អារ៉ាប៊ីសាអូឌីត Archives - Millions times

កម្ពុជា ស្នើឱ្យអារ៉ាប៊ីសាអូឌីត ជុំវិញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើអារ៉ាប៊ីសាអូឌីត ជុំវិញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសទំាងពីរឱ្យកាន់ តែរីកចម្រើនឡើង។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្នើបែបនេះ នៅព្រឹកថ្ងៃទី៨ ខែមករាឆ្នាំ២០២៦ នាឱកាសអនុញ្ញាតជូន ឯកឧត្តម មូហាម៉េដ អ៊ីសម្មាអ៊ីល អេ. ដាលវី ( Mohammed Ismaeil A. Dahlwy) ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានសម្ដែងនូវការស្វាគមន៍ និងពេញចិត្តជាខ្លំាងចំពោះលទ្ធផលនៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ដែលបានសម្រេចនូវលទ្ធផលជាច្រើន នាំមកនូវផលប្រយោជន៍ដល់ប្រទេសនិងប្រជាជននៃប្រទេសទំាងពីរ ក៏ដូចជារួមចំណែកដល់តំបន់ និងសកលលោកផងដែរ។

តាមដានជាមួយយើង៖   Million Times

ទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត មានភាពរីកចម្រើនស្ទើលើគ្រប់វិស័យ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ នៅក្នុងនោះថ្នាក់ដឹកនាំនៃប្រទេសទំាងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីឆ្នាំ២០២៤ កន្លងទៅ ហើយឯកឧត្តមប្រធានរដ្ឋសភា អារ៉ាប៊ីសាអូឌីត ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៥ ដែរ។

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លាស់ប្ដូរគ្នាទៅវិញទៅមកនាពេលកន្លងទៅនេះ គឺជាផ្នែកមួយធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានការរីកចម្រើន និងជិតស្និទ្ធ ហើយសម្ដេចរំពឹងថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ នឹងមានភាពល្អប្រសើរបន្ថែមទៀត ដែលទាំងអស់នេះជាការរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន។

ឯកឧត្តមឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានអរគុណចំពោះសម្ដេចរដ្ឋសភាធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅពេលនេះ។ ឯកឧត្តមបានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីលទ្ធផលការងារជាច្រើនដែលបានសម្រេចនៅក្នុងរយៈពេល៣ឆ្នាំមកនេះ។ ជាមួយគ្នានេះ ឯកឧត្តម មូហាម៉េដ អ៊ីសម្មាអ៊ីល អេ. ដាលវី ក៏បានបង្ហាញពីមនោសញ្ចេតនាជ្រាលជ្រៅជាមួយពលរដ្ឋកម្ពុជា ដោយបានគូសបញ្ជាក់ថា មានអនុស្សាវរីយ៍ដ៏ច្រើនជាមួយនឹងប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការកម្ពុជានិងអារ៉ាប៊ីសាអូឌីត មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ឈរលើស្មារតីស្មោះត្រង់ ជឿជាក់ និងយោគយល់គ្នាទៅវិញទៅមក។ ប្រទេសទំាងពីរនៅមានសក្តានុពលជាច្រើនទៀតដែលត្រូវរួមសហការគ្នាបន្ថែមទៀត ដូចជាវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងអប់រំជាដើម ។ សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ទំនងទំនងរវាងប្រជាជន និងប្រជាជនគឺជាកក្តាសំខាន់នៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

អារ៉ាប៊ីសាអូឌីត គឺជាច្រកទំនាក់ទំនងដ៏សំខាន់ រវាងអាស៊ី និងមជ្ឈិមបូព៌ា។ អារ៉ាប៊ីសាអូឌីតគួរមើលកម្ពុជាឱ្យហួសពីកម្ពុជា គឺគួរសម្លឹងមើលកម្ពុជាក្នុងក្របខណ្ឌអាស៊ាន និងក្នុងក្របខណ្ឌភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាទីផ្សារសេដ្ឋកិច្ចមួយយ៉ាងធំ។ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើឱ្យអារ៉ាប៊ីសាអូឌីត ជំរុញឱ្យមានជើងហោះត្រង់រវាងប្រទេសទំាងពីរផងដែរ។

ឯកឧត្តម មូហាម៉េដ អ៊ីសម្មាអ៊ីល អេ. ដាលវី គំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ហើយបានបញ្ជាក់ថា ទោះបីបេសកកម្មការទូតរបស់ឯកឧត្តមត្រូវបានបញ្ចប់យ៉ាងណាក្តី ក៏ឯកឧត្តមខិតខំជំរុញ និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យមានការរីចម្រើនបន្តទៀត ដោយឯកឧត្ដមបានរំលេចអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានភាពរីកចម្រើនស្រាប់ ជាពិសេសតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦នេះ អ្នកវិនិយោគរបស់អារ៉ាប៊ីសាអូឌីត នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកនូវឱកាសវិនិយោគផ្សេងៗ តាមរយៈសភាពាណិជ្ជកម្មរបស់អារ៉ាប៊ីសាអូឌីត៕

អត្ថបទ៖ ប៊ី

second...

x

The post កម្ពុជា ស្នើឱ្យអារ៉ាប៊ីសាអូឌីត ជុំវិញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ appeared first on Millions times.

