អឺរ៉ុប Archives - Millions times

អ្នកវិភាគ៖ ការជូនដំណឹងពីគម្រោង​ស៊ើបអង្កេត​ពាក់​ព័ន្ធការងារដោយបង្ខំរបស់អាមេរិក គឺជា​ល្បែង​នយោ​បាយផ្ទៃក្នុងដែលសូម្បីតែសម្ព័ន្ធមិត្តដូចជា អ៊ឺរ៉ុប និងប្រទេសអាស៊ានខ្លះក៏រងការអង្កេតដែរ
អ្នកវិភាគ និងអ្នកតាមដាន​បញ្ហា​សង្គម​នៅ​កម្ពុជា បានអះអាងដូចៗគ្នាថា ការជូនដំណឹង​ពីគម្រោង​ស៊ើប​អង្កេត​ពាក់ព័ន្ធការងារ​ដោយបង្ខំរបស់​អាមេរិក​ទៅ​លើ​ប្រទេសចំនួន ៦០ ដែលរួមមានទាំង​សម្ព័ន្ធមិត្តចាក់​ទឹកមិន​លិចរបស់ខ្លួនផង គឺគ្រាន់តែជាលុបលាង​បញ្ហា​នយោ​បាយផ្ទៃក្នុងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ​ប៉ុណ្ណោះ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ដ្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា៖«ការស៊ើបអង្កេតនេះ គ្រាន់តែជាការ​លុបលាងបញ្ហា​នយោបាយផ្ទៃ​ក្នុង​របស់​ខ្លួនប៉ុណ្ណោះ ដោយសារនយោ​បាយពន្ធបដិ​ការបស់​លោក ដូណាល់ ត្រាំ មិនអាចទទួលបាន​ជោគជ័យ​នោះ​ទេ ព្រោះមានបញ្ហផ្ទៃក្នុងរបស់ខ្លួន»។

តាមដានជាមួយយើង៖   Million Times

លោកបណ្ឌិតបន្តថា ដោយសារតែការបរាជ័យលើការ​ដាក់​ពន្ធ​បដិការបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ទើបធ្វើឱ្យ​សហ​រ​ដ្ឋអាមេរិកយកការស៊ើបអង្កេតនេះធ្វើជាលេស ដើម្បី​​ដាក់សម្ពាធមកលើសម្ព័ន្ធមិត្ត និងបណ្ដា​លប្រទេស​មួយ​ចំនួននៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ ក្នុង​គោល​បំណងលួងចិត្តម្ចាស់ឆ្នោត និងស្ដារប្រជា​ប្រិយភាពរដ្ឋការរបស់អាមេរិក ដែលដឹកនាំដោយ​គណបក្ស​សាធារណរដ្ឋ។

សម្រាប់អ្នកវិភាគរូបនេះ គម្រោងនៃការស៊ើបអង្កេតនេះ នឹងបង្កឱ្យមានបញ្ហាធំដុំដល់បណ្ដាប្រទេសដែលនៅក្នុងបញ្ជីនោះទេ។

លោកបណ្ឌិត យង់ ពៅ៖«បញ្ហាទាំងអស់នេះ គឺជាប់ពាក់​ព័ន្ធនឹងបញ្ហា​នយោបាយផ្ទៃក្នុងរបស់ខ្លួន ដែលស្វែង​រកប្រ​ជា​ប្រិយភាពឡើងវិញ។ ក្នុងន័យនេះ បើទោះបីជា​មាន​ការ​ស៊ើបអង្កេតទៅលើបណ្ដាប្រទេសទាំងអស់នេះ ក៏​មិន​មាន​អ្វីប្រែប្រួល ឬបង្កជាបញ្ហាធំដុំអ្វីដែរ»។

