ឧក្រិដ្ឋកម្ម Archives - Millions times

កម្ពុជា និងកូរ៉េ នឹងបន្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន
កម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានា ដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា ពិសេសពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រយុទ្ធប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

កិច្ចសហប្រតិបត្តិនេះ ត្រូវបានលើកឡើង នាឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖«យើងឯកភាពគ្នាក្នុងការវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០២៤ ហើយកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ ស្ទើរគ្រប់វិស័យ។

តាមដានជាមួយយើង៖   Million Times

យើងក៏បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយ។

ក្នុងពេលជាមួយគ្នា, កម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ, ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា, ការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

ជាក់ស្តែង ក្រុមការងារចំពោះកិច្ចចម្រុះរវាងកម្ពុជានិងកូរ៉េមួយ នឹងត្រូវបង្កើតនៅក្នុងអំឡុងខែវិច្ឆិការនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ យើងក៏បានឯកភាពគ្នា ក្នុងការរួមគ្នាផ្សព្វផ្សាយអោយបានទូលំទូលាយនូវពត៌មានអំពីលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងភាគីយើងទាំងពីរ»៕

អត្ថបទ៖ ប៊ី

second...

x

The post កម្ពុជា និងកូរ៉េ នឹងបន្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន appeared first on Millions times.

មេដឹកនាំ​ចិន និង​ថៃ ប្រកាសបង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន
នៅថ្ងៃព្រហស្បតិ៍នេះ មេដឹកនាំចិន និងថៃ បានប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការច្បាប់បន្ថែមទៀត បង្ក្រាបជនឆបោកតាមប្រព័ន្ធអនឡាញ និងឧក្រិដ្ឋកម្មផ្សេងទៀត។

ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ បាននិយាយថា ប្រធានាធិបតីចិន លោក Xi Jingping បានអំពាវនាវឱ្យប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្មនៅក្នុងតំបន់ ដើម្បីការពារប្រជាជន។

តាមដានជាមួយយើង៖   Million Times

នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បាននិយាយថា ប្រទេសថៃមានឆន្ទៈក្នុងការធ្វើការជាមួយចិន និងប្រទេសជិតខាងផ្សេងទៀត ដើម្បីបញ្ចប់ការឆបោកតាមអនឡាញ ការក្លែងបន្លំ ល្បែងស៊ីសង និងសកម្មភាពខុសច្បាប់ផ្សេងទៀត។ ការលើក​ឡើង​បែបនេះ​ក្នុង​កិច្ច​ពិភាក្សា​នៅ​វិមានប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង​ក្នុង​ថ្ងៃ​ទី​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ ៤ថ្ងៃ​របស់​លោកស្រី Paetongtarn នៅ​ប្រទេស​ចិន។

ជំនួបនោះ លោក Xi បានថ្លែងអំណរគុណដល់លោកស្រី Paetongtarn សម្រាប់វិធានការណ៍ដ៏រឹងមាំរបស់ថៃប្រឆាំងនឹងក្រុមជនឆបោកតាមអនឡាញមកលើប្រជាជនចិន ដែលថ្មីៗនេះ ថៃបានបិទការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ជាប់ព្រំដែនមីយ៉ាន់ម៉ា។

លោកបន្ថែមថា “ភាគីទាំងពីរត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការតុលាការ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន”។

អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Thanathip Sawangsang បាននិយាយថា ខណៈដែលអ្នកទាំងពីរកំពុងជួបគ្នា មនុស្ស ៦១នាក់ត្រូវបានជួយសង្គ្រោះពីទីតាំងឆបោកតាមអនឡាញក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសថៃវិញ។ លោកថា មានជនជាតិចិនប្រហែល ៣៤ នាក់ ក្រោពីនោះមានមកពីប្រទេសឥណ្ឌូណេស៊ី អេត្យូពី និងបណ្តាប្រទេសផ្សេងទៀតក្នុងទ្វីបអាហ្រ្វិក។ លោកថ្លែងទៅកាន់កាសែត AFP ។

នៅក្នុងជំនួបជាមួយប្រធានាធិបតីចិន លោកស្រី Paetongtarn បាននិយាយថា ប្រទេសថៃបានដាក់ផែនការស្ទាក់ចាប់សមាជិកក្រុមឧក្រិដ្ឋជន ដែលប្រើប្រាស់ទឹកដីថៃជាចំណុចឆ្លងកាត់ទៅកាន់ប្រទេសផ្សេងទៀត តាមរយៈប្រព័ន្ធប្រកាសអាសន្នជាមួយប្រទេសចិន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីវិមានរដ្ឋាភិបាល។ លោកស្រី​ក៏​បាន​ធានា​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ប្រទេស​ថៃផង​ដែរ​៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Government House

second...

x

The post មេដឹកនាំ​ចិន និង​ថៃ ប្រកាសបង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន appeared first on Millions times.

