ស្រួលប្រកបរបរ ដីឡើងថ្លៃជាដើម។

ផ្អែកលើបទពិសោធនៃការអនុវត្តជាក់ស្ដែងរបស់លោក ប៉ាង លីដា ឯកឧត្តម ស សុខា បានស្នើសុំលោក ដឹកនាំសហការី រៀបចំខ្លឹមសារជំនួយស្មារតី និងរូបភាពជាក់ស្ដែងមួយចំនួន ស្ដីពី គោលការណ៍ដែលបានប្រកាន់ខ្ជាប់ និងសកម្មភាពដែលបានអនុវត្តផ្ទាល់ ដើម្បីធ្វើបទបង្ហាញចែករំលែកជូនទៅកាន់មន្ត្រីពាក់ព័ន្ធ ក្នុងសន្និបាតរបស់រដ្ឋបាលរាជធានីភ្នំពេញ និងជាពិសេសសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ។

លោក ប៉ាង លីដា បានទទួលអនុវត្តតាមការស្នើរបស់ឯកឧត្តម និងបានមានប្រសាសន៍បង្ហាញនូវសេចក្ដីរំភើបរីករាយស្ទើរនឹកស្មានពុំដល់ក្នុងជីវិតការងារ ដែលរូបលោក បានទទួលការលើកទឹកចិត្តពីថ្នាក់ដឹកនាំជាបន្តបន្ទាប់ ដើម្បីបន្តសកម្មភាពក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកអភិបាលខណ្ឌ និងការចូលរួមរបស់មន្ត្រីពាក់ព័ន្ធ។ លោកមានប្រសាសន៍ក្នុងន័យដើមថា «រូបខ្ញុំសម្រាកពុំលក់ឡើយ ដោយហេតុនឹកស្មានពុំដល់សោះ ថាបានមកជួបសន្ទនាផ្ទាល់ជាមួយឯកឧត្តមអភិសន្តិបណ្ឌិត នាថ្ងៃនេះ»។

លោក ប៉ាង លីដា ក៏បានបន្តជម្រាបជូនឯកឧត្តម ស សុខា អំពីទិដ្ឋភាពជាក់ស្ដែងដែលលោកបានអនុវត្ត ដោយគូសបញ្ជាក់ថា ការងារនេះពុំអាចខ្វះបានឡើយនូវឆន្ទៈចេញពីខ្លួនឯងផ្ទាល់ ហើយរឹតតែមិនអាចខ្វះបានឡើយការផ្ដល់ទំនុកចិត្ត និងដឹកនាំតម្រង់ទិសពីថ្នាក់ដឹកនាំ រួមទាំងការចូលរួមពីមន្ត្រីជាសេនាធិការ រួមទាំងកម្លាំងប្រជាការពារ និងជាពិសេសទៀតនោះ គឺការចូលរួមសហការចេញពីប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងបញ្ហាត្រូវដោះស្រាយផ្ទាល់។

លោក បានមានប្រសាសន៍ទៀតថា ក្នុងការងារដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ គឺលោកបានប្រកាន់ខ្ជាប់ដោយឥតងាករេឡើយ គោលការណ៍អនុវត្តច្បាប់ដោយស្មើភាព មិនទទួលជាដាច់ខាតផលប្រយោជន៍ចេញពីបុគ្គលពាក់ព័ន្ធនឹងការដោះស្រាយបញ្ហា និងការសុំគោលការណ៍ដឹកនាំតម្រង់ទិសជាប្រចាំពីថ្នាក់ដឹកនាំ ជាពិសេសអភិបាលខណ្ឌ ដែលជាមេកើយផ្ទាល់របស់ខ្លួន ទន្ទឹមគ្នានឹងការពន្យល់ប្រជាពលរដ្ឋឱ្យដឹងពីទិដ្ឋភាពច្បាប់ ឱ្យដឹងពីវិធីសាស្រ្តដោះស្រាយ និងលទ្ធផលដែលពួកគាត់ ទទួលបាន ជាដើម៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គមឯកឧត្តម ស សុខា

second...

x

The post ឯកឧត្តម ស សុខា៖ បញ្ហាសណ្ដាប់ធ្នាប់ នឹងកាន់តែប្រសើរឡើង បើមានមន្ត្រីដូចលោក ប៉ាង លីដា កាន់តែច្រើន appeared first on Millions times.