បន្ថែម​លើការលើកឡើងនេះ លោក សំ សឿន ប្រធានស​ហភា​ពពលកម្មជាតិកម្ពុជា និងជាអ្នកតា​មដាន​បញ្ហា​នយោ​បាយបាន​ថ្លែងថា៖«​គម្រោងស៊ើប​អង្កេតជុំវិញកា​រ​ប្រើ​ប្រាស់​កម្លាំងពលកម្មដោយបង្ខំនេះ គឺមិនមែន​មានតែ​កម្ពុជា​នោះទេ សូម្បីតែប្រទេសសម្ព័ន្ធមិត្តដូចជា អ៊ឺរ៉ុប អង់គ្លេស ជប៉ុន កូរ៉េខាងត្បូង ថៃ ហ្វី​លីពីន សឹង្ហបុរី វៀតណាម និង​ឥណ្ឌូនេស៊ី ក៏រង​នូវកា​រអង្កេតដូចគ្នាដែរ»។

សូមបញ្ជាក់ថា ការអះអាងរបស់អ្នកវិភាគ និងអ្នកតាម​ដាន​បញ្ហានយោបាយនៅកម្ពុជានេះ គឺធ្វើឡើង​បន្ទាប់​ពី​មាន​សេចក្ដីជូនដំណឹងរបស់តំណាងពាណិជ្ជកម្ម នៃ​ស​ហរដ្ឋអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២៦នេះបានឱ្យដឹងថា ប្រទេសចំនួន ៦០ ដែលជាប់​ការអង្កេត​របស់សហរដ្ឋអាមេរិករួមមាន៖ សម្ព័ន្ធមិត្តសហភាពអឺរ៉ុប ចក្រភពអង់គ្លេស អូស្ត្រាលី ជប៉ុន កាណាដា អ៊ីស្រាអែល កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តនៅតំបន់អាស៊ានដូចជា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងប្រទេសឥណ្ឌូនេស៊ី។

ទន្ទឹមនេះ អ្នកវិភាគ និងតាមដានបញ្ហានយោ​បាយមើល​ឃើញ​ដូចៗគ្នាថា កម្ពុជាតែងតែអនុវត្ត​ទៅតាមច្បាប់​អន្តរ​ជាតិ ច្បាប់ការងារ ច្បាប់ស្ដីពីសហជីព និងកិច្ចសន្យាកា​រ​ងារ​ផ្សេងៗ​ដែល​មិន​មាន​ការរំលោភបំពានច្បាប់ការងារ និងការរំលោភ​ទៅលើ​ការ​ប្រើ​ប្រាស់ក​ម្លាំង​ពល​កម្ម​ដោយ​បង្ខំទេ។ ដូច្នេះកម្ពុជា​មិនគួរព្រួយ​បារម្ភ​ខ្លាំងពេកនោះទេ ប៉ុន្ដែ​ត្រូវតែព្យាយាមបន្តអនុវត្តទៅតាមច្បាប់ជាតិ អន្តរ​ជាតិ និងលិខិតបទដ្ឋានគតិយុត្តិនានា។

យ៉ាងណាក៏ដោ​យ លោក សំ សឿន បានអំពាវនាវ​ឱ្យសា​ធារ​ណជន និងប្រជាពលរដ្ឋ​កុំឱ្យជឿលើ​ការលើក​ឡើង​ណា​មួយ​ដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែល​មាន​ចេតនាបន្ទច់បង្អាក់ និងដាក់​បន្ទុកម​កលើ​រាជរ​ដ្ឋាភិ​បាល​កម្ពុជា ព្រោះបញ្ហានេះជានយោបាយផ្ទៃក្នុងអាមេរិក ដើម្បី​ស្ដា​រប្រជាប្រិយភាព ដែលសូម្បីស​ម្ព័ន្ធមិត្តរបស់​ខ្លួនក៏រង​ការ​អង្កេត​ដែរ៕

អត្ថបទ៖ ប៊ី

second...

x

The post អ្នកវិភាគ៖ ការជូនដំណឹងពីគម្រោង​ស៊ើបអង្កេត​ពាក់​ព័ន្ធការងារដោយបង្ខំរបស់អាមេរិក គឺជា​ល្បែង​នយោ​បាយផ្ទៃក្នុងដែលសូម្បីតែសម្ព័ន្ធមិត្តដូចជា អ៊ឺរ៉ុប និងប្រទេសអាស៊ានខ្លះក៏រងការអង្កេតដែរ appeared first on Millions times.