ច្បាប់ថ្មី ថៃតម្រូវឱ្យស្ថាប័នហិរញ្ញវត្ថុ និងប្រតិបត្តិករទូរគមនាគមន៍ទទួលខុសត្រូវកាន់តែច្រើនសម្រាប់ជនរងគ្រោះ
ច្បាប់ថ្មីមួយត្រូវបានគេរំពឹងថានឹងធ្វើឱ្យក្រុមហ៊ុនទូរគមនាគមន៍ និងស្ថាប័នហិរញ្ញវត្ថុកាន់តែទទួលខុសត្រូវចំពោះការខាតបង់របស់ជនរងគ្រោះដោយសារឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ប៉ុន្តែការកំណត់គណនេយ្យភាព និងសំណងនឹងទំនងជាផ្អែកលើករណីនីមួយៗ។

ក្រិត្យគ្រាអាសន្នដែលបានធ្វើសេចក្តីព្រាងច្បាប់ឆ្នាំ២០២៣ ស្តីពីវិធានការទប់ស្កាត់ និងបង្រ្កាបឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ត្រូវបានគេរំពឹងថានឹងចូលជាធរមានក្នុងខែមករានេះ ដោយតម្រូវឱ្យស្ថាប័នហិរញ្ញវត្ថុ និងប្រតិបត្តិករទូរគមនាគមន៍ចែករំលែកការទទួលខុសត្រូវកាន់តែច្រើនសម្រាប់ជនរងគ្រោះបាត់បង់ពីការបោកប្រាស់។

តាមដានជាមួយយើង៖   Million Times

យ៉ាងណា សេចក្តីព្រាងច្បាប់នេះ ប្រហែលជាមិនធានាថា អ្នកប្រើប្រាស់ដែលរងផលប៉ះពាល់នឹងត្រូវបានផ្តល់សំណងទេ ដោយសារអង្គហេតុអាចត្រូវបានពិចារណាលើករណីនីមួយៗ។ ច្បាប់ថ្មីនេះត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់តិចតួចលើវិស័យទូរគមនាគមន៍ និងធនាគារ។ នេះបើយោងតាមអ្នកវិភាគ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល លោក Prasert Jantararauangtong បាននិយាយថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានបង្ហាញដល់គណៈរដ្ឋមន្ត្រីក្នុងសប្តាហ៍នេះ។ លោកថា ជាគោលការណ៍ច្បាប់នេះមានគោលបំណងធានាឱ្យភាគីទាំងអស់ទទួលខុសត្រូវកាន់តែខ្លាំងចំពោះអតិថិជនដែលរងផលប៉ះពាល់ដោយសារការបោកប្រាស់។ លោក​បន្ត​ថា ច្បាប់​នេះ​អនុវត្ត​ចំពោះ​ស្ថាប័ន​ហិរញ្ញវត្ថុ ប្រតិបត្តិករ​ទូរគមនាគមន៍ និង​វេទិកា​សង្គម និង​គេហទំព័រ។

លោក Prasert និយាយថា រដ្ឋាភិបាលចង់ឱ្យសារទូរស័ព្ទដែលគួរឱ្យសង្ស័យត្រូវបានដកចេញភ្លាមៗដោយប្រតិបត្តិករបណ្តាញ ឬពួកគេនឹងទទួលខុសត្រូវ ប្រសិនបើសារទាំងនេះនាំឱ្យអតិថិជនបាត់បង់ប្រាក់ទៅឱ្យអ្នកបោកប្រាស់។

លោកមានប្រសាសន៍ថា ប្រសិនបើស្ថាប័នហិរញ្ញវត្ថុបរាជ័យក្នុងការធានាបាននូវប្រព័ន្ធការពារគ្រប់គ្រាន់ និងការខាតបង់ហិរញ្ញវត្ថុរបស់អ្នកប្រើប្រាស់ដែលបណ្តាលមកពីគណនីធនាគារ នោះស្ថាប័ននឹងទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុចំពោះជនរងគ្រោះ។

លោក Prasert បាន​និយាយ​បន្ថែមថា យន្តការ​ច្បាប់​បែប​នេះ​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​ដូច​ជា​ប្រទេស​សិង្ហបុរី។ លោកថា រដ្ឋាភិបាលរំពឹងថាច្បាប់ដែលបានធ្វើវិសោធនកម្មនេះ នឹងពន្លឿនការតាមដាន ការបង្កក និងការប្រគល់ប្រាក់ជូនជនរងគ្រោះវិញ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Bangkok Post

second...

x

The post ច្បាប់ថ្មី ថៃតម្រូវឱ្យស្ថាប័នហិរញ្ញវត្ថុ និងប្រតិបត្តិករទូរគមនាគមន៍ទទួលខុសត្រូវកាន់តែច្រើនសម្រាប់ជនរងគ្រោះ appeared first on Millions times.