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត បដិសេធលិខិតអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G7 នៅកាណាដា
ព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប៊ីសាអូឌីត Mohammed bin Salman (MBS) បានបដិសេធមិនចូលរួមកិច្ចប្រជុំកំពូល G7 ដែលនឹង​ប្រារព្ធធ្វើនៅប្រទេសកាណាដា នាសប្ដាហ៍ក្រោយឡើយ។

តាមដានជាមួយយើង៖   Million Times

សារព័ត៌មាន Reuters បានចុះផ្សាយថា ប្រទេសអារ៉ាប៊ីសាអូឌីត មិនមែនជាសមាជិកនៃក្រុមប្រទេស G7 ប៉ុន្តែទទួលបានលិខិតអញ្ជើញចូលរួមកិច្ចប្រជុំពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ក្នុងនាមជាភ្ញៀវកិត្តិយស។

គួរជម្រាបដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះអង្គម្ចាស់ MBS កម្រធ្វើព្រះរាជដំណើរទៅបរទេសខ្លាំងណាស់ ពោលទ្រង់ក៏ធ្លាប់បដិសេធលិខិតអញ្ជើញរបស់ G7 នៅប្រទេសអ៊ីតាលីកាលពីឆ្នាំទៅផងដែរ និងបានពន្យារពេលបំពេញទស្សនកិច្ចទៅប្រទេសជប៉ុនថែមទៀត ដោយសារពេលនោះព្រះបិតាទ្រង់ ស្ដេច King Salman មានបញ្ហាសុខភាព៕

អត្ថបទ៖ Luffy រូបភាព៖ SPA

second...

x

The post ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត បដិសេធលិខិតអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G7 នៅកាណាដា appeared first on Millions times.

លោក Trump ស្នើឲ្យអារ៉ាប៊ីសាអូឌីត ពង្រីកកញ្ចប់វិនិយោគនៅអាមេរិកដល់ ១ទ្រីលានដុល្លារ
អំឡុងពេលចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លើកទី៥៥ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ប្រធានាធិបតី Donald Trump បានប្រកាសថា លោកនឹងសំណូមពរឲ្យរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត បង្កើនកញ្ចប់ចំណាយ ១ទ្រីលានដុល្លារ សម្រាប់ផែនការបណ្ដាក់ទុននៅសហរដ្ឋអាមេរិក។

តាមដានជាមួយយើង៖   Million Times

សារព័ត៌មាន Reuters បានរាយការណ៍ថា សំណើរបស់លោក Trump ចំពោះប្រទេសស្ដេចប្រេងមួយនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីទទួលបានរបាយការណ៍ថា ទីក្រុងរីយ៉ាដមានបំណងចាយលុយ ៦០០ពាន់លានដុល្លារ ដើម្បីបណ្ដាក់ទុន និងពង្រីកអាជីវកម្មលើទឹកដីអាមេរិករយៈពេល ៤ឆ្នាំ។

លោក Trump បានថ្លែងនៅក្នុងវេទិកា WEF តាមរយៈវីដេអូខលអនឡាញថា «ខ្ញុំនឹងជជែកជាមួយព្រះអង្គម្ចាស់ (Mohammed binSalman) ក្នុងការបង្កើនកញ្ចប់វិនិយោគរហូតដល់ ១ទ្រីលានដុល្លារ។ ខ្ញុំគិតថា ពួកគេនឹងឯកភាពចំពោះសំណើនេះ ដ្បិតកន្លងមកទំនាក់ទំនងរបស់ពួកយើង មានភាពរឹងមាំ និងល្អខ្លាំងណាស់»។

សូមជម្រាបដែរថា ទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីត មានសម្ព័ន្ធភាពយ៉ាងរឹងមាំ ដោយមានអាយុកាលជាង ៩០ឆ្នាំមកហើយ។ អាមេរិកគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២ របស់ប្រទេសស្ដេចប្រេងនេះ ស្របពេលទីក្រុងរីយ៉ាដ គឺជាដៃគូពាណិជ្ជកម្មធំបំផុតមួយរបស់មហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោក ប្រចាំតំបន់មជ្ឈិមបូព៌ាផងដែរ ពោលគឺជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតទី៣ សម្រាប់សហរដ្ឋអាមេរិក៕

អត្ថបទ៖ Luffy រូបភាព៖ NBC

second...

x

The post លោក Trump ស្នើឲ្យអារ៉ាប៊ីសាអូឌីត ពង្រីកកញ្ចប់វិនិយោគនៅអាមេរិកដល់ ១ទ្រីលានដុល្លារ appeared first on Millions times.