កិច្ចសន្ទនារវាងសហភាពអឺរ៉ុប-កម្ពុជា ប្រកាសផ្ដល់ថវិកាជាង ២២ លានដុល្លារ សម្រាប់វិស័យអប់រំ ជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
កិច្ចសន្ទនារវាងសហភាពអឺរ៉ុប-កម្ពុជា បានប្រកាសផ្ដល់ថវិកាជាង ២២ លានដុល្លារអាម៉េរិក សម្រាប់វិស័យអប់រំ ជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការសម្រាប់យុទ្ធសាស្រ្តវិនិយោគសកល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម អ៊ីហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានជួបសន្ទនាទ្វេភាគី ដើម្បីបញ្ជាក់សារជាថ្មីនូវភាពជាដៃគូសហប្រតិបត្តិការដ៏រឹងមាំ ក៏ដូចជា ដើម្បីពិនិត្យមើលនូវវឌ្ឍនភាពក្នុងវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការកន្លង។

កិច្ចសន្ទនា បានផ្ដោតការពិភាក្សាលើការវិវត្តនាពេលថ្មីៗ នៃផ្នែកម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា និងសហភាពអឺរ៉ុប រួមមាន សក្ដានុពលនៃកំណើនសេដ្ឋកិច្ច ហានិភ័យដែលកំពុងកើត ក៏ដូចជា និន្នាការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ ភាគីទាំងពីរ បានទទួលស្គាល់នូវវឌ្ឍនភាពក្នុងការអនុវត្តដំណាក់កាលទី ៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Public Financial Management Reform Program – PFMRP) និងបានគូសបញ្ជាក់អំពីការកែទម្រង់នានា ដែលមានតួនាទីដ៏សំខាន់ក្នុងការថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពសង្គម។ ក្នុងឆ្នាំ ២០២៥, ទំហំពាណិជ្ជកម្មទ្វេភាគី អឺរ៉ុប-កម្ពុជា បន្តរីកចម្រើន។ ជាមួយគ្នានេះ, ទោះបីជាលំហូរវិនិយោគមកពីសហភាពអឺរ៉ុបនៅមានកម្រិតមធ្យមនៅឡើយ ការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបបានកើនឡើង ១៧% ក្នុងរយៈពេលដូចគ្នា (year-on-year), គិតត្រឹមខែ តុលា ឆ្នាំ ២០២៥។

តាមដានជាមួយយើង៖   Million Times

តាមរយៈយុទ្ធសាស្រ្តវិនិយោគសកល (Global Gateway Investment Strategy), សហភាពអឺរ៉ុប ជំរុញការវិនិយោគប្រកបដោយចីរភាពនៅទូទាំងពិភពលោក។ សហភាពអឺរ៉ុប ក៏កំពុងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យអាទិភាពនានា ដូចជា ថាមពល ទឹក និងការអប់រំ/ជំនាញ។ ភាគីទាំងពីរ បានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្ត ក្នុងការពន្លឿនកំណែទម្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀតនៅក្នុងបណ្ដាឆ្នាំខាងមុខ។

ជាមួយគ្នានេះ, ឯកឧត្តមអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក៏បានបញ្ជាក់អំពីការផ្ទេរថវិកាក្នុងឆ្នាំ ២០២៥ ចំនួន ១៩,៥ លានអឺរ៉ូ (ស្មើនឹងជាង ២២ លានដុល្លាអាម៉េរិក) ជូនដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការកែទម្រង់តាមវិស័យនានា រួមមាន វិស័យអប់រំ ជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ។

ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរអំពីការដាក់ឱ្យដំណើរការនូវកិច្ចសហប្រតិបត្តិការថ្មីរវាងសហភាពអឺរ៉ុប និងកម្ពុជា ដោយមានការចូលរួមពីប្រទេសបារាំង និងហ្វាំងឡង់ សម្រាប់ការងារកែទម្រង់ពន្ធដារ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត អ៊ីហ្គូ ទ្រីសម៉ាន់ បានគូសបញ្ជាក់ថា៖ “តាមរយៈការលើកម្ពស់តម្លាភាព និងហិរញ្ញវត្ថុសាធារណៈរឹងមាំ រួមទាំង ប្រព័ន្ធសារពើពន្ធដែលមានប្រសិទ្ធភាព, គឺយើងបានជួយកសាងបរិយាកាសធុរកិច្ចដែលអាចប៉ាន់ប្រមាណ (predictable business Environment) បាន ដែលគាំទ្រដល់ការវិនិយោគ និងកំណើនសេដ្ឋកិច្ចយូរអង្វែង”។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បញ្ជាក់ជូនជាថ្មីថា៖ “រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាយ៉ាងមុតមាំ ក្នុងការជំរុញអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យសម្រេចជោគជ័យ ដែលកសាងបាននូវ ភាពជឿទុកចិត្តថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ក្នុងគោលបំណងដើម្បីធានាប្រសិទ្ធភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម”៕

អត្ថបទ៖ ប៊ី

second...

x

The post កិច្ចសន្ទនារវាងសហភាពអឺរ៉ុប-កម្ពុជា ប្រកាសផ្ដល់ថវិកាជាង ២២ លានដុល្លារ សម្រាប់វិស័យអប់រំ ជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ appeared first on Millions times.

កម្ពុជាជំរុញការនាំចេញស្វាយចន្ទី និងម្រេចទៅកាន់ទីផ្សារអឺរ៉ុប
ក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធ បានរៀបចំ “វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” ក្រោមមូលបទ “ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប” ដើម្បីលើកកម្ពស់ការវិនិយោគលើការកែច្នៃដែល​នឹងបង្កើតតម្លៃបន្ថែមនៅក្នុងវិស័យស្វាយចន្ទី និងម្រេចកម្ពុជា។

វេទិកានានេះ ត្រូវបានឡើងនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ ដោយអញ្ជើញជាអធិបតីបើក ដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

វេទិកានាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ វិនិយោគិនជាតិនិងអន្តរជាតិ មកចែករំលែកចំណេះដឹងប្រកបដោយនវានុវត្តន៍ និងលើកកម្ពស់ការវិនិយោគលើការកែច្នៃដែល​នឹងបង្កើតតម្លៃបន្ថែមនៅក្នុងវិស័យស្វាយចន្ទីនិងម្រេចកម្ពុជា ព្រមទាំងឱកាសក្នុងការស្វែងរកកាលានុវត្តភាពទីផ្សារបន្ថែមទៅកាន់​សហភាពអឺរ៉ុបផងដែរ។

តាមដានជាមួយយើង៖   Million Times

ថ្លែងក្នុងវេទិកានេះ លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាបាននិងកំពុងខិតខំលើកស្ទួយ និងប្រែក្លាយពីប្រទេសផលិត ទៅជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទី និងម្រេច ប្រកបដោយគុណភាពខ្ពស់ និងរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជាក៏បាន​ផ្ដោតសំខាន់ទៅលើការពង្រឹងសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារពិភពលោក។ តាមរយៈការសហការជិតស្និទ្ធ​ជាមួយភាគីពាក់ព័ន្ធទាំងអស់ ក្រសួងពាណិជ្ជកម្មកំពុងពង្រឹងបន្ថែមក្នុងការនាំចេញ ការធានាគុណភាព វិញ្ញាបនប័ត្រ និងប្រព័ន្ធតាមដានដំណើរការផលិតកម្ម ឱ្យស្របគ្នាទៅនឹងស្តង់ដារទីផ្សារអឺរ៉ុប។

ដោយមើលឃើញពីសក្តានុពលនិងកាលានុវត្តភាពនៃដំណាំស្វាយចន្ទី និងម្រេច លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម តាមរយៈកិច្ចសហការជិតស្និទ្ធពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានរួមគ្នារៀបចំគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ និងបច្ចុប្បន្នកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយ ម្រេចកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណារួមគ្នាជំរុញការអភិវឌ្ឍផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីនិងម្រេច ឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិតនិងផ្គត់ផ្គង់ចម្បងមួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី ជម្រាបជូនពីយន្តការចម្បងៗមួយចំនួន ជាពិសេស លើការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាអតិបរមា រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចដ៏ទូលំទូលាយក្នុងតំបន់ (RCEP) ការបន្តពង្រីកទីផ្សារថ្មីៗ និងបង្កើនភាពទុកចិត្តជាដៃគូពាណិជ្ជកម្ម។ ក្នុងនោះ ក្រសួងពាណិជ្ជកម្មនឹងបន្តខិតខំ ដើម្បីធ្វើយ៉ាងណាឱ្យផលិតផលកសិកម្មកម្ពុជា ជាពិសេស ផលិតផលគ្រាប់ស្វាយចន្ទី និងម្រេច ឱ្យក្លាយជាផលិតផលដែលទទួលបានការទុកចិត្ត និងមានតម្លៃខ្ពស់នៅទីផ្សារពិភពលោក។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ និងពង្រឹងសមត្ថភាពផលិត និងការនាំចេញផលិតផលកសិកម្មកម្ពុជា ការអភិវឌ្ឍផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីនិងម្រេច ឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិតនិងផ្គត់ផ្គង់ចម្បងមួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក៕

អត្ថបទ៖ ប៊ី

second...

x

The post កម្ពុជាជំរុញការនាំចេញស្វាយចន្ទី និងម្រេចទៅកាន់ទីផ្សារអឺរ៉ុប appeared first on Millions times.

ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងសហភាពអឺរ៉ុប គាំទ្រកំណែទម្រង់វិស័យទឹកស្អាតរបស់កម្ពុជា
ភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប បានប្តេជ្ញាចិត្តរយៈពេលវែងរបស់ AFD ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ដើម្បីគាំទ្រដល់ចក្ខុវិស័យកម្ពុជាក្នុងការសម្រេចគោដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ៦.១ ដែលកំណត់ថាប្រជាពលរដ្ឋទាំងអស់នឹងមានទឹកស្អាតប្រើប្រាស់ត្រឹមឆ្នាំ២០៣០។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ បានទទួលជួបតំណាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប ដើម្បីពិនិត្យវឌ្ឍនភាពគម្រោង និងពិភាក្សាអំពីជំហ៊ានបន្ទាប់ក្នុងការពង្រឹងអភិបាលកិច្ច កសាងសមត្ថភាព និងកែទម្រង់វិស័យទឹកស្អាតនៅកម្ពុជា។

ក្នុងកិច្ច្ពភាក្សានេះ ក្រុមបេសកកម្មវាយតម្លៃ និងត្រួតពិនិត្យគម្រោងរបស់ AFD បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃគម្រោងសំខាន់ៗ រួមទាំងគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាខែង ជំហានទី ៣ និងគម្រោងពង្រីកការផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តសៀមរាប។

តាមដានជាមួយយើង៖   Million Times

ក្រុមបេសកកម្មក៏បានពិភាក្សាអំពីកិច្ចសហការអនាគត ក្រោមក្របខ័ណ្ឌ Team Europe ដោយសង្កត់ធ្ងន់លើការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព និងការសម្របសម្រួលអន្តរក្រសួង ដើម្បីសម្រេចបាននូវភាពធន់នៃវិស័យទឹកស្អាតសម្រាប់រយៈពេលវែង។

ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹងអភិបាលកិច្ច និងលើកកម្ពស់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត រួមទាំងតាមរយៈការរៀបចំបង្កើតនិយតករទឹកស្អាតជាតិនាពេលខាងមុខ។

ឯកឧត្តម​បានលើកឡើង​ថា​៖ “​យើង​មិន​អាច​ចម្លង​គំរូ​និយតកររបស់យើងពី​ប្រទេស​ផ្សេង​បាន​ទេ។ កម្ពុជាត្រូវតែអភិវឌ្ឍគំរូផ្ទាល់ខ្លួន ដែលមានលក្ខណៈសមស្របនិងប្រព័ន្ធអភិបាលកិច្ច និងស្ថានភាពជាក់ស្តែងក្នុងប្រទេស។ ទឹកស្អាតត្រូវតែក្លាយជាសរសៃឈាមបម្រើសេដ្ឋកិច្ច និងសុខភាពសាធារណៈរបស់ប្រជាជនយើង។”

ឯកឧត្តមរដ្ឋមន្ត្រី​បានគូសបញ្ជាក់បន្ថែមអំពីតម្រូវការក្របខ័ណ្ឌយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយ សម្រាប់វិស័យនេះ និងភាពចាំបាច់ក្នុងការគាំទ្ររដ្ឋាករទឹកដែលទើបង្កើតថ្មី ក៏ដូចជាប្រតិបត្តិករទឹកស្អាតឯកជន ដែលត្រូវពង្រឹងប្រសិទ្ធិភាព និងកែលម្អសេវា។

ឯកឧត្តមបានបន្ថែមថា៖ “យើងត្រូវផ្តល់ពេលវេលា និងការគាំទ្រដល់រដ្ឋាករទឹកថ្មី។ ជំហានបន្ទាប់គឺការពង្រឹងអភិបាលកិច្ច និងប្រសិទ្ធភាព ដើម្បីរដ្ឋាករទឹកទាំងនោះអាចទាក់ទាញការវិនិយោគបន្ថែម និងអាចក្លាយជាស្ថាប័នរឹងមាំ និងមាននិរន្តរភាព។”

លោកស្រី Sandrine Boucher នាយកប្រចាំប្រទេសរបស់ AFD បានបញ្ជាក់ការប្តេជ្ញាចិត្តរយៈពេលវែងរបស់ AFD ចំពោះការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ដោយសង្កត់ធ្ងន់ថា កិច្ចសហការលើការកែទម្រង់គោលនយោបាយ ការបណ្តុះបណ្តាល និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត គឺជាគន្លឹះសម្រាប់ការពង្រីកលទ្ធភាពទទួលសេវា។

ជាផ្នែកមួយនៃកិច្ចសហការអភិវឌ្ឍធនធានមនុស្ស ទីភ្នាក់ងារ AFD និងសហភាពអឺរ៉ុប នឹងចាប់ផ្តើមផ្តល់អាហារូបករណ៍ក្រោមកម្មវិធី European Global Gateway Scholarships ពីខែកញ្ញា ឆ្នាំ២០២៦ ដោយ ជ្រើសរើសនិស្សិតកម្ពុជាក្រុមទី១ ចំនួន ៣០ នាក់ ឱ្យទៅបន្តការសិក្សាជំនាញពាក់ព័ន្ធនឹងវិស័យទឹកស្អាតនៅទ្វីបអឺរ៉ុប។

ភាគីទាំងអស់បានប្តេជ្ញាសហការលើការកែទម្រង់វិស័យ និងអភិវឌ្ឍធនធានមនុស្ស ដើម្បីគាំទ្រដល់ចក្ខុវិស័យកម្ពុជាក្នុងការសម្រេចគោដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ៦.១ ដែលកំណត់ថាប្រជាពលរដ្ឋទាំងអស់នឹងមានទឹកស្អាតប្រើប្រាស់ត្រឹមឆ្នាំ២០៣០៕

អត្ថបទ៖ ប៊ី

second...

x

The post ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងសហភាពអឺរ៉ុប គាំទ្រកំណែទម្រង់វិស័យទឹកស្អាតរបស់កម្ពុជា appeared first on Millions times.

សហព័ន្ធស្រូវអង្ករកម្ពុជា បន្តជំរុញការនាំចេញអង្ករខ្មែរទៅទីផ្សារអឺរ៉ុបឱ្យបានកាន់តែច្រើន
ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ បានដឹកនាំសមាជិកចំនួន ៦ ក្រុមហ៊ុន ជួបពិភាក្សាជាមួយក្រុមហ៊ុន Euricom Group នៅក្រុង Valle Lomellina ប្រទេសអ៊ីតាលី ដើម្បីបន្តជំរុញការនាំចេញអង្ករខ្មែរ ឱ្យបានកាន់តែច្រើនឡើងថែមទៀត ទៅទីផ្សារអឺរ៉ុប។

បន្ទាប់ពី ដំណើរបេសកកម្មចូលរួមការតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ Anuga Food Fair 2025 នាទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិកចំនួន ៦ ក្រុមហ៊ុន ក្នុងនោះ មាន ១) ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន ២) ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូអិលធីឌី ៣) ក្រុមហ៊ុន ហ្គោលដេន ស្ដារ រ៉ាយស៍ មីល អេន អ៊ីមផត អិចផត ៤) ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត ៥) ក្រុមហ៊ុន ដេលី ហ្រ្វេស ហ្វ៊ូដ (ខេមបូឌា) ឯ.ក និង ៦) ក្រុមហ៊ុន ស៊ីកនេតឈ័រ រ៉ាយស៍ ឯ.ក ជួបពិភាក្សាជាមួយលោក Bruno Sempio ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន Euricom S.P.A និង លោកស្រី Lombado Paolina ប្រធានគ្រប់គ្រងនាំចេញរបស់ក្រុមហ៊ុន។

គោលបំណងនៃការជួបពិភាក្សាជាមួយក្រុមហ៊ុន Euricom Group ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម លើការបញ្ជាទិញអង្ករពីកម្ពុជាឱ្យបានកាន់តែច្រើនឡើងថែមទៀត។

តាមដានជាមួយយើង៖   Million Times

នៅក្នុងកិច្ចប្រជុំនេះដែរ តំណាងក្រុមហ៊ុន Euricom Group បានបង្ហាញអំពីការពេញចិត្តចំពោះអង្ករកម្ពុជាដែលមានគុណភាពល្អជាពិសេសអង្ករផ្ការំដួល និងអង្ករសែនក្រអូប ដែលក្រុមហ៊ុនបានបញ្ជាទិញនាពេលកន្លងមក ដោយក្រុមហ៊ុនបានចាប់ផ្តើមទិញអង្ករកម្ពុជានាំចូលទៅទីផ្សារអឺរ៉ុបដំបូងគេ នៅក្នុងឆ្នាំ២០០៩ ស្របពេលដែលកម្ពុជាចាប់ផ្តើមនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ។

នៅក្នុងកិច្ចពិភាក្សានេះដែរ តំណាងក្រុមហ៊ុន Euricom Group ក៏បានលើកអំពីបញ្ហា និងកង្វល់មួយចំនួន ដែលសំណូមពរឱ្យភាគីកម្ពុជាត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសំណល់ថ្នាំពុលកសិកម្មលើសកម្រិតកំណត់របស់ច្បាប់សហគមន៍អឺរ៉ុប និងបញ្ហាដែលកសិករនៅអឺរ៉ុបកំពុងទាមទារឱ្យមានការដាក់វិធានរក្សាការពារឡើងវិញ (Safeguard) ចំពោះអង្ករកម្ពុជា និងមីយ៉ាន់ម៉ា ដោយសារអង្កររបស់ប្រទេសទាំងពីរនេះកំពុងចរាចរច្រើននៅលើទីផ្សារសហគមន៍អឺរ៉ុប ដែលធ្វើឱ្យតម្លៃស្រូវរបស់កសិករនៅសហគមន៍អឺរ៉ុបមានការធ្លាក់ថ្លៃ។ ទីផ្សារសហគមន៍អឺរ៉ុបមានតម្រូវការអង្ករប្រចាំឆ្នាំប្រមាណជា ១ លាន ៤ ម៉ឺនតោន ក្នុងមួយឆ្នាំ ហើយអង្ករកម្ពុជាបានគ្របដណ្តប់ទីផ្សារសហគមន៍អឺរ៉ុបទាំងមូលប្រមាណជាជាង ៣០%។

ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់តំណាងក្រុមហ៊ុនដែលបានលើកឡើង ឧកញ៉ា ឡាយ ឈុនហួ ក៏បានលើកអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលតាមរយៈក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការកំណត់នូវវិធានការបន្ទាន់ មធ្យម និងរយៈពេលវែងលើការគ្រប់គ្រងសំណល់ថ្នាំពុលកសិកម្ម តាមរយៈការបែងចែកតំបន់ដាំដុះ វិធានការត្រួតពិនិត្យថ្នាំនាំចូល និងការបង្រៀនកសិករក្នុងការប្រើប្រាស់ថ្នាំពុលកសិកម្មឱ្យបានត្រឹមត្រូវ។

ចំពោះបញ្ហាកង្វល់របស់កសិករនៅសហគមន៍អឺរ៉ុប សហព័ន្ធស្រូវអង្ករកម្ពុជា នឹងធ្វើការយ៉ាងជិតស្និតជាមួយក្រសួងពាណិជ្ជកម្ម ដែលជាអាណាព្យាបាលផ្នែកបច្ចេកទេសរបស់សហព័ន្ធដើម្បីពន្យល់ដល់ភាគីពាក់ព័ន្ធទាំងអស់អំពីអង្ករកម្ពុជា ដោយអង្ករកម្ពុជាដែលលក់នៅក្នុងទីផ្សារសហគមន៍អឺរ៉ុប គឺជាប្រភេទអង្ករក្រអូបគ្រាប់វែង (Jasmine Rice-Long Grain) ដែលមានលក្ខណៈខុសពីអង្ករ ស មិនក្រអូបគ្រាប់កណ្តាល (White Rice-Medium Grain) របស់ប្រជាកសិករនៅក្នុងសហគមន៍អឺរ៉ុប។

សូមបញ្ជាក់ផងដែរថា ៖ ក្រុមហ៊ុន Euricom Group ជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងសហគមន៍អឺរ៉ុបមានអាយុកាលជាង ៦០ឆ្នាំ ដែលមានជំនាញខាងដាំដុះស្រូវ កិនស្រូវ ជួញដូរអង្ករ ផលិតអង្ករ នំ និងទឹកដោះគោធ្វើអំពីអង្ករ(Rice Milk) ។ល។ ដែលមានក្រុមហ៊ុនឧបសម្ព័ន្ធចំណុះចំនួន ២៣ គ្របដណ្តប់លើទីផ្សារចំនួន ១៤ នៅក្នុងសហគមន៍អឺរ៉ុប និងប្រទេសផ្សេងៗ ដោយប្រាក់ចំណូលនៅក្នុងឆ្នាំ ២០២៤ របស់ក្រុមហ៊ុនមានចំនួន ៩៥០ លានអឺរ៉ូ៕

អត្ថបទ៖ ប៊ី

second...

x

The post សហព័ន្ធស្រូវអង្ករកម្ពុជា បន្តជំរុញការនាំចេញអង្ករខ្មែរទៅទីផ្សារអឺរ៉ុបឱ្យបានកាន់តែច្រើន appeared first on Millions times.